រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យរដ្ឋមន្រ្តី៣រូប ធ្វើការកែលំអតំបន់ឆ្នេរលំហែកំសាន្ត ក្រុងព្រះសីហនុ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតមួយច្បាប់ ផ្ញើជូនលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសហការកែលំអតំបន់ឆ្នេរលំហែកំសាន្ត ក្នុងក្រុងព្រះសីហនុ ដោយរួមមាន ការកសាងផ្លូវថ្មីនៅមុខ ក្រុមហ៊ុន សុខា អូតែល និងរៀបចំឆ្នេរឯករាជ្យផងដែរ។

ក្នុងលិខិតនោះដែរ ទីស្តីការគណៈរដ្ឋមន្ត្រីបានជំរុញឲ្យរដ្ឋមន្ត្រី​ នៃក្រសួងទាំង៣ សហការជាមួយក្រុមហ៊ុនពាក់ព័ន្ធ និងភាគីឯកជន និងអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុផងដែរ ដើម្បីបំពេញ និងអនុវត្តន៍ការងារ កែលំអតំបន់ឆ្នេរនេះ៕

ព័ត៌មានលម្អិតសូមអាន សេចក្តីជូនដំណឹងទាំងស្រុង៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យរដ្ឋមន្រ្តី៣រូប ធ្វើការកែលំអតំបន់ឆ្នេរលំហែកំសាន្ត ក្រុងព្រះសីហនុ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យរដ្ឋមន្រ្តី៣រូប ធ្វើការកែលំអតំបន់ឆ្នេរលំហែកំសាន្ត ក្រុងព្រះសីហនុ

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី