វិធី​ងាយៗ​កម្ចាត់​អាការ​ឈឺចាប់​ពេល​មក​រដូវ​

6 Videos


​អាការ​ចុក​រមួល​ក្នុងពេល​មក​រដូវ​តែងតែ​កើតមាន​ចំពោះ​ស្ត្រី​ភាគច្រើន​ដែល​ធ្វើឱ្យ​ពួកគេ​ពិបាកបំពេញការងារ​ប្រចាំថ្ងៃ​រហូត​អ្នកខ្លះ​ត្រូវការ​សម្រាក​ឬ​ផ្អាក​ការងារ​ក្នុងកំលុងពេល​មក​រដូវ ។ ពិតណាស់​អាការ​ចុក​រមួល​ក្នុងពេល​មក​រដូវ​ពិតជា​ពិបាក​ទ្រាំ​ខ្លាំងណាស់​តែ​ស្ត្រី​ក៏​មិន​បាច់​គេង​ឱប​ការឈឺចាប់​នោះដែរព្រោះ​«​ប្រជាប្រិយ​»​បាន​នាំមក​នូវ​គន្លឹះ​ងាយៗ​សម្រាប់​បំបាត់អាការ​ចុក​រមួល​ក្នុងពេល​មក​រដូវ ។​

១-​ថ្នាំ​ពន្យារកំណើត​

វិធី​ងាយៗ​កម្ចាត់​អាការ​ឈឺចាប់​ពេល​មក​រដូវ​

​អ្នក​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា វដ្ត​រដូវ​ទូទៅ​របស់​ស្ត្រី​មាន​រយៈពេល ២៨ ថ្ងៃ ហើយ​រាល់​ថ្ងៃទី ១៤ ជា​ថ្ងៃ​ដែល​ពង​ត្រូវ​បញ្ចេញ​ពី​អូវែរ​ដើម្បី​បង្ក​កំណើត​ជាមួយ​មេជី​វិត​បុរស​ប៉ុន្តែ​បើ​ការបង្កកំណើត​មិនមាន​កើតឡើង​ទេ អ័រម៉ូន​ប្រូ​ចេ​ស្ទី​ន​និង​អេ​ស្ត្រូ​ជេន​នឹង​ធ្លាក់​ជា​បណ្តើរៗ ជាហេតុ​ធ្វើសាច់ដុំ​ស្រទាប់​ក្នុង​របស់​ស្បូន​ចាប់ផ្តើម​របើក​ជ្រុះ​តិចៗ​បង្កើតជា​ឈាមរដូវ ។ ការដែល​មានឈាមរដូវ​គឺមានការចូលរួម​ដោយ​អ័រម៉ូន​ប្រូ​ស្តា​ហ្គែ្ល​ន​ឌី​ន (Prostaglandin) មាន​តួនាទី​ធ្វើឱ្យសរសៃឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​ស្បូន​រួម​តូច និង ធ្វើឱ្យ​ស្បូន​កន្ត្រាក់​ដើម្បី ឱ្យ​ឈាម​ធ្លាក់ហើយក៏​ជា​មូលហេតុ​បណ្តាលឱ្យ​ស្ត្រី​មាន​អារម្មណ៍​ចុក​រមួល​ដំណាលគ្នា​ដែរ ។ យោងតាម​វេជ្ជសាស្ត្រថ្នាំ​ពន្យារកំណើត​ជា​ជម្រើស​ដ៏​ស័ក្តិ​សមព្រោះ​វា​បាន​ទៅ​ទប់ស្កាត់ មិនឱ្យ​មានការ​បញ្ចេញ​អូវុល និង កាត់បន្ថយ​ការបញ្ចេញ​អ័រម៉ូន​ប្រូ​ស្តា​ហ្គែ្ល​ន​ឌី​នដូចនេះការ​កន្ត្រាក់​របស់​ស្បូន​ក៏​មិនសូវខ្លាំង​ដែរ។ ការព្យាបាល​ តាម​វិធី​នេះ​ជួយ​ឱ្យ​ស្ត្រី​មក​រដូវ​មិន​ឈឺចាប់​ទេ ។​

២-​អាស៊ីដ​ខ្លា​ញ់​អូ​មេ​ហ្គា​-៣
​រាល់​អាហារ​ដែលមាន​សារជាតិ​អូ​មេ​ហ្គា​-៦ គួរតែ​ផ្អាក​ទទួលទាន​ក្នុងពេល​កំពុង​មក​រដូវ ព្រោះ អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ​ជា​អ្នក​ធ្វើឱ្យ​មានការ ផលិត​ពពួក​អ័រម៉ូន​ប្រូ​ស្តា​ហ្គែ្ល​ន​ឌី​ន​កាន់តែច្រើន ជា​មូលហេតុ​ធ្វើ​សាច់ដុំ​ស្បូន​កាន់តែ​កន្ត្រាក់​ខ្លាំង ។ ក្រុម​អាហារ​ដែល​សម្បូរ​សារធាតុ​អាស៊ីដ ខ្លាញ់ អូ​មេ​ហ្គា​-៦ មានដូចជា​ប្រេង​រុក្ខជាតិ និង សាច់ បក្សី ។ ប៉ុន្តែ​បើ​អ្នកងា​កមក​ទទួលទាន ក្រុម​អាហារ ដែលមាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ខ្ពស់​ដូច ជា​គ្រាប់​ហ្វេ្ល​ក​(Flax) វ៉ុល​ណាត់ ត្រី​សា​ឌី​ន និង ត្រី​សាល់​ម៉ុង ទើប​អាចជួយ​កាត់បន្ថយ អាការ​ឈឺចាប់ ព្រោះ​អាហារ​ក្រុម​នេះ នឹង​ទៅ​កាត់បន្ថយ​ការផលិត​អ័រម៉ូន​ប្រូ​ស្តា​ហ្គែ្ល​ន​ឌី​ន ។​

៣-​វីតាមីន E
​វីតាមីន E ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​អាចព្យាបាល​អាការ​ចុក​រមួល​ក្នុងពេល​មក​រដូវ​យ៉ាង​មានប្រសិទ្ធភាព​ផង ដែរ ។ បើ​បាន​ទទួលទានក្រុម​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន E ដូចជាគ្រាប់​ផ្កាឈូករ័ត្ន អាល់​ម៉ុង ស្ពៃ​អេ​ពី ណា និង ផ្លែ​ប៊័រ ឱ្យបាន​មុន ២ ទៅ ៣ ថ្ងៃ មុន​មក​រដូវ​រឹតតែល្អព្រោះ​វា​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការផលិត​អ័រម៉ូន​ប្រូ​ស្តា​ហ្គែ​ន​ឌី​ន ។​

៤-​កាល់ស្យូម​
​កាល់ស្យូម​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុខនិជ​ដ៏​សំខាន់​ក្នុងការ​ថែបំប៉ន​សុខភាព​ឆ្អឹង​ឱ្យ​រឹងមាំការពារ​ជំងឺ​ពុក​ឆ្អឹង ប៉ុន្តែ​អ្នក​ប្រហែលជា​មិននឹកស្មាន​ដល់​ថា​កាល់ស្យូម​ក៏មាន​មុខងារ​យ៉ាងសំខាន់​ក្នុងការ​បំបាត់​អាការ​ឈឺចាប់​ក្នុងពេល​មាន រដូវ​ផងដែរ ។ ការទទួល​ទាន​អាហារ​ដែលមានផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់​កាន់តែ​ធ្វើឱ្យ​អាការ​ចុក រមួល​ថយចុះ​បាន​យ៉ាង​ឆាប់ ព្រោះ​វា​ជួយទប់​សាច់ដុំ​ស្បូន​មិនឱ្យ​កន្ត្រាក់​ខ្លាំង ។ ក្រុម​អាហារ​ដែល មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់​មានដូចជា ទឹកដោះគោ ទឹកដោះគោ​ជូរ ហ្វ្រូ​ម៉ា តៅហ៊ូ ត្រី​សាល់​ម៉ុង ត្រី​សា​ឌី​ន និង ក្រុម​បន្លែ ពណ៌​បៃតងចាស់ ។​

៥-​ហាត់​កីឡា​
​ការហាត់​កីឡា​ជាប្រចាំ​ក៏​ជា​វិធី​ជួយ​ឱ្យ​ស្ត្រីមិនមាន​អាការ​ឈឺចាប់​ពេល​មក​រដូវ​ផងដែរ ហើយប្រភេទ​កីឡា​ដែល​ល្អ​សម្រាប់​បំបាត់​ការឈឺចាប់ ពេល​មក​រដូវ​គឺ​ត្រូវ​ដើរ​យ៉ាងហោចណាស់ឱ្យបានមួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ ៕ ខែ​រី​