លោក ស៊ុន ចាន់ថុល ប្ដេជ្ញាប្រើពេល​វេលា១រយ​ថ្ងៃ ដើម្បី​កែទម្រង់​សេវា​ក្នុង​ក្រសួង​ថ្មី​ឲ្យ​ល្អ

ក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នៅ​រសៀល​នេះ លោក ស៊ុន ចាន់ថុល ដែល​ទទួលបាន​ការណែនាំ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ បាន​អះអាងថា លោក​មាន​ផែនការ១រយ​ថ្ងៃ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កែទម្រង់​សេវាសាធារណៈ​នៅក្នុង​ក្រសួង​ថ្មី ដែល​លោក​ទើប​ចូលកាន់​តំណែង​នេះ ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់។ លោក​លើកឡើង​ទៀតថា លោក​នឹង​ដោះស្រាយ​បញ្ហា​ឆៀករថយន្ត ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ​មុនគេ។

សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ៖