រៀប​ការ​រួច​បង្ខំ​រួម​ភេទ​មួយ​ យប់​៦-៧​ដង នាង​ទ្រាំ​មិន​បាន​ប្តឹង​សុំ​លែង

ខេត្តបាត់ដំបង ៖ នារី​ម្នាក់​ដែល​ទើប​រៀប​ការ​ថ្មីថ្មោង​បាន​បង្ខំចិត្ត​ស្វែងរក​កិច្ច​អន្តរា​គម​ន៍​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ក្នុង​ករណី​ដែល​នាង​មិន​អាច​ទ្រាំទ្រ​បាន ដោយសារ​ស្វាមី​របស់​នាង​បង្ខំ​រួម​ភេទ​គ្មាន​អាសូរ រហូត​មួយ​យប់​ចាប់ពី​៦​ទៅ​៧​ដង សូម្បី​​នាង​សុំ​ងើប​ទៅ​បត់ជើងតូច ក៏​ស្វាមី​ល្មោភ​ស៊ិ​ច​រូប​នេះ​មិន​អនុ​ញ្ញាតិ​ដែរ ពិតជា​សាហាវ​រក​លេខ​ដាក់​គ្មាន​មែន​។

នាង​ឈឿ​ង ឆាយ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ដែល​ជា​សាមីខ្លួន​បាន​រៀបរាប់​ប្រាប់​អំពី​ភាព​ឃោ​ឃៅ​របស់​ស្វាមី​នាង​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​០៦ ​មេ​សា ​នេះ​ថា ស្វាមី​របស់​នាង​ឈ្មោះ​ហួត សល់ អាយុ​២៧​ឆ្នាំ បាន​រៀប​ការ​ជាមួយ​នាង​នៅ​ថ្ងៃ​ទី​១៣ មី​នា ២០១៦ កន្លង​​ទៅ​ថ្មី​ៗ​នេះ ប៉ុន្តែ​ស្វាមី​ដែល​ពោរពេញ​ថាមពល​ស៊ិ​ចនេះ បាន​បង្ខំ​រួម​ភេទ​ជាមួយ​នាង​ស្ទើរ​គ្មាន​ពេល​សំរាក​ទេ​។

នាង​ឆាយ បាន​ទម្លាយ​នូវ​រឿងអាស្រូវ​ផ្លូវភេទ​នេះ ដោយ​គ្មាន​ការ​លាក់បាំង​ឡើយ ព្រោះតែ​នាង​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ទារុណកម្ម​ផ្លូវភេទ​នេះ​បាន​។ នាង​បាន​រៀបរាប់​ថា ក្នុង​មួយ​យប់​ស្វាមី​នាង​បង្ខំ​រួម​ភេទ​ចាប់ពី​៦​ទៅ​៧​ដង សូ​ម្បី​នាង​សុំ​ងើប​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់ទឹក​ក៏​លោក​ប្ដី​ល្មោភ​ស៊ិ​ច​រូប​នេះ មិន​អនុញ្ញាតិ​ដែរ​។ នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ទាំង​ផ្លូវ​កាយ ​ទាំង​ផ្លូវចិត្ត និង​ផ្លូវភេទ រហូត​នាង​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​គ្រួ​ពេទ្យ​ប្រាប់​ថា នាង​មាន​រលាក​ប្រដាប់​ភេទ និង​ស្បូន​ធ្ងន់ធ្ងរ​ទៀត​ផង​។

នាង​ឈឿ​ង ឆាយ បាន​និយាយ​ថា ចាប់តាំងពី​ថ្ងៃ​រៀប​ការ​រហូត​ដល់​ថ្ងៃ​ទី​២២ មី​នា ស្វាមី​នាង​បង្ខំ​រួម​ភេទ​គ្មាន​ពេល​សំរាក​ទេ ស្ទើរ​រាល់​យប់ ធ្វើ​ឲ្យ​នាង​មិន​អាច​​ស៊ូ​ទ្រាំ​បាន​ ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​មូល​ដ្ឋា​ន​ឲ្យ​ជួយ​អន្តរា​គម​ន៍​ដោះស្រាយ​បញ្ហា​នេះ​។ ប៉ុន្តែ​បែរជា​ស្វា​មី​នាង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​នាង​ចំនួន​៣.០០០​​ដុល្លារ​ទៅ​វិញ នាង​ពិតជា​មានការ​ឈឺចាប់​មែន​ទែន​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត