ក្រពាយក្សដ៏ធំ សម្បើម ត្រូវប្រមាញ់ បានក្រោយចាប់គោស៊ី

ក្រុមអ្នកប្រមាញ់ បាននាំគ្នាព័ទ្ធចាប់ក្រពាដ៏ធំ មួយក្បាលប្រវែង ៤,៥ម៉ែត្រ បន្ទាប់ពីក្រពានេះចាប់អូសសត្វគោ ចិញ្ចឹមពួកគេយកទៅហែកស៊ី។

ក្រពាយក្សដ៏ធំ សម្បើម ត្រូវប្រមាញ់ បានក្រោយចាប់គោស៊ី
ក្រពាយក្សទម្ងន់ ៣៦៣គីឡូក្រាមនេះ ត្រូវគេបាញ់សម្លាប់នៅទីក្រុង Okeechobee រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅ។ ម្ចាស់កសិដ្ឋាន Outwest Farm លោក Lee Lightsey រួមនឹងអ្នកជំនាញប្រមាញ់ម្នាក់ទៀត បានឃើញសត្វស៊ីសាច់ជាអាហារនេះក្នុងស្រះនៅថ្ងៃទី ២មេសា។

មុនឈានដល់ការបាញ់សម្លាប់ ពួកគេបានឃើញបំណែកសាកសពសត្វគោក្នុងស្រះ ខណៈពួកគេចេញទៅក្រៅ រួចក៏សង្ស័យថាមានសត្វក្នុងទឹកណាមួយចាប់ស៊ី ហើយក៏យកឧបករណ៍បាញ់សត្វដើរសំដៅស្រះតែម្ដង។

ដោយសារតែមានប្រវែងខ្លួនវែង និងទម្ងន់ធ្ងន់ ពួកគេបានប្រើត្រាក់ទ័រ ទាញក្រពាបាញ់ងាប់នោះឡើងគោកបានយ៉ាងស្រួល។ បន្ថែមលើនេះ ពួកគេគ្រោងដាក់តាំងបង្ហាញស្នាដៃប្រមាញ់បាននេះឲ្យមហាជនមើល រួចបរិច្ចាគសាច់ទៅចែកគ្នាផងដែរ៕

ក្រពាយក្សដ៏ធំ សម្បើម ត្រូវប្រមាញ់ បានក្រោយចាប់គោស៊ី

ក្រពាយក្សដ៏ធំ សម្បើម ត្រូវប្រមាញ់ បានក្រោយចាប់គោស៊ី

ប្រភព៖ សប្បាយ

  • ក្រពាយក្សដ៏ធំ សម្បើម ត្រូវប្រមាញ់ បានក្រោយចាប់គោស៊ី已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:កំសាន្ត