មហោស្រពសៀក អន្តរជាតិ ទីនេះទីនោះ ត្រៀមសម្តែងសៀកចុងខែមេសា មានការចូលរួមពីក្រុមសៀក មកពីបរទេស៥ក្រុម

ភ្នំពេញៈ មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ ឆ្នាំ២០១៦ បានប្រារព្ធខួបលើកទី១០ នៃសៀកសហសម័យនៅឆ្នាំនេះ ក្នុងការពង្រីកខ្លួនឆាកអន្តរជាតិ និងត្រៀមសម្តែង ជូនបងប្អូនប្រជាពលរដ្ឋ ទស្សនានៅ៣ទីតាំង ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ដោយមានការចូលរួម ពីបណ្តាប្រទេសអន្តរជាតិ ជុំវិញពិភពលោក ដោយមាន៥ក្រុម មកពីក្រៅប្រទេស ។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ មហោស្រពសៀកអន្តរជាតិទីនេះទីនោះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដោយមានវត្តមានភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ មានទាំងភ្ញៀវជាតិនិងអន្តរជាតិ ។

បើតាមការថ្លែង នៅក្នុងសន្និសីទកាសែត នាវិទ្យាស្ថានបារាំង នៅថ្ងៃទី៦ ខែមេសានេះ នាយកប្រតិបត្តិនៃល្ខោនសៀកកម្ពុជាហ្វារ លោក ហួត ដារា មានប្រសាសន៍ថា នៅក្នុងការសម្តែងសៀក ជាលក្ខណៈអន្តរជាតិ មានការចូលរួម៥ក្រុមមកពី អូស្រ្តាលី, កាណាដា, ឥណ្ឌូនេស៊ី, នេប៉ាល់ និងប្រទេសបារាំង រួមជាមួយសិល្បៈករកម្ពុជា មកពីល្ខោនសៀកកម្ពុជាហ្វារ និងសាលាសៀកជាតិកម្ពុជា ។

លោក ហួត ដារា បានបន្តទៀតថា «ប្រទេសយើងកំពុងតែឈានមុខ ក្នុងតំបន់នៃការសម្តែង សៀកសហសម័យរួម ជាមួយការសម្តែង នាពេលរាត្រីរយៈពេល៣ឆ្នាំ ដោយល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប និងរយៈពេលម្ភៃឆ្នាំ នៃការសម្តែងយ៉ាងទៀងទាត់ដោយសមាគមហ្វារពន្លឺសិល្បៈ «ទីនេះទីនោះ» គឺជាព្រឹត្តិការណ៍ដែល បង្ហាញអំពីសិល្បៈ ហើយយើងកំពុងនាំយក នៅការសម្តែងសៀកសហសម័យ មកពីទូទាំងពិភពលោកមក ដើម្បីបានទស្សនា និងចូលរួមក្នុងឆាកសិល្បៈ…» ។

មហោស្រពសៀកទីនេះទីនោះ ឆ្នាំ២០១៦ ដើម្បីចូលរួមលើកកម្ពស់សៀក ក្នុងប្រទេសឲ្យបានរីកចម្រើនខ្លាំងជាងមុន បានគឺដោយសារ បានទទួលការសហការ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, វិទ្យាស្ថានបារាំងកម្ពុជា, ស្ថានទូតអូស្ត្រាលី, សហភាពអឺរ៉ុប រួមជាមួយអ្នកឧបត្ថម្ភ Cambodia Airport,ហាងកាហ្វេ Costa,សណ្ឋាគារសូហ្វីតែល រួមជាមួយដៃគូរជាច្រើនទៀត៕