លទ្ធផល​ពាន Hun Sen Cup ថ្ងៃ​នេះ ខណៈ​គូ​ចុង​ក្រោយ ណាហ្គា ឈ្នះ ស្វាយរៀង ៦-០

គូ​ចុង​ក្រោយ​ថ្ងៃ​នេះ ក្រុម​ណាហ្គាវើល បាន​​យក​ឈ្នះ​ក្រុម ខេត្ត​ស្វាយរៀង ដោយ​លទ្ធផល ៦-០ ខណៈ​ក្រុម​ភ្នំពេញ​ក្រោន​បាន​​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​​ដោយ​លទ្ធផល ៥-០ ​នៃ​ការ​ប្រកួត​​បាល់ទាត់​ពាន​រង្វាន់​ Hun Sen Cup ២០១៦នៅ​​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៦ ហើយ​នៅ​ស្តាត​អូឡាំពិក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ឈ្នះ ប៉ៃលិន ដោយ​លទ្ធផល ៦-១។

 

លទ្ធផល​ពាន Hun Sen Cup ថ្ងៃ​នេះ ខណៈ​គូ​ចុង​ក្រោយ ណាហ្គា ឈ្នះ ស្វាយរៀង ៦-០ ស៊ីម៉ាក់ (ក្រហម) និង ប៉ៃលិន (ខៀវ)

 

គ្រាប់​បាល់​ជ័យជម្នះ​​​៦​​របស់​ស៊ីម៉ាក់​រក​បាន​ចំនួន​៤​គ្រាប់​នៅ​តង់​ទី​១​ដោយ​អតីត​សមាជិក​ភ្នំពេញ​ក្រោន គួច ដានី ៣​គ្រាប់​ (នាទី​៤, ២៦ និង​ ៤៥+១) និង​១​គ្រាប់​ទៀត​ជា​ការ​ទាត់​បាល់​ពិន័យ​ហ្វ្រីឃីក​ដោយ​ ហង្ស មករា នៅ​នាទី​៤០ និង​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​ដោយ​កីឡាករ អឿន​ ភារៈ​ រក​បាន​១​​គ្រាប់​នាទី​ទី​៥២ និង​គ្រាប់​ចុង​ក្រោយ​ដោយ អ៊ុនជី នៅ​នាទី​ទី​៧៨។ ចំណែក​១​គ្រាប់​របស់​ខេត្ត​ប៉ៃលិន​រក​បាន​ដោយ​កីឡាករ ង៉ែត លីទី​ នៅ​នាទី​៣១។

 

លទ្ធផល​ពាន Hun Sen Cup ថ្ងៃ​នេះ ខណៈ​គូ​ចុង​ក្រោយ ណាហ្គា ឈ្នះ ស្វាយរៀង ៦-០ភ្នំពេញ​ក្រោន ដូរ​ កែវ សុខផេង ចូល​

 

ចំពោះ​នៅ​ពូល​ D ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល​​៥-០។ ការ​ប្រកួត​នៅ​តង់​ទី​១​ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ​ ប៉ុន្តែ​នៅ​តង់​ទី​ពីរ ភ្នំពេញ​ក្រោន​រក​បាន​​រហូត​ដល់​៥​​គ្រាប់។ ខ្សែ​ការពារ​ជា​ប្រធាន​ក្រុម កុក បុរិស រក​បាន​គ្រាប់​​២​គ្រាប់​ក្នុង​នោះ​នាទី​ទី​៤៧​ និង​​​ប៉េណាល់​ទី​​នាទី​ទី​៦២​, ​​កីឡាករ​វ័យ​​ក្មេង ពៅ ពន់វុទ្ធី រក​បាន​១​គ្រាប់​នៅ​នាទី​៥៧, ឡេង មករា រក​បាន​១​គ្រាប់​នាទី​ទី​៧៤ និង​អ៊ុក សុធី រក​បាន​១​គ្រាប់​នាទី​ទី៨៨។

 

ក្រុម​ណាហ្គាវើល ប្រើ​ពេល​តែ​មួយតង់​ប៉ុណ្ណោះ​ដើម្បី​ទម្លាយ​សំណាញ់​ទី​​ខេត្ត​ស្វាយរៀង​រហូត​ដល់​៦គ្រាប់​ ប៉ុន្តែ​ស្ទើរ​មិន​គួរឲ្យ​ជឿ​នៅ​តង់​ទី​២​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ ​បើ​ទោះ​ជា​គ្រប់​គ្រង​បាល់​បាន​ច្រើន​ក្រោយ​ក៏​ដោយ បន្ទាប់​ពី​ដូរ​ខ្សែ​បម្រើ គួច សុកុម្ភៈ និង សុះ ស៊ូហាណា ចេញនៅ​​ដើម​តង់​ទី​ពីរ៕

 

លទ្ធផល Hun Sen Cup ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១៦

ពូល

ក្រុម

ប៉ះ​

ក្រុម

ម៉ោង​

ទីលាន​

C

វេស្ទើន​

 ០-៥

ភ្នំពេញ​ក្រោន​

:៣០​

វេស្ទើន​

ខេត្ត​កំពង់​ស្ពឺ

 ២-១

ខេត្ត​កំពត​

:៣០

កំពង់​ស្ពឺ​

ស៊ីម៉ាក់​

 ៦-១

ប៉ៃលិន​

:៣០​

ពហុ​កីឡដ្ឋាន​ជាតិ​

D

ខេត្ត​​ក្រចេះ​

 ០-៣

សៀមរាប​អង្គរ​

:៣០

ខេត្ត​ក្រចេះ​

ខេត្ត​ព្រះវិហារ​

 ០-៩ ប៉ូលិស​

:៣០

ខេត្ត​ព្រះវិហារ​

ណាហ្គាវើល​

 ៦-០

ខេត្ត​ស្វាយរៀង​

:០០​

ពហុ​កីឡដ្ឋាន​ជាតិ​

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​