លោក​គោ​ ស៊ុំ​សារឿ​ត ​និង​លោក​សួន ​បវរ​ បាន​ចូលរួម​សម្ពោធ​ឆ្លង​សួនច្បារ​និង​ផ្លូវ​បេតុង​ក្នុង​វត្ត​ស្រុក​ភ្នំស្រុក​ជា​ផ្លូវការ

លោក​គោ​ ស៊ុំ​សារឿ​ត ​និង​លោក​សួន ​បវរ​ បាន​ចូលរួម​សម្ពោធ​ឆ្លង​សួនច្បារ​និង​ផ្លូវ​បេតុង​ក្នុង​វត្ត​ស្រុក​ភ្នំស្រុក​ជា​ផ្លូវការ



បន្ទាយមានជ័យ ៖ ​ព្រឹក​ថ្ងៃ​ទី​៦ ​ខែមេសា ​ឆ្នាំ​២០១៦ ​នេះ​លោក​គោ​ ស៊ុំ​សារឿ​ត ​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ បាន​នាំ​គ្នា​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សួនច្បារ និង​ផ្លូវ​បេតុង​និង​ដែល​ជា​សមិទ្ធផល​នានា​ក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម ស្ថិត​ក្នុង​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

លោក​សួន​ បវរ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​សួនច្បារ​និង​ផ្លូវ​បេតុង​នោះ​ថា​ សមិទ្ធផល​នានា​ដែល​មាន​នៅ​ក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម​នេះ​ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សម្ភារៈ​ពី​លោក គោ​ ស៊ុំ​សារឿ​ត ​អភិបាលខេត្ត​បន្ទាយមានជ័យ​ចាស់​និង​សប្បុរសជន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ទៀត​។

លោក​សួន ​បវរ ​បាន​បញ្ជាក់​ទៀត​ថា ​សួនច្បារ​ និង ​ផ្លូវ​បេតុង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ចាប់​កសាង​នៅ​ថ្ងៃ​ទី​៤ ​ខែមករា ​ឆ្នាំ​២០១៥ ​ដែល​មាន​ទំហំ​៤៥​ម៉ែត្រ​គុណ​នឹង​១៩​ម៉ែត្រ ​អស់​ទឹកប្រាក់​៦៩.៣០០​ដុល្លារ​ជា​សមិទ្ធផល​ថ្មីៗ​ទាំងអស់​នៅ​ក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម​នេះ​ដោយ​ពុទ្ធបរិស័ទ​មាន​ជំនឿ​ជឿជាក់​លើ​ព្រះពុទ្ធសាសនា​ខ្លាំង​នោះ​ ទើប​វត្ត​ជ័យ​ឧ​ត្ត​ម ​មានការ​រីកចម្រើន​រហូត​មកដល់​សព្វ​ថ្ងៃ​នេះ។

លោក​សួន ​បវរ ​បាន​បញ្ជាក់​ទៀត​ថា​ សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​វត្ត​ជ័យ​ឧ​ត្ត​ម​នេះ​ជាទី​សក្ការៈ​សម្រាប់​ពុទ្ធបរិស័ទ​គោរព​បូជា​ទៅតាម​ទំនៀមទម្លាប់​របស់​ព្រះពុទ្ធសាសនា​ផង​ដែរ​។ ចុង​កម្មវិធី​នោះ​លោក​គោ​ ស៊ុំ​សារឿ​ត ​និង​លោក​សួន​ បវរ ​បាន​ធ្វើ​ការចែក​អំណោយ​ដល់​លោកគ្រូ​ និង ​អ្នកគ្រូ​ក្នុង​ម្នាក់​ទទួល​បាន​សារុង​១​និង​ថវិការ​២០.០០០​រៀល​សិស្សានុសិស្ស​១០០​នាក់​ក្នុង​១​នាក់​ទទួល​បាន​ប៊ិច​សៀវភៅ​និង​ថវិកា​២.០០០​រៀល​យាយជី​និង​តាជី​ក្នុង​១​នាក់ ​ទទួល​បាន​ក្រណាត់​ស​១​ដុំ​និង​ថវិកា​៥.០០០​រៀល​ ប្រជាពលរដ្ឋ​៣០០​នាក់​ ក្នុង​១​នាក់​សារុង​១ ​ហើយ​លោក​សួន​ បវរ ​បាន​ជួយឧបត្ថម្ភ​ដល់​វត្ត​១.០០០.០០០​រៀល​ផង ​នៅ​ចុង​បញ្ចប់​កម្មវិធិ​នោះ​ ក៏បាន​ធ្វើ​ពិធី​រាប់​បាទ​ដល់​ព្រះសង្ឃ​ចំនួន​៨០​អង្គ​ផង​ដែរ​៕