​ប្រភេទ​អាហារ​ផ្សេងៗ​សម្រាប់​សុខភាព​ខួរក្បាល​

​ប្រភេទ​អាហារ​ផ្សេងៗ​សម្រាប់​សុខភាព​ខួរក្បាល​

​ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​គឺ​អាស្រ័យ​ទៅលើ​គោលបំណង ដែល​ចង់​ទទួលបាន​។ ចំណុច​ខុសគ្នា​នៃ​សុខភាព​ដំណើរការ​ខួរក្បាល​មាន​ដូច​ជា​ការ​ចងចាំ​ភាព​អំណ​ត់ របស់​ខួរក្បាល​គំនិត​ច្នៃប្រឌិត​និង​ការ​ផ្តោតអារម្មណ៍​។ អាហារ​សម្រាប់​ខួរក្បាល​ដែល​ល្អ​បំផុត​ត្រូវមាន​ផ្ទុក​អង់​ទី​អុក​ស៊ីដង់ វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​ខួរក្បាល​និង​ការពារ​ខួរក្បាល​ពី​ការចុះ​ខ្សោយ​ដែល​កើតឡើង ដោយសារ​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​ខួរក្បាល​។​

១. ជំនួយ​ការចងចាំ​៖ ផ្លែ​ប្ល៊ូ​ប៊ឺ​រី​គឺជា​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ជំនួយ​ការចងចាំ​ព្រោះ​វា សម្បូរ​ទៅ​ដោយ​សារធាតុ​quercetin​។ អាហារ​ផ្សេងទៀត​ដែល​សម្បូរ​សារធាតុ​quercetin​នេះ​មាន​ដូចជា​ខ្ទឹម​បារាំង​, ផ្លែ​ប៉េងប៉ោះ​ប្រភេទ​តូច (cherry tomatoes), ខាត់ណា​ប្រូ​ខូលី (broccoli), និង​ផ្លែ​អា​ព្រី​ខុត (apricot)​។​ស្ពៃ​ក្តោប​, ផ្កា​ខាត់ណា​, ស្ពៃ​ស្ពីណា​ច (spinach), ពពួក​ផ្លែ​ប៊ឺ​រី​, ផ្លែឈើ​រី​, ផ្លែ​ត្រប់​, និង​ឆៃថាវ​ក៏​ជួយ​បង្កើន​ការចងចាំ​ដែរ​។ ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញ​ប្រភេទ​អាហារ​ថ្មី​ដែល​អាច​ជួយ បង្កើន​ការចងចាំ​។ សាកលវិទ្យាល័យ​Tufts នៅ​បូស្តុន​បាន​រកឃើញ​ថា​អាស៊ីត​ហ្វូ​លិច (folic acid) អាច​ជួយ​ដល់​ការចងចាំ​ចំណែកឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Rush នៅ​ស៊ីកា​ហ្គូ​បាន​រកឃើញថា​ការ​ទទួលទាន​ត្រី​អាច​ជួយ​បញ្ឈប់​ការធ្លាក់ចុះ នៃ​ការចងចាំ​។​

២. ភាព​អំណ​ត់របស់​ខួរក្បាល​៖ ចូរ​ទទួលទាន​ផ្លែ​អា​ព្រី​ខុត​ដើម្បី​ប្រឆាំង​នឹង​ភាព​ហត់នឿយ​របស់​ខួរក្បាល ។ ភាព​ហត់នឿយ​របស់​ខួរក្បាល​ធ្វើឲ្យ​ខួរក្បាល​ច្របូកច្របល់ និង​ពន្យឺត​ល្បឿន​នៃ​ការ​ដំណើរការ​ខួរក្បាល​។ វា​កើត​ឡើង​ដោយសារ​ការប្រើប្រាស់​ទៅ​ប្រឈម​មុខ​ដោះស្រាយ​នឹង​បញ្ហា​ជាច្រើន ដែល​កើតមានឡើង​ជា​រៀងរាល់ថ្ងៃ​។ អាហារ​ផ្សេងទៀត​ដែល​ជួយ​ដល់​ភាព​អំណ​ត់របស់​ខួរក្បាល​មានដូចជា​ការ៉ុត​, ផ្លែ​dates, ស្លឹក​basil, ជី​អង្កាម​និង​ស្លឹក​stevia​។​

៣. អារម្មណ៍​៖ អារម្មណ៍​មិន​ល្អ​របស់​អ្នកភាគច្រើន​បង្ករ​ឡើង​ដោយ​ការ​ទទួលទាន​ជាតិ​ស្ករ ច្រើនពេក​។ អ្នក​អាច​កាត់បន្ថយ​ជាតិ​ស្ករ​បាន​ដោយ​ការ​ទទួលទាន​អាហារ​មិនសូវមាន​ជាតិ ស្ករ​និង​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន​ព្រោះ​វា​អាច​ស្រូបយក ជាតិ​ស្ករ​។ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ដែល​ច្រើន​តែ​មាន​នៅក្នុង​ខ្លាញ់ត្រី​ជួយ​ប្រឆាំង​នឹង​អា​ការៈធ្លាក់ ទឹកចិត្ត​។ វីតាមីន​B12 និង​folate​ត្រូវបាន​គេ​ទទួលទាន​ដើម្បី​បង្កើត​សារធាតុ​សេរ៉ូ​តូនី​ន (serotonin)​។​វីតាមីន​B12 មាន​នៅក្នុង​ត្រី​សាច់គោ​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​និង​ស៊ុត​។ ចំណែកឯ folate​មាន​នៅក្នុង oatmeal, សណ្តែកសៀង​, ឆៃ​ថាវ​, ខាត់​ណា​broccoli, គ្រាប់​ផ្កាឈូក​រតន៍ និង​ផ្លែ​ក្រូចពោធិ៍សាត់​។​

៣. គំនិត​ច្នៃប្រឌិត​៖ គំនិត ច្នៃប្រឌិត​ត្រូវការ​ដំណើរការ​ជា​ច្រើន​ដែល​ទាមទារ​នូវ​អាហារ​ដែល​សម្បូរ​ទៅ ដោយ​កាបូន​អ៊ី​ដ្រាត​ដើម្បី​បំ​លែង​ជា​ថាមពល​។ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ដែល​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ ក៏​ជួយ​ខួរក្បាល​ក្នុង​ការបង្កើត​ផ្លូវ​ថ្មី​ដើម្បី​ទទួលយក​ពត៌មាន​ថ្មីៗ ផងដែរ​។ សមត្ថភាព​ក្នុង​ការច្នៃប្រឌិត​ក៏ត្រូវ​ធ្លាក់ចុះ​ផងដែរ​នៅពេល​ដែល​រ៉ាឌីកាល់ សេរី​បំផ្លាញ​ខួរក្បាល​។ ប៉ុន្តែ​រ៉ាឌីកាល់​សេរី​អាច​បំបាត់​បាន​ដោយ​អង់​ទី​អុកស៊ី​ដង់​ដែលមាន​ក្នុង អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន C និង​វីតាមីន​E​។ អាហារ​ដែល​សម្បូរ​វីតាមីន​C មានដូចជា​ពពួក​ផ្លែក្រូច​ហើយ​វីតាមីន​ទាំងពីរ​មាន​នៅក្នុង​គ្រាប់​ផ្កាឈូក រតន៍​, ខាត់​ណា​broccoli និង​ស្ពៃ​ស្ពីណា​ច​។​

៤. ការ​ផ្តោតអារម្មណ៍​៖ ការ​ផ្តោតអារម្មណ៍​ទាក់ទង​ទៅនឹង​ការដកចេញ​នៃ​ភាព​រំខាន​។ វា​គឺជា​ការរក្សា​នូវ​សុខ​ភាព​នៃ​ការ​វិនិច្ឆ័យ​និង​ការរក្សា​កម្រិត​ថាមពល របស់​ខួរក្បាល​។ វីតាមីន​B, C, E និង​ម៉ាញេស្យូម​ជួយ​បង្កើន​ការប្រមូល​អារម្មណ៍​របស់អ្នក​។ ចំណែកឯ​ត្រីធូ​ណា​, ផ្លែ​អា​ទី​សូ (artichokes), ចេក​, ស្រូវ​barley, អង្ករ​សម្រូប​, ស្រូវ​សាឡី​, គ្រាប់​អាល់​ម៉ុន​, គ្រាប់ស្វាយចន្ទី​, ពពួក​សណ្តែក​និង​ដំឡូងបារាំង​សុទ្ធតែ​សម្បូរ​ទៅដោយ​ម៉ាញេស្យូម​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។