វិធី​សាស្ត្រ​ធម្ម​ជាតិ​ ដើម្បី​កម្ចាត់​រោម​ក្លៀក​ ក្នុង​​រយៈ​​ពេល​ត្រឹមតែ​ ២​នាទី​

យើង​ទាំង​អស់​គ្នា​សុទ្ធ​សឹង​​ស្អប់​រោម​ក្លៀក និង​​ក្លិន​កៀក ពី​ព្រោះ​​វា​​ជា​រឿង​ដ៏​អា​ម៉ាស់​។ យើង​មិន​ចង់​ឲ្យ​មាន​​ស្នាម​ពណ៌​លឿង​ដែល​ចេញ​ពី​ក្លៀក​របស់​យើង​ប្រឡាក់​អាវ​​របស់​យើង​ឡើយ​។ សម្រាប់​​មនុស្ស​មួយ​ចំនួន វា​ពិត​ជា​លំ​បាក​ណាស់​ក្នុង​ការ​​កម្ចាត់​រោម​​ក្លៀក​ចេញ ហើយ​វា​អាច​នឹង​​ចំណាយ​​ពេល​វេលា​ច្រើន ប្រសិន​បើ​រោម​ក្លៀក​នោះ​ដុះ​លឿន​។ នៅ​ខាង​ក្រោម​នេះ យើង​នឹង​​ណែ​នាំ​លោក​អ្នក​ពី​វិធី​សាស្ត្រ​ធម្ម​ជាតិ​ក្នុង​ការ​កម្ចាត់​រោម​ក្លៀក​ចេញ ដោយ​​មិន​ចាំ​បាច់​ទៅ​ហាង​កែ​សម្ផស្ស ឬ​ទៅ​​កាន់​​កន្លែង​​បក​រោម​យ៉ាង​ឈឺ​ចុក​ចាប់​ឡើយ​​។

១). វិធី​សាស្ត្រ​ទី១: ក្រូច​ឆ្មា និង​ស្ករ​ស

គ្រាន់​តែ​យក​​ទឹក​ក្រូច​ឆ្មា​ពីរ​ស្លាប​ព្រា​បាយ និង​ស្ក​រស​​មួយ​​ស្លាប​ព្រា​បាយ បន្ទាប់​មក​លាយ​បញ្ចូល​គ្នា​ឲ្យ​​សព្វ និង​ភាព​ស្អិត​បន្តិច​។ ក្រោយ​មក យក​ទឹក​នោះ​​ទៅ​លាប​​ដោយ​ផ្ទាល​​ទៅ​លើ​កន្លែង​ដុះ​រោម​ក្លៀក​នោះ ហើយ​ទុក​មួយ​​សន្ទុះ​មុន​នឹង​លាង​ចេញ​ជា​មួយ​នឹង​ក្រណាត់​សើម និង​ស្អាត​។ ធ្វើ​បែប​នេះ​រយៈ​ពេល​២​ដង​ក្នុង​មួយ​សប្តាហ៍​។ រោម​ក្លៀក​របស់​លោក​អ្នក​នឹង​ជ្រុះ​ចេញ​យ៉ាង​យឺត​ៗ​ក្នុង​ពេល​លាប​នោះ​។

២). វិធី​សាស្ត្រ​ទី​២: ស៊ុត និង​ម្សៅ​ពោត

យក​​ផ្នែក​ស​ស៊ុត​មួយ​ស្លាប​​ព្រា​បាយ និង​ម្សៅ​ពោត​​កន្លះ​ស្លាប​ព្រា​បាយ​លាយ​បញ្ចូល​គ្នា​។ បន្ទាប់​មក​ លាប​ទៅ​លើ​ក្លៀក និង​ទុក​រហូត​​ទាល់​តែ​ស្ងួត​។ បន្ទាប់​មក លាង​សម្អាត​ចេញ​ជា​មួយ​នឹង​ទឹក​។

៣). វិធី​សាស្ត្រ​ទី​៣: ទឹក​ដោះ​គោ និង​រមៀត

លាយ​​រមៀត​ជា​មួយ​នឹង​​ទឹក​ដោះ​​ឆៅ​ពីរ​ស្លាប​​ព្រា​បាយ និង​លាប​ទៅ​លើ​ក្លៀក​​របស់​លោក​អ្នក ទុក​មួយ​សន្ទុះ មុន​នឹង​លាង​​ចេញ​ជាមួយ​នឹង​ទឹក​ស្អាត​៕

ប្រភព៖baykdang

  • វិធី​សាស្ត្រ​ធម្ម​ជាតិ​ ដើម្បី​កម្ចាត់​រោម​ក្លៀក​ ក្នុង​​រយៈ​​ពេល​ត្រឹមតែ​ ២​នាទី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: