ក្រុង​មូស្គូ​​​លើក​​​ឡើង​​​ថា កម្ពុជា​មិន​បាន​ជូន​ដំណឹងដល់​​​​ស្ថានទូតរបស់​​​​​​ខ្លួន​​​​ពី​ការ​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី

ក្រសួង​​​ការ​​​បរទេស​​​រុស្ស៊ីបាន​​​ឱ្យ​ដឹង​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​​​មន្ត្រី​​​កម្ពុជា​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​អាជ្ញាធរ​​រុស្ស៊ី​​​​អំពីការ​​​ចាប់​​​ខ្លួន​​​អ្នក​​​​​​ឆបោក​ប្រាក់​​​ម្នាក់​​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​កាល​​​​​​ពី​​​ខែ​​​មុន​​​ទេ​​​បើ​​​ទោ​​​ះ​​​​​ជា​​​មាន​ការ​ចាប់​​​​​​ខ្លួន​​​ជន​នេះ​​​​តាម​​​សំណើ​​​​​​រ​​​បស់​​​ពួក​​​​​​គេ​​​ក៏ដោយ​​​។       

​​​ដោយ​​អនុវត្ត​​​​ដីកា​​ចាប់ខ​​​្លួនរាប់​ខែ​មក​ហើយ​​​​​​​ពី​​​សាលា​​​ឧទ្ធរណ៍​​​ នគរ​​​បាល​​​ក្រុង​​​ព្រះ​សីហនុ​​​បាន​​​ចាប់​​​ខ្លួន​​​លោក វ៉្លា ឌីមៀ ​​​បាតាលីន​​​ ​(Vladimir Batalin) អាយុ​​​៣៧​​​ឆ្នាំ ជា​​​ជន​​​ជាតិ​​​រុស្ស៊ីនៅ​​​រសៀល​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​មីនា ហើយ​​​ក្រោយ​​​មក​​​​​​បាន​​​បញ្ជូន​​​ជ​​​​​​ន​​​នេះ​​​បន្ត​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ យោង​​​តាម​​​ដីកា​​​ចាប់ខ្លួន​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​បាន​​​តាម​​​​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​ចាប់​​​តាំង​​​ពី​​​ “មាន​​​ការ​​​បោក​​​ប្រាស់​​​​យក​​​ប្រាក់​​​ពី​​​ក្រុមហ៊ុន​​​មួយ” ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០០៧​​​ និង​​​២០០៨​​​មក​។

ក្រុម​មន្ត្រី​បាននិយាយ​នៅពេល​នោះ​ថា បើ​ទោះ​ជា​ បាតាលីន បដិសេធ​​​មិន​​​សហការ​​​ជាមួយ​​​មន្ត្រី​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ភេរវ​កម្ម​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធក៏ដោយ ក៏ជន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ PJ ​​​ដែលមាន​សន្តិសុខ​មិន​សូវ​តឹងរ៉ឹងដើម្បី​​​​​រង់​​​ចាំ​​​ការ​​​និរទេស​​​ដែរ​។

ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ​​​ ក្រសួង​​​ការ​​​បរ​​​ទេស​​​រុស្ស៊ី​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា ​​​ស្ថាន​​​ទូត​​​រុស្ស៊ីប្រចាំ​​​រាជ​​​ធានីភ្នំពេញ​​​​​មិន​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ទេ​​​។

អីុម៉េល​នេះ​បន្ត​ថា “ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ពួក​​​គេ​​​មិន​​​បាន​​​ទទួល​​​ដំណឹង​​​ផ្លូវ​​​ការ​​​ពី​​​អាជ្ញាធរ​​​កម្ពុជា​​អំពី​​ការ​​​ចាប់​​​ខ្លួន វ៉្លាឌីមៀ ​​​បាតាលីន ទេ​​​”។

ក្រសួង​​​មហាផ្ទៃ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ភ្លាម​​​ៗ​​​ចំពោះស​​​ំណើ​​​សុំ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ។​​​ស្ថាន​​​ទូត​​​រុស្ស៊ី​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​សំណើសុំ​​​អត្ថា​ធិប្បាយ​​​​​ជាច្រើន​​​លើក​ច្រើន​សា​​​​​​​។

លោក ហ៊ាន រិទ្ធ​​​ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​​​​ឧទ្ធរណ៍​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ដីកា​​​​​​ចាប​​​់​​​ខ្លួន បាតាលីន ដែល​​​ចុះ​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​កក្កដា និង​​​ដែលបាន​​​ចេញ​​​​​តាម​​​សំណើ​​​របស់​​​អាជ្ញាធរ​​​រុស្ស៊ី​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​បាន​​​ជូន​​​ដំណឹង​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​អំពី​​​ការ​​​ចាប់​​​​​​ខ្លួន​​បុរស​រូបនេះ​​ ប៉ុន្តែ លោក​​​មិន​​​ដឹង​​​ថា តើ​​​ព័ត៌មាន​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​ ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​។ ក្រុម​​​មន្ត្រី​​​នៅ​​​ក្រសួង​​​យុត្តិធម៌​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

លោក ហ៊ាន រិទ្ធ បាន​​​មាន​​​ប្រសាសន៍​​ទៀត​​​ ថា សាលា​​​ឧទ្ធរណ៍​​​នឹង​​​សម្រេច​​​ថា តើ​​​ត្រូវ​​​និរទេស​​​ ​​​បាតាលីន ទៅ​​​ប្រទេស​​​រុស្សី​​វិញ​​​នៅ​​​ចុង​​​ខែ​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​។

លោក​​​បាន​​​ថ្លែង​​​ថា“ យើង​​​​​​គ្រោង​​​បើក​​​សវនាការ​​​នៅ​ក្រោយ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​រួច​​​ ពីព្រោះ​​​ឥឡូវ​​​នេះ​​​សាលា​​​ឧទ្ធរណ៍​​​មមាញឹក​​ជាមួយ​រឿង​​​​​​ក្តីផ្សេង​​​ទៀត។ ប៉ុន្តែ បើ​​​សាលា​​​ឧទ្ធរណ៍​​​សម្រេច​​​​​​ ធ្វើ​​​បត្យាប័នគាត់​ ហើយ​​​គាត់​​​​មិន​​​ចង់​​​ទៅ​​​ គាត់​​​អាច​​​ប្តឹង​​​សាទុក្ខ​​​ទៅ​​​តុលាការ​​​កំពូល​​​បាន​​​”។

យោង​​តាម​អនុប្រធាន​នាយកដ្ឋាន​នេះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ខ្លួន ​​​បាតាលីន ​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា គាត់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​នាម​​​ជា​​​ “ភ្ញៀវ​​​ទេសចរ”​​​ ហើយ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​ទេ​​​។តាម​​​ការ​​​សាក​​​សួរ​​របស់​​​នាយក​​​​​​​​​ដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ ​​​គាត់​មិន​​​ព្រម​​​ឆ្លើយ​​បំភ្លឺ​​​ឡើយ​​​​​​។

ប៉ុន្តែ ​​​មុន​​​ពេល​​​ចាប់​​​ខ្លួន ​​​គេ​​​ឃើញ​​​ បាតាលីន​​​នៅ​​​ជាមួយ​លោក សេរហ្គេ ប៉ូលុន​ស្គី ពាណិជ្ជ​ករ​​​​ជន​​​ជាតិ​​​រុស្សី ដែល​​​កំពុង​​​ដំណើរ​ការ​អភិ​​​វឌ្ឍ​​​កោះ​​​ជាច្រើន​​​នៅ​​​សមុទ្រ​​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​កាលពី​​​​ឆ្នាំ​​​មុននៅ​​​ពេល​​​គាត់​ត្រូវ​​​បាន​​​និរទេស​​​ឲ្យ​​​ទៅ​​​ប្រឈម​​​មុខ​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឆ​​​​បោក​​​ជាយូរ​​​មក​​​ហើយ​​​នៅ​​​​​​ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​។

លោក ឯម វលក្ខណ៍ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​ព្រះសីហនុ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​បាតា​​​លីន ​​​​​​ក៏​​​ដូច​​​ជា​​​លោក ប៉ូលុនស្គី ដែរ​​​ ស្ថិត​​​ក្នុង​​​បញ្ជី​​​តាម​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​បំផុត​​​របស់​​​នគរ​​​បាល​​​អាំងទែ​ប៉ូល​​​។ ប៉ុន្តែ គិត​​​ម​ក​​​ដល់​​​ថ្ងៃ​​​ម្សិល​​​មិញ បាតាលីន មិន​​​មាន​​​ឈ្មោះ​​​ក្នុង​​​​​​គេហ​​​ទំព័រ​​​របស់​​​នគរ​​​បាល​​​អាំង​​​​​​ទែ​​​​ប៉ូល​​​ទេ​​​៕ សារុន​​​​

The post ក្រុង​មូស្គូ​​​លើក​​​ឡើង​​​ថា កម្ពុជា​មិន​បាន​ជូន​ដំណឹងដល់​​​​ស្ថានទូតរបស់​​​​​​ខ្លួន​​​​ពី​ការ​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី appeared first on ខេមបូឌា ដេលី.