ប្រញាប់​វ៉ា​ពេក ដូច​ប្រញាប់​ទៅ​ឋាននរក

ខេត្តសៀមរាប ៖ រថយន្ត​តាក់ស៊ី​ឆ្លាម​បុក​ជាមួយ​រថយន្តក្រុង​យ៉ាង​ពេញទំហឹង ខណៈ​ឡើង​វ៉ា​មិន​ផុត​ហើយ​ចូល​គំនូស​កណ្តាល រួច​ទាញ​ចង្កូត​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​គ្នា​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​តាក់ស៊ី រង​របួសធ្ងន់​-​ស្រាល ក្មេង ចាស់ ប្រុស ស្រី សរុប​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ស្រី​២ ប្រុស​៣ ក្មេង​២ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា (​ពី​កើត ទៅ​លិច​) ដោយ​ជន​រង​គ្រោះ​ទាំងនោះ ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​នោះ បាន​កើតឡើង​កាល​វេលា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​ខាងកើត​ផ្សារ​រការ​កំបុត​ចម្ងាយ​១០០​ម៉ែត្រ ក្នុងភូមិ​រកា​កំបុត ឃុំ​រកា​កំបុត ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ 

តាម​ប្រភព​ពី​សាក្សី​ឱ្យ​ដឹង​ថា ពួក​គេ​បានឃើញ​រថយន្ត​ឆ្លាម​មួយ​គ្រឿង បើកបរ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២C-៥២៧១ ក្នុង​ល្បឿន​លឿន​មក​ពី​លិចទៅ​កើត ក៏​ឡើង​វ៉ា​មិន​ផុត ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្តក្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B- ៣៣៣៦ ដែល​បើកបរ​មក​ពី​កើត​ទៅ​លិច ពេញទំហឹង​លាន់​ដូច​រន្ទះ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បុក​គ្នា​រួច ឃើញ​រថយន្តក្រុង​ក្រឡាប់​២-៣​ត្រឡប់ ចំណែក​រថយន្ត​ឆ្លាម ដែល​ជា​តាក់ស៊ី​នោះ មាន​មនុស្ស​ជិះ​គ្នុ​ង​នោះ​ប្រមាណ​ជា​៧​នាក់ បាន​រង​របួសធ្ងន់ ក្នុង​នោះ​មាន​ប្រុស ស្រី ក្មេង ចាស់ ចេញពី​ក្នុង​ឃើញ​ឈាម​ពេញ​ខ្លួន ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​រត់​បាត់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត