Justin Bieber ស្តីបន្ទោសដល់ Taylor Swift រឿងទំនាក់ទំនងស្នេហារវាងគេនិងSelena Gomez

តារា​វ័យ​ក្មេង​ល្បី​​ឈ្មោះ ​ជុំវិញ​ពិភព​លោក​ ដែលល្បី​ខាង​សាវា ​មាន​សង្សារ​រាប់​មិន​អស់​នោះ ​ថ្មីៗនេះ​ត្រូវ​បាន​ខាង​ពត៌​មាន ​Holywoodlife.com ​បាន​ចុះ​ផ្សាយ​ថា ​តារា​ប្រុស​រូប​នេះ​ស្តីប​ន្ទោសចំ​ពោះ ​នាង​ Taylor ​Swift​ ដែល​ជា​កំពូល​តារា​ចម្រៀង​អាមេរិក​ល្បី​ឈ្មោះម្នាក់​​ផងដែរ​។
Justin Bieber ស្តីបន្ទោសដល់ Taylor Swift រឿងទំនាក់ទំនងស្នេហារវាងគេនិងSelena Gomez
Justin ​Bieber​ មិនមែន​ជា​មិត្តភក្តិ​ស្និទ្ធ​ស្នាល ​​ជាមួយ​ តារាស្រី ​Taylor Swift ​នោះ​ទេ ​ហើយ​តារា ​ប្រុស​រូប​នេះ​នៅ​តែ​គិ​តថា ​រវាង​គេ​និង​នាង Selena  Gomez ​នៅ​មិនទា​ន់​ដាច់​ស្រាច់​គ្នា​នៅ​ឡើយ​ទេ។​​ នាង Taylor Swift ​​មានវ័យ​២៦​ឆ្នាំ ​រី​ឯតារា​ប្រុសវ័​យ​ក្មេង​Justin ​Bieber​វិញ​មាន​អាយុ​ទើប​តែ​២២​ឆ្នាំ​ប៉ុណ្ណោះ​ដែល​តារា​ប្រុសរូ​ប​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស្អិត​រមួត ​ជា​មួយ​តារា​សម្តែង ​និង​ជា​តារា​ចម្រៀង ​ស្រីវ័​យ​ក្មេង​ដូច​គ្នា​ គឺ​នាង​ Selena G​omez​ដែល​មាន​វ័យ​២៣​ឆ្នាំ​។ ​Taylor Swift ​និង​នាង​ Selena ​Gomez ​គឺ​ជាមិត្តភក្តិល្អនឹងគ្នា ហើយនាងមិនដែររីករាយ ចំពោះទំនាក់ទំនងស្នេហារវាងមិត្តល្អនាង ជាមួយតារាចម្រៀងJustin Bieberនោះទេ។
ចំពោះតារាចម្រៀងប្រុសដែលកំពុងល្បីល្បាញលើពិភពលោក ក៏បានដឹងខ្លួនដែរថាTaylor Swift មិនដែលចូលចិត្តរូបគេនោះទេ។ ដូចនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់iheart Radio Music Awards ក៏មានវត្តមាន Justin Bieber នៅទីនោះដែរ ហើយនាង Taylor Swift មិនបានទះដៃអបអរសាទរ ចំពោះតារាប្រុសរូបនេះទេ នៅពេលដែលគេសម្តែងនៅលើឆាក។ ចំពោះការស្តីបន្ទោសនោះ គឺតារាប្រុសJustin Bieber ខឹង Taylor Swift មិនចង់ឱ្យមានវត្តមានរូបគេនៅក្បែរ នឹងអតីតសង្សាររបស់ខ្លួន ហើយពត៌មានបន្ថែមអាចអ្នកពីរនាក់នេះ មានទំនាក់ទំនងសាជាថ្មីឡើងវិញ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com