កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

កីឡដ្ឋាន SINGHA (SINGHA STADIUM) នៅ​តែ​បន្ត​នាំ​មក​នូវ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​កីឡា​បាល់ទាត់ ដោយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​២ ខែ​មេសា ដើម្បី​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​ក្របខ័ណ្ឌ English Premier League រវាង​ក្រុម Chelsea និង​ក្រុម Aston Villa។

 

នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ខេត្ត​សៀមរាប​ ជាមួយ​បទពិសោធន៍​ SINGHA STADIUM ដែល​បាន​ផ្តល់​នូវ​ភាព​រំភើប​រីករាយ​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដោយបាន​ទស្សនា ការផ្សាយ​បន្ត​ផ្ទាល់​នេះ​។ SINGHA STADIUM ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​កីឡា​បាល់ទាត់ ដូច​កំពុង​ទស្សនា​ការ​ប្រកួត English Premier League ពិតៗ នៅ​លើ​អេក្រង់​ដ៏​ធំ​។

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កែវ សីហា អាយុ​២១ ឆ្នាំ ជា​និស្សិត​សកល​វិទ្យាល័យ​មួយ​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា “មិត្តភ័ក្តិ​ខ្ញុំ​នៅ​ភ្នំពេញ​ធ្លាប់​ប្រាប់​ខ្ញុំ​ពី SINGHA STADIUM ហើយ​ខ្ញុំ​តែង​ចង់​ទៅ​ចូលរួម​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ SINGHA STADIUM បាន​មក​កាន់​ខេត្ត​សៀមរាប ហើយ​ឥឡូវ​នេះ ខ្ញុំ និង​មិត្ត័ភក្តិ​ អាច​ទទួល​បាន​បទពិសោធន៍​ដ៏​រំភើប​នេះ ដូច​មិត្តភក្តិ​ខ្ញុំ​នៅ​ភ្នំពេញ​ដែរ​” ។​

 

អ្នក​គាំទ្រ​ជិត​២០០០​ពាន់​នាក់ បាន​ទស្សនា​ការ​ប្រកួត​នេះ និង​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​គាំទ្រ​ក្រុម​ដែល​ខ្លួន​ពេញចិត្ត​។ អ្នកទស្សនា​ប្រាប់​​ថា SINGHA STADIUM ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា​ការ​ប្រកួត EPL និង​រីករាយ​ជាមួយ​ស្រាបៀរ Singha ផងដែរ​។ អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី ឆ្នោត​ផ្សង​សំណាង ហើយ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ឆ្នោត​កោស​របស់​ស្រាបៀរ SINGHA ដូច​ជា​អាវយឺត Chelsea កន្សែង មួក ព្រមទាំង​បណ្តោង​សោ ​ឆត្រ​ និង​អាវ​យឺត SINGHA ។​

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កាន់តែ​គួរ​ឲ្យ​រំភើប​ទៅ​ទៀត​នោះ ​សម្រាប់​ការ​ប្រកួត EPL អ្នក​គាំទ្រ​ទាំងអស់​បាន​រីករាយ​នឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ពី​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នី រតនា​។​

 

​SINGHA STADIUM ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា EPL!

 

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

កីឡដ្ឋាន SINGHA ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើកដំបូង​នៅសៀមរាប​

 

អត្ថបទ៖ ពាណិជ្ជកម្ម​