រឿង​១០​យ៉ាង​នឹង​កើតឡើង​ចំពោះ​អ្នក នៅពេលដែល​អ្នក​តែងតែ​និយាយ​ការពិត​

​ការនិយាយ​ការពិត​គឺជា​ភាព​អស្ចារ្យ​មួយ ដែល​បើកផ្លូវ​អ្នក​ឲ្យ​ទៅរក​ជីវិត​ដ៏​ភ្លឺស្វាង​មួយ ទាំង​ការទំនាក់ទំនង និង​អាជីវកម្ម​។ វា​ពិតជា​លំបាក​នៅពេលដែល​ចង់​ឲ្យ​នរណាម្នាក់​ជឿជាក់​ការនិយាយ​របស់​អ្នក​១០០% គឺ​មានតែ​ការបង្ហាញ​នូវ​អាកប្បកិរិយា​ជាប្រចាំ​ថ្ងៃ​របស់​អ្នក​ប៉ុណ្ណោះ​។ មនុស្ស​ដែល​និយាយ​ស្មោះត្រង់​គឺ​ត្រូវមាន​ការទាមទារ​ច្រើនជាង មនុស្ស​ដែល​តែង​និយាយ​កុហក​ឲ្យ​តែ​បាន​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​១០​យ៉ាង​ដែល​អ្នក​គួរតែ​និយាយ​ការពិត​៖

 

១- ធ្វើ​ឲ្យ​អ្នកបើក​ចិត្ត បើក​បេះដូង​ទូលាយ​៖ នៅពេលដែល​និយាយ​ជាមួយ​មិត្តភក្តិ គ្រួសារ ឬ​មនុស្ស​ជាទី​ស្រលាញ់ ដោយ​ក្តី​ស្មោះ​ត្រង់នោះ​អ្នកនឹង​ទទួលបាន​អារម្មណ៍​ល្អប្រសើរ​ចេញពី​ចិត្ត​មក​ក្រៅ​។​

 

២- ជួយ​ឲ្យ​អ្នក​បំបាត់​ភាពភ័យខ្លាច​៖ អ្នក​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត មិន​ខ្លាច​ ដោយ​ការ​លាក់​បាំង ឬ​ដោះសារ​នោះ​ឡើយ។​

 

៣- អ្នកនឹង​ក្លាយទៅជា​មនុស្ស​មានគំនិត​ចាស់ទុំ​សម្រាប់​អ្នក​រាល់គ្នា​៖ នៅពេលដែល​អ្នក​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា ដែល​អ្នកជា​មនុស្ស​ស្មោះត្រង់ នោះ​អ្នក​រាល់គ្នា​នឹងមាន​ភាពជឿជាក់​មកលើ​រូបអ្នក​។​

 

៤- ការពិត​នឹង​ការពារ​អ្នក​នូវ​កង្វល់​ជាច្រើន​៖ អ្នកនឹង​មិនមាន​អារ​ម្ម​ណ៏​ស្មុគស្មាញ​នូវ​រឿងរ៉ាវ​ដែល​កើតចេញពី​ការ​កុហក​របស់​អ្នក​បានទេ ព្រោះថា​ប្រសិនបើ​អ្នក​នៅតែ​ព្យាយាម​កុហក នោះ​ប្រៀបដូចជា​អ្នក​កំពុង​ជីករណ្តៅ​កប់​ខ្លួនឯង​ដែរ​។​

 

៥- បង្កើន​ភាពជឿជាក់​លើ​ខ្លូន​ឯង​៖ សេចក្តី​ស្មោះត្រង់​ដែល​ចេញពី​ក្នុង​ខ្លួន​ពិតៗ មិន​ថា​ឡើង​អ្នកដទៃ សូម្បីតែ​ខ្លួនឯង​ក៏​កាន់តែ​ជឿជាក់​នូវ​រាល់​ការសម្រេច​របស់ខ្លួន​ផងដែរ​។​

 

៦- ជួយ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា​៖ មិនថាឡើយ​ក្នុង​ជំនឿ​សាសនា អ្នក​ដែល​តែងតែ​និយាយ​ពាក្យពិត នឹង​នាំ​អ្នកនោះ​ទៅរក​ផ្លូវ​វិជ្ជមាន​ទាំង​ស្មារតី អារម្មណ៍ និង​សីល ដូចនេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​សុខភាព​ផ្លូវ​ចិត្តល្អ​ផងដែរ​។​

 

៧- អ្នកដទៃ​នឹង​ស្វែងរក​អ្នក​៖ ទាំង​មិត្តភក្តិ និង​ក្រុម​គ្រសារ ពួកគេ​នឹង​កំណត់ចំណាំ​ថា​អ្នកជា​មនុស្ស​ស្មោះត្រង់ ដែល​ធ្វើ​ឲ្យ​ពួកគេ​គិតថា​អ្នកជា​មនុស្ស​គួរ​ជាទី​ទុកចិត្ត និង​រាប់អាន​។​

 

៨- ភាពស្មោះត្រង់​នឹងធ្វើ​សេចក្តីស្នេហា​យូរអង្វែង​៖ មិន​ថា​អ្នកមាន​គូស្នេហ៍ ឬ​នៅ​ទំនេរ ភាពស្មោះត្រង់​គឺជា​កូនសោរ​នៃ​សុភមង្គល​។ គ្មាន​នរណាម្នាក់​ចង់បា​ន​គូរ​ស្នេហ៍​ដែល​តែងតែ​ភូតភរ ឬ​លាក់បាំង​នោះទេ ហើយ​សម្រាប់​អ្នក​ស្មោះត្រង់​មិនទាន់មាន​គូរ ក៏​នឹង​ងាយស្រួល​រកបាន​ដៃគូ​ដែល​យល់ចិត្ត​ពិតប្រាកដ​ដូចគ្នា​។​

 

៩- ភាពស្មោះត្រង់​នឹង​ជួយ​បើកផ្លូវ​បន្ថែមទៀត​ដើម្បី​ឲ្យ​មុខ​ជំនួញ​កាន់តែ​ប្រសើរ​៖ តើ​អ្នក​ដែល​ចង់​ធ្វើ​ការងារ ឬ​ប្រក​បរបរ ជាមួយ​មនុស្ស​កុហក ឬ បោកប្រាស់​ទេ​? ទាំង​ការងារ និង​ការរកស៊ី របស់​អ្នកនឹង​កាន់តែ​រីកចម្រើន ប្រសិន​ណា​អ្នក​តែង​ផ្តល់​សេចក្តី​ស្មោះត្រង់​ឲ្យ​គ្នា​ដូចជា​សម្រាប់ បុគ្គលិក ចៅហ្វាយនាយ ដៃគូ​វិនិយោគ និង​អតិថិជន​។​

 

១០- ជួយ​ដល់​សម្រស់ និង​សុខភាព​របស់​អ្នក​៖ គ្រប់គ្នា​តែង​និយាយថា​ធ្វើ​ល្អ និង​ទទួលបាន​ផល​ល្អ ទាំង​ការរស់នៅ និង​រូបរាង​ខាងក្រៅ​របស់​អ្នក​។ ប្រសិនបើ​អ្នក​មានការ​លាក់បាំង​រឿង​កុហក​របស់​អ្នក នោះ​អ្នក​នឹងមាន​វិ​ប​តិ្ត​សារី​ដិតដាម​ជាប់​ក្នុង​ខ្លួន ដែល​ហៅថា​ស្ត្រេ​ស កត្តា​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​សម្រស់ និង​សុខភាព ដូចជា បញ្ហា​សក់​ជ្រុះ ស្នាម​ជ្រីវជ្រួញ ទ្រុឌទ្រោម និង​លែងមាន​សូម្បីតែ​ការ​ញញឹម​។​

Author: ប្រែសម្រួល៖ សារពេជ្រSource: lifehack