អធិការ​ខណ្ឌ​សែន​សុខ នាំ​យក​អំណោយ ចែក​ជូន​គ្រួសារ​នគរបាល ដែល​បាន​ទទួល​មរណភាព

អធិការ​ខណ្ឌ​សែន​សុខ នាំ​យក​អំណោយ ចែក​ជូន​គ្រួសារ​នគរបាល ដែល​បាន​ទទួល​មរណភាព



ភ្នំពេញ ​៖ ​លោក​វរសេនីយ៍ឯក​ ម៉ក់ ហុង​ អធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ មក​សួរសុខទុក្ខ​ និង​នាំ​យក​នូវ​អំណោយ​មួយ​ចំនួន​មក​ចែក​ជូន​អតីត​គ្រួសារ​មន្ត្រី​នគរបាល​ក្នុង​មូលដ្ឋាន​ ដែល​បាន​ទទួល​មរណភាព កន្លងមក ចំនួន​២​គ្រួសារ កាលពី​រសៀល​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី និង​សង្កាត់​ក្រាំងធ្នង់​ នៅ​ក្នុង​ឱកាស នៃ​ថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ខ្មែរ។

គ្រួសារ​អតីត​មន្ត្រី​នគរបាល ​ដែល​បាន​ទទួលមរណភាព ​នោះ ​១/ មានឈ្មោះ លោក សួស សារឹម មាន​ទីលំនៅ​ភូមិ ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី។ ២/ ឈ្មោះ លោក ឃួន ណា​រិ​ទ្ឋ មាន​ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។

អំណោយ​ឧបត្ថម្ភ ដែល​ត្រូវ​បាន​យក​មក​ចែក​ជូន​គ្រួសារ​​អតីត​យុទ្ធជន​ នគរបាល ពលី​​ខាង​លើ​នោះ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​នូវ អង្ករ ១​ការុង​ទម្ងន់​២៥​គីឡូក្រាម មី​កញ្ចប់​១​កេស​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ និង​លុយ ចំនួន​១០​​ម៉ឺន​រៀល​ផង។

លោក​អធិការ ​បាន​សួរសុខទុក្ខ​លំបាក​ ដល់​ក្រុម​គ្រួសារ​​អតីត​យុទ្ធជន​ពលី​ ទាំង​នោះ​អំពី​ស្ថានភាព​ជីវភាព​រស់នៅ ​និង​បាន​ណែនាំ​ឲ្យ​តស៊ូ​ខិតខំ​រកស៊ី ​និង​ថែទាំ​បណ្ដុះបណ្ដាល​កូន​ចៅ​ឲ្យ​រៀន​សូត្រ​បាន​ល្អ៕

អធិការ​ខណ្ឌ​សែន​សុខ នាំ​យក​អំណោយ ចែក​ជូន​គ្រួសារ​នគរបាល ដែល​បាន​ទទួល​មរណភាព