Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

តារាង​តម្លៃ​ខ្លួន​របស់​សិល្បករ​ចិន​ដែល​ត្រូវ​បាន​បង្ហាញ​នា​ពេល​ថ្មី បាន​ឲ្យ​ឃើញ​ថា​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង Fan Bingbing និង Zhao Wei ទាប​ជាង​របស់ Angelababy ឆ្ងាយ។

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួនតារាតម្លៃខ្លួន​របស់តារាសម្ដែងចិនឆ្នាំ ២០១៦ សម្រាប់​ផ្នែក​រឿងភាគ

 

មុន​នេះ​បន្តិច គណនី Weibo មួយ​បាន​បង្ហោះ​រូប​ក៏​ដូច​ជា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តម្លៃ​ខ្លួន​របស់​តារា​សម្ដែង​លំដាប់ A របស់​តារា​សម្ដែង​ប្រុស​និង​ស្រី​ចិន។ នេះ​គឺ​ជា​តារាង​តម្លៃ​ខ្លួន​សម្រាប់​ខាង​ផ្នែក​រឿង​ភាគ​ទូរទស្សន៍​និង​ត្រូវ​បាន​ទម្លាយ​ចេញ​ក្រៅ​ដោយ​ប្រភព​ផ្លូវការ​មួយ​ក្នុង​សិល្បៈ​ចិន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ តម្លៃ​ខ្លួន​របស់​តារា​ជើង​ចាស់​ដូច​ជា Zhao Wei និង Fan Bingbing បែរ​ជា​តម្លៃ​ខ្លួន​​ទាប​ជាង​របស់​តារា​សម្ដែង​ស្រករ​ក្រោយ Angelababy ទៅវិញ។ សម្រាប់​ខាង​ផ្នែក​បុរស​វិញ អតីត​សមាជិក​ក្រុម​ចម្រៀង EXO រួម​មាន Wu Yifan និង Luhan ក៏​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​តារា​រៀម​ច្បង Wallace Chung រហូត​ដល់​ទៅ​២​ដង។

 

តាម​ព័ត៌មាន​ដែល​បាន​ចែក​រំលែក​ខាង​លើ Zhou Xun គឺ​ជា​តារា​សម្ដែង​ស្រី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​នៅ​ពេល​ទទួល​បាន ៩៥​លាន​យាន់ (១៤,៥ លាន​ដុល្លារ) សម្រាប់​រឿង​ភាគ​មួយ។ Angelababy ទទួល​បាន ៨០​លាន​យាន់ (១២,៣ លាន​ដុល្លារ) ខ្ពស់​ជាង​ដាច់​តម្លៃ​ខ្លួន​របស់ Zhao Wei ដែល​ត្រឹម​តែ​៤០​លាន​យាន់ (៦លាន​ដុល្លារ) និង ៣០​លាន​យាន់ (៤,៦លាន​ដុល្លារ) ​របស់ Fan Bingbing។

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Zhou Xun

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Angelababy

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Zhao Wei

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Fan Bingbing

 

សម្រាប់​ខាង​ផ្នែក​បុរស​វិញ តារា​សម្ដែង Wu Yifan បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ពេល​មាន​តម្លៃ​ខ្លួន​ឡើង​ដល់ ១២០​លាន​យាន់ (១៨,៥​លាន​ដុល្លារ) និង Luhan ទទួល​បាន​ពី ៨០​ទៅ​១០០​លាន​យាន់ (១២ទៅ​១៥​លាន​ដុល្លារ) សម្រាប់​គម្រោង​រឿង​ភាគ​១។ តម្លៃ​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​វ័យ​ក្មេង​ទាំង​២ ស៊ី​ដាច់​សិល្បករ​រៀម​ច្បង Wallace Chung នៅ​ពេល​លោក​ទទួល​បាន​តែ ៥០​លាន​យាន់ (៧,៧ លាន​ដុល្លារ) សម្រាប់​រឿង​ភាគ​មួយ៕

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Wu Yifan

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Luhan

 

Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

Wallace Chung

 

ចុចអាន៖ចម្រូង​ចម្រាស ​ព្រោះ​តារាង​កំពូល​សម្រស់​ទាំង​១០​​អាស៊ីគ្មាន​​ឈ្មោះ Fan BingbingនិងKim Tae Hee

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14