ល្បិចថ្មីអាចជួយបន្ថែំម ទំហំម៉េម៉ូរី iPhone ដែលជិតពេញ ឲ្យទំនេរបានច្រើន ដោយមិនចាំបាច់លុបរូបថត រឺកម្មវិធីចោល

បរទេស៖ ថ្វីត្បិតមកទល់ពេលនេះ ក្រុមហ៊ុន Apple បានព្យាយាមពង្រីកទំហំផ្ទុកឯកសារ (Storage space) ទូរស័ព្ទ iPhone ឲ្យមានទំហំកាន់តែធំជាងមុនក៏ដោយ ប៉ុន្តែវានៅតែមិនអាច បំពេញតម្រូវការអ្នកប្រើប្រាស់ ឲ្យបានសមចិត្តនោះទេ ព្រោះថាទំហំរូបថត រឺកម្មវិធីផ្សេងៗ កាន់តែបង្កើនគុណភាព និងមានទំហំធំជាងមុនផងដែរ។ ហើយចំពោះអ្នកប្រើប្រាស់ iPhone ដែលមានទំហំផ្ទុកឯកសារ ត្រឹមតែ ១៦GB វិញគឺរឹតតែពិបាកតែម្តង។

មិនថ្វីទៀតឡើយ ព្រោះថាមានល្បិចមួយ ដែលគេទើបនឹងរកឃើញ ដែលអាចជួយ ទំហំផ្ទុកឯកសារទូរស័ព្ទ iPhone របស់អ្នកដែលជិតពេញនោះ ឲ្យទំនេរអាចដាក់ឯកសារបានច្រើនជាងមុន ដោយមិនចាំបាច់ធ្វើឲ្យអ្នក បង្ខំចិត្តលុបឯកសារ ដូចជា រូបថត វីដេអូ រឺកម្មវិធីជាទីស្រឡាញ់ របស់អ្នកចោលនោះឡើយ។ 

វិធីមួយនេះ ត្រូវបានរកឃើញដោយ អ្នកប្រើប្រាស់បណ្តាញសង្គម Reddit ម្នាក់ ដែលវាអាចបង្ខំឲ្យទូរសព័្ទ iPhone សម្អាតទំហំផ្ទុកឯកសារ ដោយខ្លួនឯង។ សូមសាកល្បងតាម វិធីខាងក្រោមនេះ៖ 

-ជាដំបូងអ្នកត្រូវចូលទៅ ពិនិត្យមើលទំហំទំនេរ សម្រាប់ផ្ទុកឯកសារទូរស័ព្ទ iPhone របស់អ្នក ដោយចូលទៅកាន់ Settings > General > Storage & iCloud Usage។

-បន្ទាប់មកអ្នកអាចចូលទៅ App store ដើម្បីរកជួលខ្សែភាពយន្តណាមួយ ដែលមានទំហំធំជាង ទំហំទំនេរសម្រាប់ផ្ទុកឯកសារ នៃទូរស័ព្ទ iPhone របស់អ្នក មួយរឿង ឩទាហរណ៍៖ ភាពយន្ត Lord of the Rings (បញ្ជាក់៖ ទំហំនៃភាពយន្ត ដែលអ្នកជួលត្រូវតែធំជាងទំហំផ្ទុកឯកសារទំនេរ ដែលអ្នកនៅសល់ បើមិនដូច្នោះទេអ្នកនឹងត្រូវគេ កាត់លុយថ្លៃជួលភាពយន្តនោះ នៅពេលដែលអ្នក អាចជួលភាពយន្តបានសំរេច)។

-បន្ទាប់មកទៀតចុចប៊ូតុង Rent (ជួល) នោះវានឹងចេញផ្ទាំងបញ្ជាក់ថា ទំហំទំនេរសម្រាប់ផ្ទុកឯកសារ ទូរស័ព្ទ iPhone របស់អ្នកនៅសល់ មិនគ្រប់គ្រាន់សម្រាប់ទាញយក ភាពយន្តខាងលើនោះទេ។ 

-ចុចពាក្យ Settings នៅលើផ្ទាំងបង្ហាញនោះ វានឹងនឹងបង្កើន ទំហំទំនេរសម្រាប់ផ្ទុកឯកសារ ដោយខ្លួនឯងតែម្តង។

-បន្ទាប់មកអ្នកអាចចូល ទៅ App Store ដើម្បីស្វែងរកខ្សែភាពយន្ត ទំហំធំៗជាងមុនផ្សេងទៀត សម្រាប់ជួល ដោយប្រើវិធីដូចមុនដដែលៗ ២-៣ដង នោះអ្នកនឹងឃើញថា ទំហំទំនេរសម្រាប់ផ្ទុកឯកសារ របស់ iPhone របស់អ្នក នឹងបង្កើនបានច្រើនជាងមុនតែម្តង។

វិធីនេះត្រូវគេសាកល្បងឃើញថា ទទួលបានជោគជ័យពិតមែន គឺវាអាចបង្កើនទំហំ Storage ទំនេររបស់ទូរស័ព្ទ iPhone របស់មនុស្សមួយចំនួន ពី៨០០MB រហូតដល់ ៤.៩GBឯណោះ។  

ជាក់ស្តែងនេះគឺល្បិចដ៏ឆ្លាតវៃមួយ ដែលបង្ខំឲ្យទូរស័ព្ទ iPhone ព្យាយាមសម្អាត ទំហំទំនេរសម្រាប់ផ្ទុកឯកសាររបស់ខ្លួន ឲ្យមានទំហំធំជាងមុន ដើម្បីដាក់ភាពយន្តដែល យើងចង់ជួលមើល។ ដូច្នេះហើយវាបានព្យាយាម សម្អាត និងលុប ឯកសារដូចជា cookies និង histories ដែលយើងលែងត្រូវការ ចោលឲ្យអស់តែម្តង៕

ប្រភព 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត