មុន​នេះ​បន្តិច ​ក្រុម​ចោរ​៣​នាក់​ បាញ់​ប្លន់​ម្ចាស់ផ្ទះ​លក់ ចាហួយ​ រង​របួស​ម្នាក់​នៅ​ស្រុក​ពួក

មុន​នេះ​បន្តិច ​ក្រុម​ចោរ​៣​នាក់​ បាញ់​ប្លន់​ម្ចាស់ផ្ទះ​លក់ ចាហួយ​ រង​របួស​ម្នាក់​នៅ​ស្រុក​ពួក



សៀមរាប ​៖​ នៅ​​វេលា​ម៉ោង​​ប្រមាណ​ជា​ ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៦ ​នៅ​ស្រុក​ពួក ខេត្ត​សៀមរាប​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ ​ដោយ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​បាន​បាញ់​ម្ចាស់ផ្ទះ​លក់​ចាប់ហួយ​១​គ្រាប់​បណ្ដាល​ឲ្យ​រង​របួស ​ហើយ​យក​ប្រាក់​ដុល្លារ​អស់​៥​ពាន់​ដុល្លារ​ និង​លុយ​ខ្មែរ​អស់​៣០​លាន​រៀល ​រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

លោក​វរសេនីយ៍ត្រី​ទេព ពុំ​សែន ​អធិការ​ នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា ​៖ ​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​នៅ​ភូមិ​គោក​ឫស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប។

លោក​បន្ថែម​ថា ​៖​ ក្រុម​ចោរ​មាន គ្នា​៣​នាក់ ប្រើ​កាំភ្លើង ខ្លី​១ ​និង​វែង​១។ ពេលនេះ ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​ជន​ដៃ​ដល់ ក្រុម​សមត្ថកិច្ច កំពុង​តែ​ធ្វើ​ការ​តាម​ចាប់ខ្លួន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ៕