Sir Alex បង្ហើប​មូលហេតុ​ដែល​សម្រេច​ចិត្ត​បោះ​បង់​ការ​ទិញ​ Neuer ហើយ​ទៅ​ទិញ​ De Gea វិញ​

កាល​ពី​ពេល​ថ្មីៗ​នេះ​អតីត​អ្នក​ចាត់​ការ​ទូទៅ​ដ៏​ល្បី​ល្បាញ​របស់​ក្លឹប​ Manchester United គឺ​លោក​ Sir Alex Ferguson បាន​បង្ហើប​ថា​កាល​ពី​ឆ្នាំ​២០១១​គាត់​បាន​បោះ​បង់​បំណង​ដែល​ចង់​ទិញ​ Manuel Neuer ( កាល​នៅ​ជា​កីឡាករ​ Shalke ) ហើយ​បែរ​ជា​សម្រេច​ចិត្ត​ទិញ​ David De Gea មក​វិញ​ ដោយ​សារ​តែ​សម្ដី​របស់​អតីត​អ្នក​ចាំ​ទី​មួយ​រូប​របស់​ Man Utd គឺ​លោក​ Eric Steele ។

ដោយ​ Ferguson បាន​ប្រាប់​ Sky Sport ថា​ « កាល​ឆ្នាំ​នោះ​ខ្ញុំ​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ Neuer ពី​ក្លឹប​ Shalke ប៉ុន្តែ​ Eric បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទិញ​ De Gea ទៅ​វិញ​ ។ ខ្ញុំ​បាន​ប្រាប់​ Eric ​ថា​ Neuer គេ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ គេ​មាន​ភាព​ចាស់​ទុំ​ គេ​មាន​កាយ​សម្បទា​មាំ​ទាំ​ Eric បាន​ឆ្លើយ​តប​នឹង​ខ្ញុំ​ថា​គេ​ទទួល​ស្គាល់​អ្វី​ដែល​ខ្ញុំ​និយាយ​ ប៉ុន្តែ​គេ​បាន​ប្រាប់​ខ្ញុំ​វិញ​ថា​៣​ឆ្នាំ​ក្រោយ​ De Gea នឹង​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​ » ។

Ferguson បន្ត​ថា​ « ពេល​មួយ​ខ្ញុំ​នឹង​ Eric បាន​ទៅ​ទស្សនា​ការ​ប្រកួត​របស់​ De Gea ពេល​ក្លឹប​ At Madrid ប្រកួត​ជាមួយ​ Valencia ខ្ញុំ​បាន​ឃើញ​នៅ​អ្វី​ដែល​ De Gea មាន​គឺ​សមត្ថភាព​ មាន​ភាព​រហ័ស​រហួន​ មាន​ទំនុក​ចិត្ត​ ដូចនេះ​ខ្ញុំ​ក៏​ជឿជាក់​លើ​គំនិត​របស់​ Eric ក្នុង​ការ​ទិញ​យក​ De Gea ។ ហើយ​ពេល​នេះ​អ្វី​ដែល​ Eric ប្រាប់​ខ្ញុំ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពេល​នោះ​ខ្ញុំ​ជឿ​គេ​ » ។

សូម​ទស្សនា​ការ​សង្គ្រោះ​បាល់​ល្អ​របស់​ De Gea នៅ​រដូវកាល​នេះ​ទាំង​អស់​គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Sir Alex បង្ហើប​មូលហេតុ​ដែល​សម្រេច​ចិត្ត​បោះ​បង់​ការ​ទិញ​ Neuer ហើយ​ទៅ​ទិញ​ De Gea វិញ​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:វីដេអូ
Tags: