លោកជំទាវ​ម៉ែន សំអន ៖ ណែនាំ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា ត្រូវ​បន្ដ​អនុវត្ដ​នយោបាយ​វប្បធម៌​សន្ទនា មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នាំមក​នូវ​សុខសន្តិភាព

លោកជំទាវ​ម៉ែន សំអន ៖ ណែនាំ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា ត្រូវ​បន្ដ​អនុវត្ដ​នយោបាយ​វប្បធម៌​សន្ទនា មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នាំមក​នូវ​សុខសន្តិភាព



ភ្នំពេញ ៖ លោកជំទាវ​ឧ​ប​នាក​យ​រដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ធ្វើ​ការ​ណែនាំ​ឲ្យ​រដ្ឋ​ម​ន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បន្ដ​អនុវត្ដ​នូវ​គោ​លន​យោ បាយ​វប្បធម៌​សន្ទនា​មក​ជជែក​គ្នា​លើ​តុ ដើម្បី​ដោះ ស្រាយ​កិច្ចការ​ប្រឈម ជូន​ប្រជាពលរដ្ឋ រស់នៅ​ដោយ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ពិសេស កុំ​យក​អំពើ​ហិង្សា មក​ដោះស្រាយ នាំ​ឲ្យ​វិនាស​និង​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​រួម។

លោកជំទាវ​ម៉ែន សំអន​បាន​បញ្ជាក់​បែប​នេះ​ខណៈ​អញ្ជើញ​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ហ៊ឹម ឆែម ចូលកាន់​តំណែង​ជា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា ជំនួស​លោក មិន ឃិន ទេសរ​រដ្ឋមន្ដ្រី ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​។ ពិធី​នេះ​បាន​ប្រ​ព្រឹ​ត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​ធម្មការ​និង​សាសនា។

លោក ជំទាវ ម៉ែន សំអន បាន​បញ្ជាក់​ថា ការផ្ទេរ​តំណែង ឬ​ការ​រុះរើ កែសម្រួល​គណៈរដ្ឋមន្ត្រី​នេះ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដំណើរការ​ពាក់​កណ្តាល​អាណត្តិ ក្រោយពី​ការបោះឆ្នោត ជ្រើសតាំង​រដ្ឋសភា នីតិកាល​ទី​៥​នេះ ដើម្បី​បន្ត​ការងារ​ឆ្ពោះ​ទៅ​អាណត្តិ​ក្រោយៗ​ទៀត​។ ការផ្ទេរ​តំណែង​នេះ គឺជា​កិច្ចការ​ធម្មតា​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​កិច្ចការ​កំណែ​ទម្រង់​រដ្ឋបាល និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលពី​៣ របស់ខ្លួន។

លោកជំទាវ បាន​បន្ដ​ថា ក្រោយពី​ទទួល​បាន​តំណែង​ជា​រដ្ឋមន្ដ្រី​នេះ​ហើយ ត្រូវធ្វើ​កិច្ច​ការ​កែ​សម្រួល និង​ជួយ​ដោះស្រាយ​រាល់​ភារកិច្ច​ល្អៗ​ជួន ដល់ មន្ដ្រីរាជការ ជា​ថ្នាក់ដឹកនាំ នៅក្រោម​ឱវាទ​ខ្លួន​ឲ្យ​បាន​ដោយ​សមធម៌ ត្រូវ​យក​វប្បធម៌​សន្ទនា​មក​ជជែក​គ្នា​លើ​តុ ដើម្បី​ធ្វើការ​ដោះស្រាយ​កិច្ចការ​ទាំងឡាយ​ជូន​ប្រជាពលរដ្ឋ រស់នៅ​ដោយ​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍ ព្រោះថា​វប្បធម៌​សន្ទនា​នេះ ប្រមុខ​រាជរដ្ឋាភិបាល ធ្លាប់​មក​អនុវត្តន៍​ទទួល​បាល​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​ចរចា​ស្វែងរក​សន្តិភាព ការ​ចរចា​បង្រួម បង្រួម​ជាតិ តែមួយ​ខ្មែរ​តែមួយ ទទួល​បាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​នេះ។

លោកជំទាវ​ម៉ែន​ សំអន ​បាន​បន្ដ​ថា ​ដោយមាន​ការដឹកនាំ​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ដ៏​ឈ្លាសវៃ តាម​ការ អនុវត្តន៍​គោលនយោបាយ​ឈ្នះ និង​វប្បធម៌​សន្ទនា បានធ្វើ​ឲ្យ​សមភាព​គោលនយោបាយ​ជាតិ​បានល្អ​ប្រសើរ ស្របតាម​លទ្ធិប្រជាធិបតេយ្យ ធ្វើ​ឲ្យ អ្នកតំណាងរាស្ត្រ​ទាំងអស់ ឯកភាព​គ្នា​ធ្វើការ​ងារ​ក្នុង​សមភា ជាតិ​ឡើងវិញ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។ ហេតុដូច​នេះ​នៅ​ក្នុង​ការដឹកនាំ​របស់​នៅ​ក្រសួង ធម្មការ​និង​សាសនា ទោះ​មកពី​គណបក្ស​ណា ក៏ដោយ ត្រូវ​គិតគូរ​ពី​ផល​ប្រ​យោ​ជាតិ ប្រជាជន​ជាធំ ដោយ​លើក​យក​បញ្ហា​ទាំងអស់​ដាក់​លើ​តុ មក​ពិភាក្សា​គ្នា សន្ទនា​គ្នា​ដោះស្រាយ តែ​មិន​ត្រូវ​យក​ជើង​ឆ្កឹស ឬ ​ប៉ែង​គ្នា​នៅ​ក្រោម​តុ​នោះ​ទេ។ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ផង​ដែរ ដល់​មន្ដ្រី​នៅ​មន្ទីរ​ក្រសួង គ្រប់​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី។

លោក ហ៊ឹម ឆែម ដែល​បានទទួល​តំណែង​ថ្មី​ជា​រដ្ឋមន្ដ្រីក្រសួង​ធម្មការ​និង​សាសនា​នេះ បានធ្វើ​ការប្តេជ្ញាចិត្តថា លោក​នឹង​យក​អស់​ប្រាជ្ញា​ស្មារតី និង​ចំណេះដឹង​ទាំងអស់ បំពេញ​តួនាទី​របស់ខ្លួន ដែល​រាជរដ្ឋាភិបាល​មាន​ទំនុកចិត្ត ឲ្យ​សម្រេចបាន​ល្អប្រសើរ ដើម្បី​កាត់បន្ថយ​រាល់​សកម្មភាព​ការងារ​ណា ដែល​អសកម្ម​កន្លងមក​ឲ្យ​ទទួលបាន​រលូន និង​ប្រកបដោយ​សមធ​ម៌ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាព ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ និង​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក​ប្តេជ្ញា​កសាង​សាមគ្គីភាព​ផ្ទៃ ក្នុង​ជាមួយ​មន្ដ្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ក្រសួង​ធម្មការ​និង​សាសនា​ក្រោម​ឱវាទ​ឲ្យ​បានល្អ រួមគ្នា​ដឹកនាំ​រដ្ឋបាល ឲ្យ​វិស័យ​សាសនា ទទួលបាន ភាព​យុ​តិ្ដ​ធ​ម៌ ជួន​ប្រជា ពលរដ្ឋ​រស់នៅ មាន​សណ្តាប់​ធ្នាប់ និង​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍ បន្ត​ទៀត៕

លោកជំទាវ​ម៉ែន សំអន ៖ ណែនាំ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា ត្រូវ​បន្ដ​អនុវត្ដ​នយោបាយ​វប្បធម៌​សន្ទនា មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នាំមក​នូវ​សុខសន្តិភាព លោកជំទាវ​ម៉ែន សំអន ៖ ណែនាំ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ធម្មការ​និង​សាសនា ត្រូវ​បន្ដ​អនុវត្ដ​នយោបាយ​វប្បធម៌​សន្ទនា មក​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នាំមក​នូវ​សុខសន្តិភាព