ហេតុអ្វី​ពេល​បុណ្យ​ ឆេង ​ម៉េង គេ​តែង​ចាក់​ដី​ ពូន​ផ្នូរ?

រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ដល់​បុណ្យ​ឆេង​ម៉េង អ្នក​ដែល​ជាប់​សែស្រឡាយ​ចិន​ តែងតែ​ទៅ​សែន​ផ្នូរ​ដោយមាន​គ្រឿង​ដង្វាយ​ជ្រូក​ខ្វៃ នំនែក ផ្លែឈើ ក្រដាស សែន​ជាដើម។ ក្នុង​នោះ​គេ ​តែងតែ​ សង្កេតឃើញ​រឿង​មួយ ​ដែល​កូនចៅ​សែស្រឡាយ​ចិន​ មិន​ភ្លេច​ធ្វើ​នោះ​គឺ ការ​សម្អាត​ផ្នូរ និង​ ចាក់​ពូន​ផ្នូរ​ឲ្យ​ធំ​ជាង​ឆ្នាំ​ចាស់។ ប្រការ​នេះ ​ធ្វើ​ផ្នូរ​ចេះតែ ធំទៅៗ​ជា​លំដាប់។ ពេលខ្លះ​ផ្នូរ​ខ្លះ​សឹង​ក្លាយទៅជា​កូនភ្នំ​តូច​មួយ​ទៅ​ហើយ។ តើ​មាន​ហេតុផល​អ្វី នៅ​ពីក្រោយ​ការ​ចាក់ដី​ពូន​ផ្នូរ​នេះ?

ហេតុអ្វី​ពេល​បុណ្យ​ ឆេង ​ម៉េង គេ​តែង​ចាក់​ដី​ ពូន​ផ្នូរ?
ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ អ្នកស្រី គីម ឡាង ជា​អ្នកគ្រប់គ្រង​នៅ​ព្រះវិហារ​ព្រះ​ម៉ែ ​ក្នុងស្រុក​ឈូក បាន​លើកឡើង​ថា ក្នុង​ឱកាស​បុណ្យ​ ឆេង​ម៉េ​ង​ គេ​សម្អាត​ផ្នូរ​ឲ្យ​បាន​ស្អាត កាប់​ដី​ចាក់​ផ្នូរ ស្រោច​ទឹក ឲ្យ​ត្រជាក់ត្រជំ​ដល់​កូនចៅ ហើយ​បើ​មាន​ស្មៅ​ដុះ​ច្រើន​លើ​ផ្នូរ គេ​ជឿថា កូនចៅ​រកស៊ី​មានបាន។

ដោយឡែក​ការ​ចាក់​ដី​ពូន​ផ្នូរ​នេះ​ ធ្វើឡើង​តែ​ក្នុង​ពេល​បុណ្យ ​ឆេង​ម៉េ​ង ទេ ដូចនេះ​ទម្រាំ​ដល់​ខួប​វិញ ពេលខ្លះ​ដី​ក៏​ធ្លាក់​ចុះក្រោម​ដោយសារ​ភ្លៀង​ខ្យល់ ធ្វើ​ឲ្យ​ផ្នូរ​ទាប អញ្ចឹង​ហើយ​គេ​ត្រូវ​ពូនដី​ឡើងវិញ។ ម្យ៉ាងទៀត​កូនចៅ​ដែល​នៅ​រស់ គេ​មាន​ជំនឿថា ការ​ចាក់ដី​កាន់តែ​ធំ ដើម្បី​ឲ្យ​មុខ​ជំនួញ ការងារ​របស់​គេ​កាន់តែ​ធំ​ និង កាន់តែ​រីកចម្រើន​ទៅ​មុខជា​លំដាប់។

អ្នកស្រី ​គីម ឡាង ​បន្តទៀត​ថា ថ្ងៃ​ឆេង​ម៉េ​ង ​អាច​មាន​ការប្រែប្រួល ជួន​ចំ​ថ្ងៃ ៣ ជួន ថ្ងៃ ៤ ឬក៏​ថ្ងៃ ៥ ខែ មេសា ​រាល់​ឆ្នាំ។ តែ​គេ​អាច​ធ្វើ​ចំ​ថ្ងៃ​តែ​ម្តង​ក៏បាន ឬ​ធ្វើ​មុន និង ​ក្រោយ​ ពីរ-​បី ​ថ្ងៃ​ក៏បាន​ដែរ។ តែ​ចំពោះ​អ្នក​ដែល​ទើប​នឹងថ្មីៗ ត្រូវ​សែន​មុន ១សប្តាហ៍ ​ទើប​គេ​ទទួល​សំណែន​បាន មិន​អាច​សែន​ជាមួយ​អ្នក​ចាស់​បានទេ ព្រោះ​គេ​ជឿ​អ្នក​ស្លាប់​ថ្មី មិនទាន់​ចុះសម្រុង ​ជាមួយ​អ្នក​ចាស់​ទេ។
ហេតុអ្វី​ពេល​បុណ្យ​ ឆេង ​ម៉េង គេ​តែង​ចាក់​ដី​ ពូន​ផ្នូរ?

ហេតុអ្វី​ពេល​បុណ្យ​ ឆេង ​ម៉េង គេ​តែង​ចាក់​ដី​ ពូន​ផ្នូរ?

អត្ថបទ៖ ឡុ​ច គីម​សាយ
ប្រភព៖ sabay

  • ហេតុអ្វី​ពេល​បុណ្យ​ ឆេង ​ម៉េង គេ​តែង​ចាក់​ដី​ ពូន​ផ្នូរ?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: