ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ​មាន​ភាព​ទាក់ទាញ​ជាង​ឆ្នាំទៅ​

​សៀមរាប​៖ គិត​ត្រឹម​ថ្ងៃទី​៦ មេសា​នេះ ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត ត្រូវបាន​សាងសង់​បាន​ប្រមាណ​៦០%​ហើយ​។ ក្រុម​ជាង​កំពុង​ញាប់​ដៃជើង ដើម្បី​សាងសង់​ខ្លោងទ្វារ​នេះ ខណៈដែល​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​រៀបចំ​នៅ​តំបន់​អង្គរ នឹង​មកដល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​បើទោះជា​សង់​មិនទាន់រួច​ក៏ពិតមែន ប៉ុន្តែ​ខ្លោងទ្វារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​សំណាក់​មហាជន​ទូទៅ​។ ក្បូរក្បាច់ រចនា​តាមបែប​បុរាណ​ខ្មែរ ខ្លោងទ្វារ​នេះ បានចាប់ផ្តើម​ដំឡើង​កាលពី​សប្តាហ៍​មុន និង​បច្ចុប្បន្ន បាន​រួចរាល់​ខ្លះៗ​នៅ​ផ្លូវ​ចូល​ខាងត្បូង​ប្រាសាទអង្គរវត្ត​។ ចំណែក​ខាងលិច គឺ​ផ្លូវ​ចូល​ពី​ខាង​ព្រលានយន្តហោះ ខេត្តសៀមរាប ក្រុម​ជាង​កំពុង​បន្ត​ដំឡើង ហើយ​វា​នឹង​លេចចេញ​ជា​រូបរាង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ដើម្បី​ជៀសវាង​មតិ​រិះគន់​ពី​រចនាបថ​ចំពោះ​ខ្លោងទ្វារ អ្នករៀបចំ​បានដាក់​បដា​ពន្យល់​ពីរ​ចនាប​ថ​មួយៗ​នៅក្បែរ​ខ្លោងទ្វារ ដែល​កំពុង​សាងសង់ ដើម្បី​ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំនេះ​។ កាលពី​ឆ្នាំទៅ ខ្លោងទ្វារ​សង្ក្រាន្ត ត្រូវបាន​គេ​រិះគន់ថា មាន​លំនាំ​តាម​រចនាបថ​ប្រទេស​វៀតណាម​។​

​ខាងក្រោម​នេះ ជា​រូប​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត ដែល​បាន​ថត​នៅ​ព្រឹក​ថ្ងៃទី​៦ មេសា​នេះ​