បុរស​ចំណាស់​ប្រកប​របរ​លក់​កម្រង​ផ្កា​តាម​ដង​ផ្លូវ​ជិត ៣​ឆ្នាំ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់

រ៉ឺម៉ក​កៀរ ម៉ូតូ​បុក ​ពេល​ខ្លះ​ត្រូវ​សមត្ថកិច្ច​ចាប់​ទៅ​សួរ​នាំ ទ្រាំ​ទ្រ​នឹង​អាកាស​ធាតុ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​លក់​កម្រង​ផ្កា​ដែលជា​​របរ​ធ្លាប់​ប្រកប​អស់​រយៈពេល​ជាង ៣​ឆ្នាំ។

 

បុរស​ចំណាស់​ប្រកប​របរ​លក់​កម្រង​ផ្កា​តាម​ដង​ផ្លូវ​ជិត ៣​ឆ្នាំ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់

 

លោក ធាន​ដែល​មាន​អាយុ​ប្រហែល​ជា​ខ្ទង់ ៥០ ឆ្នាំ​ប្លាយ និង​កំពុង​យួរ​កម្រង​ផ្កា​មួយ​សំណុំ​ប្រហែលជា ដប់​ទៅ​ម្ភៃ​កម្រង ដើរ​លក់​ឲ្យ​ម្ចាស់​យានយន្ត ខណៈ​ដែល​ស្តុប​កំពុង​លោត​ភ្លើង​ពណ៌​ក្រហម​នៅ​ម្ដុំ​ធនាគារ​កាណាឌីយ៉ា បាន​ប្រាប់​ឲ្យ​ដឹង​ថា ​របរ​នេះ​លោក​ប្រកប​ជិត​៣ ឆ្នាំ​ហើយ​ដែល​ពេល​ខ្លះ​ត្រូវ​ម៉ូតូ​កៀរ ឬ​ឡាន​ប៉ះ និង​ជួន​កាល​ត្រូវ​សមត្ថកិច្ច​ចាប់​ទៅ​សួរ​នាំ អប់​រំ ​ព្រោះ​របរ​នេះ​វា​បង្ក​ភាព​អនាធិបតេយ្យ​តាម​ទី​សាធារណៈ ប៉ុន្តែ​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​លោក​ត្រូវ​តែ​បន្ត​ប្រកប​ របរ​នេះ ដោយ​ពេល​ខ្លះ​មាន​ទាំង​ប្រពន្ធ និង​កូន​មក​ជាមួយ​ផង​ដើម្បី​ជួយ​លក់​ឲ្យ​ឆាប់​អស់។

 

បុរស​ចំណាស់​ប្រកប​របរ​លក់​កម្រង​ផ្កា​តាម​ដង​ផ្លូវ​ជិត ៣​ឆ្នាំ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់

 

លោក​បន្ថែម​ថា កម្រង​ផ្កា​ទាំង​នេះ​ទទួល​ពី​គេ​ដែល​ដឹក​មក​តាំង​ពី​កោះ​ក្របី​(ខាង​កើត​​ក្រុង​តា​ខ្មៅ កណ្ដាល) ​ជា​រៀង​រាល់​ថ្ងៃ ចំនួន​ពី​មួយ​រយ​ទៅ​ពីរ​រយ​កម្រង ដែល​ត្រូវ​ដើរ​លក់​តាំង​ពី​ម៉ោង​ប្រហែល​ជា ៥​ភ្លឺ​ដល់​ថ្ងៃ​ត្រង់​ចំពោះ​ថ្ងៃ​ធម្មតា ចំណែក​ថ្ងៃ​បុណ្យ​ទាន​អាច​លក់​អស់​មុន​ថ្ងៃ​ត្រង់ បើ​ចំពោះ​រដូវ​ភ្លៀង​វិញ​ ត្រូវ​ទទឹក​ខ្លួន​ជោក​តាំងពី​​ព្រលឹម​រហូត​ដល់​លក់​អស់​ម៉ោងបាយ​ថ្ងៃ​ត្រង់ ជួន​កាល​ត្រូវ​បន្ត​ដល់​រសៀល​ម៉ោង ១ ឬ២ ​បាន​ត្រឡប់​ទៅ​​វិញ។

 

 

អត្ថបទ៖ រក្សា