ស្វែង​យល់​រឿង ៥ យ៉ាង​ដែល​លោក​មហាសេដ្ឋី Warren Buffett តែង​ធ្វើ​ក្រោយ​ពី​ការងារ

លោក Warren Edward Buffett ជា​មហាសេដ្ឋី​វិនិយោគិន​មួយ​រូប​សញ្ជាតិ​អាមេរិក លោក​ជា​ប្រធាន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​ដ៏​ធំ ឈ្មោះ Berkshire Hathaway នៅ​ដើម​ឆ្នាំ ២០១៦ នេះ​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​លំដាប់​លេខ ១៣ ពិភពលោក ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ ៥៩ ពាន់​លាន​ដុល្លារ។

 

១) អាន​យ៉ាង​ហោច​ណាស់ ៥០០ ទំព័រ ៖ លោក Warren Buffett បាន​ប៉ាន់​ប្រមាណ​ថា​លោក​ចំណាយ​ពេល​ចំនួន ៨០ ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន​មិន​ថា​នៅ​កន្លែង​ធ្វើ​ការ ទៅ​លើ​អត្ថបទ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ទស្សនាវដ្តី និង របាយការណ៍​ជា​ដើម ចំណែក​នៅ​ផ្ទះ​វិញ​លោក​អាន កាសែត និង សៀវភៅ។ លោក Warren Buffett ថ្លែង​ថា​លោក​ចូល​ចិត្ត​អាន​ច្រើន គិត​ច្រើន ដែល​ជួយ​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ត្រឹមត្រូវ​ច្រើន​ជាង​បុគ្គល​ដទៃ​ក្នុង​អាជីវកម្ម។ ដូចគ្នា​ដែរ​នៅ​ពេល​អ្នក​អាន​កាន់​តែ​ច្រើន ព័ត៌មាន​កាន់​តែ​ច្រើន​អ្នក​នឹង​ទទួល​បាន​ដូច​គ្នា។

 

២) ធ្វើ​លំហាត់​ប្រាណ​តិចតួច ៖ លោក Warren Buffett ធ្លាប់​និយាយ​ថា អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​លោក​នៅ​តែ​ក្មេង​ គឺ​លោក​ញាំ​អាហារ​ដូច​ក្មេង​អាយុ ៦ ឆ្នាំ។ លោក​បាន​រៀបរាប់​ថា វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​លោក​ផ្តល់​ជម្រើស​សាមញ្ញ​ពីរ ទី១ គឺ​ការ​ញាំ និង ការ​ធ្វើ​លំហាត់​ប្រាណ ដោយ​លោក​ពេល​នោះ​ជ្រើស​យក​ការ​ហាត់​ប្រាណ ដោយ​សារ​លោក​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រ៉ូស្តាត ប៉ុន្តែ​បាន​ព្យាបាល​ជា​សះស្បើយ​នៅ​ក្នុង​ឆ្នាំ ១០១៥។

 

៣) ធ្វើ​ជា​មនុស្ស​ដឹង​គុណ​ ៖ លោក Warren Buffett បាន​ដើរ​តាម​ជំហាន​វីរបុរស​របស់​លោក Chuck Feeney ដោយ​បាន​លួច​ប្រគល់​ឲ្យ​ស្ងាត់​នូវ​ទ្រព្យសម្បត្តិ​ទាំង​អស់​មក​ឲ្យ​លោក។ បច្ចុប្បន្ន លោក Warren Buffett គឺ​ជា​សប្បុរស​ជន​មាន​ចិត្ត​ករុណា​បំផុត​លេខ ១ លើ​ពិភពលោក ដែល​បាន​បរិច្ចាគ​ប្រាក់​ដល់​ច្រើន​សន្ធឹកសន្ធាប់​ដល់​មូលនិធិ​សប្បុរស​នានា​ ដោយ​លោក​បាន​សន្យា​ថា​នឹង​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​របស់​លោក ៩៩% ទៅ​ឲ្យ​មូលនិធិ​នានា។ លោក Warren Buffett ថ្លែង​ថា ប្រសិន​បើ​អ្នក​ជា​មនុស្ស​មាន​សំណាង​បំផុត​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​ជាតិ អ្នក​ត្រូវ​គិត​ដល់​មនុស្ស ៩៩% ទៀត​ដែល​មិន​មែន​ជា​អ្នក។

 

៤) លេងល្បែង​ណា​ដែល​ទាមទារ​ភាព​អត់ធ្មត់ ៖ លោក Warren Buffett បាន​រៀបរាប់​ថា​ លោក​គ្រប់​គ្រង​ទ្រព្យសម្បត្តិ ការ​វិនិយោគ ដូចជា​ការ​លេង​ល្បែង​មួយ​អញ្ចឹង​ ដែល​នេះ​មិន​មែន​ជា​រឿង​ដែល​ភ្ញាក់​ផ្អើល​ឡើយ។ លោក​ចូល​ចិត្ត​លេង​ល្បែង​ ជា​ពិសេស​ល្បែង​ហិរញ្ញវត្ថុ​ក្នុង​ចិត្ត ដែល​ជួយ​ឲ្យ​លោក​មើល​ឃើញ​ពី​ការ​វិនិយោគ​របស់​លោក​បាន​កាន់​តែ​ប្រសើរ។

 

៥) បង្កើត​ទម្លាប់​ភាព​រីករាយ​ឲ្យ​ខ្លួន​ឯង​មួយ ៖ លោក Warren Buffett មាន​ទម្លាប់​ចូល​ចិត្ត​លេខ​ឧបករណ៍​តន្ត្រី គឺ​ហ្គីតា ដោយ​លោក​អាច​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ទៀត​ផង។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com