វិធី​ចងចិត្ត​បុរស​ ចូល​រោងការ​ មាន​ប្រសិទ្ធឹ​ភាព​១០០​%

ជាការពិត​នៅពេល​ដែល​អ្នកស្រលាញ់​គ្នា អ្នក​ចង់​អោយ​ទំនាក់ទំនង​នោះ​បើក​ចំហរ​ ហើយ​ចង់​អោយ​ទំនាក់ទំនង​របស់​អ្នក​មានរយៈពេ​យូរ​អង្វែង​ជា​អមតៈ។ ប៉ុន្តែ​មានរឿង​មិនសម​ប្រកប​ជាច្រើន​បាន​កើតឡើង​ ដោយ​សារ​អ្នក​ជា​សង្សារ​មិន​ទាន់​យល់ច្បាស់ពីគ្នា​ ហើយ​ចង់ដើរ​លើ​ផ្លូវ​ជា​មួយគ្នា​។

សម្រាប់​នារី​ៗ បើ​សិន​ជា​អ្នក​ទទួល​បាន​បុរស​ដែល​អ្នកគិត​ថា​ល្អគ្រប់​គ្រាន់​សម្រាប់​អ្នក ​ហើយ​ តែ​គេ​នៅស្ទាក់ស្ទើ​ មិនដាច់ស្រឡះ​ ច្បាស់​ក្នុងចិត្ត​ថា នឹង​ចូលរោង​ការ​ជាមួយ​អ្នក​នោះ តើត្រូវ​ធ្វើដូច​ម្តេច​ខ្លះ​ ដើម្បីទាក់ចិត្ត​គេ​? នៅ​ទីនេះ ខ្ញុំ​សូម​ប្រាប់​ពីវិធី​ងាយ​ៗ​មួយ​ចំនួន ដែល​បុរស​ស្ទើ​តែ​ទាំងអស់​នឹង​មិន​អាច​មើលរំលង​អ្នក​នោះ​ទេ​…

១) ធ្វើ​ជា​គ្រូពេទ្យ ធ្វើជា​ម្តាយ ធ្វើ​ជាប្អូនស្រី​៖ ពិត​ណាស់ នៅពេលដែល​គេ​មាន​សុខភាព​មិន​ល្អ គេពិតជាត្រូវការ​អ្នក ដូច្នេះ​អ្នកត្រូវតែ​នៅមើលថែ​គេ​អោយ​ល្អិតល្អន់។​ ពេល​គេ​មានអារម្មណ៌​រងា ឯកា អ្នក​ត្រូវតែ​ធ្វើជា​ម្តាយ​របស់គេ ត្រូវ​ចេះលួងលោម ថ្នាក់ថ្នម​ លើក​ទឹកចិត្ត​។ ពេល​គេ​មានអារម្មណ៌​ខ្វះ​ភាពកក់ក្តៅ អ្នកត្រូវតែធ្វើជា​ប្អូនស្រី​របស់គេ ត្រូវចេះប្រឡែង​ កំប្លែង​សើច​សប្បាយ​។

២) កុំ​ប្រកាន់រឿង​កំប៉ិកកំប៉ុក៖ រឿង​ដែល​អត់ប្រយោជន៌ រឿងដែល​អ្នកលឺ​គេ​និយាយតៗ​គ្នា រឺ​រឿង​ដែល​គេចាក់ចុច ឆ្កិះឆ្កៀល ហើយ​យក​មកជជីកសួរដេញ​ដោល​គេ​…

៣) អ្នក​ត្រូវ​តែជា​នារី​ដែល​ហ៊ានអាកាត់៖ រឿង​ម្ហូបអាហារ រឺ​ស្លៀកពាក់ និង​ត្រូវ​តែ​រៀបចំ​អោយ​គេ​ ព្រោះធ្វើដូច្នេះ​គេ​នឹងមាន​អារម្មណ៌​ថា អ្នក​ពិតជា​នារី​ដែលពូកែបំផុត​។

៤) អ្នក​មិនត្រូវ​ប្រច័ណ្ឌច្រើន៖ តែ​អ្នកត្រូវចេះ​ធ្វើ​ជា​មនុស្ស​ស្រីប្រច័ណ្ ញ៉ិកញ៉ក់ ង៉ក់ង​ ដើម្បី​ធ្វើ​អោយ​បុរស​មាន​អារម្មណ៌កក់ក្តៅ​​ និងយល់​ថា អ្នក​ស្រលាញ់​គេ​ខ្លាំងណាស់​។ ពិសេស​បំផុត​​នោះគឺ អ្នកត្រូវជា​នារី​ដែលរស់រាយ​ជានិច្ច​ជាមួយ​មិត្ត​ភក្តិ​របស់​គេ។

៥) ចំណុចសំខាន់ចុងក្រោយ៖ គឺត្រូវចាត់ទុក​សាច់ញាតិ​របស់គេ អោយដូចជា​សាច់ញាតិរបស់​អ្នក ទោះគេមកពីត្រកូល​បែបណា​ក៏ដោយ។ ចំនុច​សំខាន់​នេះ​ បុរស​នឹង​ដាក់ពិន្ទុ​អោយ​អ្នក​ខ្ពស់​បំផុត​ ស្រប​ពេល​សាច់ញាតិ​របស់គេ​ក៏​នឹង​យល់ព្រម​តាមអ្នក​ រហូត​ឈាន​ដល់​បង្ខំរូប​គេ​អោយ​ទទួល​យក​អ្នក​ដោយ​គ្មាន​លក្ខខ័ណ្ឌ​ទៀត​ផង​ ដូច​ពាក្យ​ចាស់​ពោល​មក​ថា «ស្រលាញ់​មេ​ បំពេរ​កូន​»​។

អនុវត្តន៌តាមវិធីខាងលើ​នេះ អ្នកនឹង​​អាច​ចងចិត្ត​បុរស​ម្នាក់ រហូត​ដើរចូលរោង​ការ​ កសាង​វាសនា​អនាគត​ជាមួយ​អ្នកអស់មួយជីវិត​មិនខាន​៕

ដោយ៖ ច. សម្បត្តិ
ប្រភព៖ neavea

  • វិធី​ចងចិត្ត​បុរស​ ចូល​រោងការ​ មាន​ប្រសិទ្ធឹ​ភាព​១០០​%已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: