ខ្សែ​លួស​ឆក់​កណ្ដុរ​ការពារ​ដំណាំ​ឈូក ​ឆក់​ម្ចាស់​ស្លាប់​

6 Videos


​ បុរស​ជា​កសិករ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ខណៈ​គាត់​បាន​រាយ​ខ្សែលួស​ ឆក់​កណ្ដុរ​ជុំវិញ​ដំណាំ​ឈូក បែរជា​រអិល​ជើង​ប៉ះ​ខ្សែលួស​នោះ​បណ្ដាល​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ស្រែប្រាំង​ដាំ​ឈូក​របស់​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។ ប្រភពពី​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ន សាត ភេទ​ប្រុស​អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ ប្រភពពី​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ជាមួយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​តែងតែ​ទៅ​ឆក់​កណ្ដុរ​ជាប្រចាំ​ដើម្បី​ការពារ​ដំណាំ​ឈូក ខណៈ​កណ្ដុរ​ចេះតែ​ស៊ី​ឈូក​របស់គាត់ ដល់ពេល​កើតហេតុ ស្រាប់តែ​គេ​ឃើញ​ជនរងគ្រោះ​ស្លាប់​ទៅហើយ ។ បើតាម​កា​រស​ន្និ​ដ្នា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដើរ​មើល​ភ្លឺស្រែ​ដែល​ខ្លួន​រាយ​លួស​ឆក់​កណ្តុល​នោះ ដោយ​មិនបាន​ដោះ​ដង្កៀប​អាគុយ​ចេញ ហើយក៏​រអិល​ជើង​ប៉ះ​ខ្សែលួស​នោះ បណ្ដាល​ឲ្យ​ឆក់​ស្លាប់​តែម្ដងទៅ ។

ខ្សែ​លួស​ឆក់​កណ្ដុរ​ការពារ​ដំណាំ​ឈូក ​ឆក់​ម្ចាស់​ស្លាប់​

ខ្សែ​លួស​ឆក់​កណ្ដុរ​ការពារ​ដំណាំ​ឈូក ​ឆក់​ម្ចាស់​ស្លាប់​

​ករណីនេះ សម្ថ​កិច្ច​ជំនាញ​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែលួស​ដែល​ខ្លួន​ឆក់​កណ្ដុរ​នោះ​មែន ហើយក៏​ប្រគល់​សាកសព​ឱ្យ​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​ទៅ ៕

                                                                                    ( ប្រភព : TV5 )