អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង



កណ្ដាល ​៖​ បើ​ទោះ​បី​ជា​មាន​ស្នាដៃ​ក្នុង​ការ​បង្ក្រាប​បទល្មើស អំពើ​ចោរកម្ម នា​ពេល​កន្លងមក​ក៏ដោយ​ក៏ អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន​ នៅតែ ជំរុញ​ដល់​មន្ត្រី​ក្នុង​ជួរ​សមត្ថកិច្ច​នៅ​ទូទាំង​ខេត្ត​កណ្ដាល​ទាំង​អស់ ត្រូវ​ខិតខំ​បំពេញការងារ​បន្ថែម ឆ្លើយតប​សំណូមពរ​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​លុបចោល​នូវ​ជំងឺ​តួឯក​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ។

ការ​លើក​ឡើង​បែបនេះ​ធ្វើ​ឡើង​នៅ​ពេល​ ដែល​លោកនាយ​ឧត្ដមសេនីយ៍ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​អង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៥ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ និង​ពិធី​សម្ពោធ​​ ដាក់​ឲ្យ​ប្រើប្រាស់​អគារ​បំពេញការងារ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ​កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៦។

នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា កន្លងមក​ថ្មី​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ខិតខំ​បំពេញការងារ​ទទួល​បាន​ស្នាដៃ​ល្អ​ក្នុង​ការ​បង្ក្រាប​អំពើ​ចោរកម្ម និង​បទល្មើស​ចោរប្លន់​ផ្សេងៗ​ ប៉ុន្តែ​ទោះជា​ដូច្នេះ​អំពើ​អសកម្ម​នៅក្នុង​សង្គម​តែង​កើតឡើង​ធម្មតា​ដែល​ជា​កត្តា​សត្យានុម័ត របស់​ធម្មជាតិ តែ​ទោះជា​ដូច្នេះ​មន្ត្រី​នគរបាល​ជាតិ​ទាំងអស់​ត្រូវ​ខិតខំ​បំពេញការងារ និង​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម​បង្ការ​ទប់ស្កាត់​អំពើ​អសកម្ម​ផ្សេងៗ​កើតមាន​ក្នុង​សង្គម​នេះ។

នាយ​ឧត្ដមសេនីយ៍​បញ្ជាក់​ថា បច្ចុប្បន្ន​អំពើ​អសកម្ម​កើតមាន​ជា​រឿយ​ៗ​រួម​មាន​ករណី​លួច​ឆក់​ប្លន់ តែង​កើតឡើង​ និង​បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ក្ដៅ​គគុក ​ដែល​ត្រូវ​បង្ការ​ និង​បង្ក្រាប​ជា​បន្តបន្ទាប់។ ចំណែក​បញ្ហា​ធំ​មួយ​ចំនួន​ទៀត គឺ​ការចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង បញ្ហា​ល្បែងស៊ីសង ពិសេស​គឺ​បក្សី​កីឡា​(​ល្បែង​ជល់​មាន់​)​នេះ​តែ​ម្តង ដែល​កើតមាន​តាម​មូលដ្ឋាន ​ដែល​ជា​បញ្ហា​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់ អប់រំ​ និង​ធ្វើការ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​កុំ​ទុក​ឲ្យ​នៅ​បង្ក​ជា​ជំងឺ​របស់​សង្គម​។

ជាមួយគ្នានេះ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បង្ហាញ​នូវ​ភាព​ស្អាតស្អំ ត្រូវ​បញ្ឈប់​នូវ​ជំងឺ​តួឯក ហើយ​ត្រូវ​បម្រើ​សេវា​សាធារណៈ​ឲ្យ​បាន​ទាន់​ពេល​វេលា​ទៅ​តាម​សំណូមពរ​របស់​ពលរដ្ឋ​ជៀសវាង​ការ​កើត​មាន​អំពើពុករលួយ​ថ្នាក់ក្រោម ដោយសារ​លុយ​តិចតួច​នេះ​នាំ​ឲ្យ​ពលរដ្ឋ​ថ្នាំងថ្នាក់។

អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​កោតសរសើរ​ដល់​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល ​ដែល​បាន​បំពេញភារកិច្ច​មាន​កិច្ចសហការ​ល្អជា​មួយ​ខេត្ត​ដទៃ ក្នុង​ការ​ធ្វើ​សកម្មភាព ​បង្ក្រាប​បទល្មើស​ទូទាំង​ប្រទេស​ពិសេស​បង្ក្រាប​ចាប់​បាន​ក្រុម​ចោរ​ប្លន់​១០​នាក់ ក្នុងចំណោម​២៤​នាក់ កាលពី​ពេល​ថ្មីៗ​នេះ​។

សូម​រម្លឹក​ថា ​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ខែ​មេសា ​ឆ្នាំ​២០១៦ ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រារព្ធ​ពិធី​បិត​សន្និបាត​បូកសរុប​ការងារ​ឆ្នំ​២០១៥ ​និង​លើក​ទិសដៅ​ការងារ​ ឆ្នាំ​២០១៦​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​​ថ្មី ​ក្រោម​អធិបតី​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ៅ ភិ​រុណ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល ​និង​មានការ​អញ្ជើញ​ចូលរួម​មាន​ នាយ​នគរបាល អាវុធហត្ថ អភិបាលក្រុង ស្រុក លោក​អធិការ​ទាំង​១១​ព្រម​ទាំង​ប៉ុស្តិ៍​រដ្ឋបាល​ជាច្រើន​ទៀត។

លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តី​អំពី​សភាពការណ៍​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ​និង​ការងារ​របស់​នគរបាល​យុត្តិធម៌ ​ដែល​បាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ បង្ការ​ បង្ក្រាប និង​ឆ្លើយតប​ក្នុង​រយៈពេល​១​ឆ្នាំ​២០១៥​ទទួល​បាន​ជោគជ័យ។

លោកា​ស្នងការ​ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ​អាគារ​ការងារ​ថ្មី កម្ពស់​ពីរ​ជាន់​ ដែល​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នេះ​ក្រោម​ការ​ឧបត្ថម្ភ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ​ថវិកា​​ចំនួន​១៥៦៧៨៩​ដុល្លារ ​និង​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឧបត្ថម្ភ​១២៣៣០០​ដុល្លារ។ សរុប​ទឹកប្រាក់​ចំនួន​២៨០០៨៩​ដុល្លារ៕
អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ជំរុញ​ឲ្យ​នគរបាល​ខេត្ត​កណ្ដាល​ខិតខំ​បំពេញ​ការងារ​ឲ្យ​កាន់តែ​ខ្លាំង