តារាប្រុស ថៃកាត់បារាំង ល្បីឈ្មោះម្នាក់ ទឹកភ្នែករលីងរលោង ក្រោយជាប់ឈ្មោះ ចូលបម្រើកងទ័ព ២ឆ្នាំ ខណៈ Mike វិញ…

ថៃ៖ កាលពីច័ន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ តារាចម្រៀង និងជាតួសម្តែងប្រុស សញ្ជាតិថៃកាត់បារាំង ដ៏ល្បីឈ្មោះ លោក Chin Chinawut បានសម្រក់ទឹកភ្នែក នៅចំពោះមុខ ទូរទស្សន៍ជាតិ បន្ទាប់ពីរូបលោក បានជាប់ឈ្មោះ បម្រើកងទ័ព រយៈពេល ២ឆ្នាំ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាប្រុស មានវ័យ២៧ឆ្នាំរូបនេះ បានខកខាន ក្នុងការជ្រើសរើស ឲ្យចូលបម្រើកងទ័ព អស់រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ រូបលោកត្រូវគេទាក់ទង ឲ្យចូលបម្រើកងទ័ព ធ្វើឲ្យលោក ត្រូវបោះបង់ភារៈកិច្ច ថតរឿងភាគទូរទស្សន៍ និងខ្សែភាពយន្ត ចំនួន២ តែម្តង។

គួររំលឹកផងដែរថា លោក Chin ត្រូវបានលើកលែង អស់រយៈពេល ៦ឆ្នាំ ដោយសារតែ បញ្ហារបួស ក្នុងគ្រោះថ្នាក់ជិះកង់មួយ កាលពី៩ឆ្នាំមុន ដែលបណ្តាលឲ្យលោក បាក់.កដៃ។ បច្ចុប្បន្ននេះ តារាប្រុសរូបនេះ នៅដាក់បន្ទះដែកមួយ នៅក្នុងដៃ នៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងមន្ត្រីយោធា បានសម្រេច និងពិចារណាថា លោក Chin គឺមានសុខភាពល្អ និងមានសិទ្ធិ ដើម្បីចូលបម្រើ ការងារកងទ័ពបាន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរូបលោក បរាជ័យក្នុងការជ្រើសរើស ឲ្យចូលបម្រើទ័ព កាលពី២ឆ្នាំមុនមក លោកត្រូវបានជ្រើសរើស ឲ្យចូលបម្រើងកងទ័ព ដោយស្វ័យប្រវត្តិតែម្តង ដោយមិនចាំបាច់ ចាប់ឆ្នោតឡើយ។

លោក Chin ត្រូវបានគេគ្រោង ឲ្យចាប់ផ្តើមចូលបម្រើកងទ័ព នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ខាងមុននេះហើយ ខណៈលោកបាននិយាយប្រាប់ អ្នកយកព័ត៌មាន ទាំងទឹកភ្នែក រលីងរលោងថា «មិនមែនមកពីខ្ញុំ មិនចង់បម្រើកងទ័ពទេ... ខ្ញុំគ្រាន់តែព្រួយបារម្ភ ពីគ្រួសាររបស់ខ្ញុំ តែប៉ុណ្ណោះ» និងបានពន្យល់ថា រូបលោក គឺជាអ្នកផ្គត់ផ្គង់គ្រួសារ ដ៏សំខាន់ម្នាក់។

យ៉ាងណាមិញ នៅមានតារាចម្រៀងប្រុស ល្បីឈ្មោះម្នាក់ទៀត ដែលបានចូលរួម ក្នុងការជ្រើសរើស កងទ័ព នៅក្នុងឆ្នាំនេះ គឺ លោក Pirath Mike Nitipaisankul ឬ Golf Mike ប៉ុន្តែលោក Mike ត្រូវបានលើកលែងវិញ។ មានការសង្ស័យ នៅក្នុងចំណោមអ្នក បញ្ចេញមតិជាច្រើន នៅលើបណ្តាញសង្គម ថាលោកអាចរួចផុតពីការចូលបម្រើកងទ័ពឆ្នាំនេះ ដោយសារតែបញ្ហាជម្ងឺហឺតរបស់លោក៕

ប្រភព ៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload