Ronaldo កូរ៉េខាងជើង នាំមុខ ចាន់ វឌ្ឍនាកា ក្នុងតារាង Top-Scorer ត្រឹមសប្ដាហ៍ទី៤

ភ្នំពេញ៖ ក្រោយបញ្ចប់ការ ប្រកួតសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធឆ្នើម របស់ក្រុមក្រសួង ការពារជាតិ Choe Myong Ho ដែលមានរហស្សនាមថា Ronaldo កូរ៉េខាងជើងនោះ បាននឹងកំពុងឈរ កំពូលតារាង នៃកីឡាករស៊ុត ចូលទីគូប្រកួតច្រើន ជាងគេ(Top Scorer) ដោយនាំមុខ ទាំងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ទៀតផង ។

សម្រាប់ការបង្ហាញ វត្តមាន ៤ប្រកួតជាប់គ្នា ដើម្បីជួយក្រសួង ការពារជាតិឈ្នះ គ្រប់ប្រកួត និងឈរកំពូល តារាងដោយមាន ១២ពិន្ទុពេញនោះ កីឡាករ Choe Myong Ho ក៏ឈរកំពូលតារាង Top-Scorer ផងដែរ ដោយរកបាន ៧គ្រាប់ម្នាក់ឯក ពោលគឺនាំមុខកីឡាករ ចាន់ វឌ្ឍនាកា របស់ក្រុមបឹងកេតអង្គរ និងកីឡាករ Atuheire Kipson របស់ក្រុមព្រះខ័នរាជ ស្វាយរៀង ដែលទើបរកបាន ៦គ្រាប់ម្នាក់នោះ ។

ដោយឡែកកីឡាករ ដែលកំពុងប្រដេញ តាមពីក្រោយ រួមមានកីឡាករ  Okereke Timothy ខ្សែប្រយុទ្ធនៃក្រុមមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា, កីឡាករ Samuel Gbenga Ajayi នៃក្រុមបឹងកេតអង្គរ និងកីឡាករ Tomoki Muramatsu នៃក្រុម Cambodian Tiger គឺសុទ្ធតែរកបានម្នាក់ ៤គ្រាប់ដូចគ្នា សម្រាប់ការបង្ហាញ ខ្លួននៅលើទីលាន ៤ប្រកួតកន្លងទៅ ៕

Ronaldo កូរ៉េខាងជើង នាំមុខ ចាន់ វឌ្ឍនាកា ក្នុងតារាង Top-Scorer ត្រឹមសប្ដាហ៍ទី៤

Ronaldo កូរ៉េខាងជើង នាំមុខ ចាន់ វឌ្ឍនាកា ក្នុងតារាង Top-Scorer ត្រឹមសប្ដាហ៍ទី៤