នី រតនា ប្តូរ​ទៅ​នៅ​ ខុន​ដូ​ តម្លៃលើស​មុន​ ១ទ្វេ​​ជា​៥

បន្ទាប់​ពី​ប្រឡង​ជាប់​កម្មវិធី​ Cambodian Idol  រួច​មក​ នី​ រតនា​ មមាញឹក​ខ្លាំង​ជាមួយ​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​​នានា​ ជា​ហេតុ​ធ្វើ​ឲ្យ​រតនា​ មាន​ថវិកា​ល្មម​ប្ដូរ​ពី​ការ​នៅ​ផ្ទះ​ជួល​ ទៅ​នៅ​ខុន​ដូ​មួយ​វិញ​ ដោយ​មួយ​ខែ​ចំណាយ​ប្រហែល​៥០០​ទៅ​៦០០​ដុល្លារ ខ្ពស់​ជាង​មុន ៥​ទៅ ៦ដង​ឯណោះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី រតនា។

 

តារា​សំឡេង​ផ្អែម​រូប​​នេះ​​ថ្លែង​មក​កាន់​ Sabay​ ថា៖ ” បាទ​បង​ ឥឡូវ​​ខ្ញុំ​បាន​ប្ដូរ​មក​ជួល​​នៅ​ខុនដូ​​វិញ​ បាន​​ប្រហែល​ជាង​២​ខែ​​ហើយ ពី​មុន​ខ្ញុំ​នៅ​ផ្ទះ​ជួល​ជាមួយ​មិត្ត​ ៣ទៅ​៤​នាក់ ហើយ​ក៏​អស់​ថ្លៃ​ជាង​មុន​ប្រហែល​ ៥​ទៅ​៦​ដង​ដែរ​បង​​​”។

 

នី រតនា ប្តូរ​ទៅ​នៅ​ ខុន​ដូ​ តម្លៃលើស​មុន​ ១ទ្វេ​​ជា​៥

 

នី រតនា បញ្ជាក់​ថា ​​កាល​ពី​មុន​ចំណាយ​ត្រឹម​តែ​ ១០០ដុល្លារ​យ៉ាង​ច្រើន​សម្រាប់​ថ្លៃ​ឈ្នួល​ផ្ទះ​ ប៉ុន្តែ​ឥឡូវ​ខុស​គ្នា​ឆ្ងាយ​ ឡើង​ទៅ​ដល់ ៥០០​ទៅ​៦០០ ដុល្លារ។ ទោះ​​បែប​នោះ​ក្តី​ ​លោក​ប្រាប់​ថា​ ​​ចំណូល​បាន​ពី​ផលិត​កម្ម ​និង​ច្រៀង​ Concert​ តាម​ខេត្ត​នានា​អាច​ឲ្យ​លោក​ទប់​ទល់​រួច។

 

នី រតនា ប្តូរ​ទៅ​នៅ​ ខុន​ដូ​ តម្លៃលើស​មុន​ ១ទ្វេ​​ជា​៥

 

ម្ចាស់​ពាន​កម្មវិធី Cambodian Idol អះ​អាង​ថា​ នៅ​តែ​ទាក់​ទង និង​ជួយ​​មិត្ត​ចាស់​ដដែលមិន​មែន​ដោយសារ​លោក​មាន​កេរ្ត៍ឈ្មោះ​ល្បី​ល្បាញ​ បោះ​បង់​មិត្ត​ភក្តិ​នោះ​ទេ។

 

តារា​ទើប​ពើប​ប្រទះ​រឿង​ឆ្មើង​ឆ្មៃ​ត្រូវ​ Fans រិះ​គន់​ថ្ងៃ​មុន​ អះ​អាង​ថា​៖ “មិន​មែន​ថា ​ខ្ញុំ​បាន​ជាប់​ល្បី​ហើយ​ភ្លេច​មិត្ត​ភក្តិ​ហើយ​ដើរ​ចេញ​ពី​ពួកគេ​នោះ​ទេ ប៉ុន្តែ​បង​ប្អូន​ខ្ញុំ​ឡើង​មក​នៅ​​ថែម​ទៀត​ ចឹង​មិន​អាច​នៅ​ជុំ​គ្នា​ជាមួយ​ពួក​គេ​បាន​ទៀត​ទេ៕

 

អត្ថបទ​៖ ថា ម៉ាលីដា