ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )

6 Videos


​ក្រោយពី​វិលត្រឡប់​មកពី​សម្តែង​នៅ​សហរដ្ឋអាមេរិក​វិញ ស៊ូ ស៊ី​រី​កា បាន​សម្ងំ ហាត់​រាំ និង ថត​បទ​ចម្រៀង​ឲ្យ​ផលិតកម្ម​ថោ​ន បាន​ចំនួន ប្រាំ​បទ សម្រាប់​ចេញ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ។​ ​បទ​ចម្រៀង​របស់​នាង ទាំង​ប្រាំ​បទ​នោះ គឺ​បទ​ទី​១ មាន​ចំណងជើង​ថា​« ស្រលាញ់​អូន​ដល់​ណា » ប​ទី​២ « បង​រាំ​សាហាវ​ណាស់ » ប​ទី​៣« ក​ម្លោះ​បែក​ស្លុយ »​ច្រៀង​ជាមួយ​លោក កែវ វាសនា បទ​ទី​៤ « ឌុប​ម៉ែ ទៅ​រាំ »​ច្រៀង​ជាមួយ នាង​កា​តុ​និង​បទ​ទី​៥ «​ចូលឆ្នាំ​សុំ​លុយ​ម៉ែ​ទៅ​ស្រុក​ស​»​ច្រៀង​ជាមួយ T.O ។

ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )

ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )

ស៊ូ ស៊ី​រី​កា មានការ​រីកចម្រើន​យ៉ាងខ្លាំង ត្រូវបាន​ទស្សនិកជន​កោត​ស​សើ​រថា ការ​រាំ​របស់​នាង​ពិតជា​ឡូយ​អស់ទាស់ ហើយ​បទ​ចម្រៀង​របស់​នាង​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន ។ នៅលើ​ឆាក​ប្រគុំ​តន្ត្រី « ខា​រ៉ា​បាវ » របស់​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីពេល​ថ្មីៗ​កន្លងមកនេះ ស៊ូ ស៊ី​រី​កា បាន​លើកយក​បទ​ចម្រៀង Bang Bang មក​ច្រៀង ធ្វើ​ឲ្យ​ទស្សនិកជន ដែល​ទស្សនា​ក្នុង​ស្ទី​ឌី​យោ​ផ្ទាល់ បាន​កោត​ស​សើ​រថា ស៊ូ ស៊ី​រី​កា ឥឡូវ ពិតជា​មានការ​អភិវឌ្ឍ​ន៍​ខ្លួន បាន​លឿន​មែន ទាំង​ទឹកដម​សម្លេង​និង​ការបញ្ចេញ​ក្បាច់​រាំ គឺ​នាង​ពិតជា​សម្តែង​បានល្អ​ជាង​មុន ។​ ​សូម​ទស្សនា​ក្បាច់​រាំ និង ស្តាប់​បទ​ចម្រៀង​របស់​នាង​ទាំងអស់គ្នា តើ​ឡូយ​យ៉ាងណាដែរ ?៕ ដោយ ហា នាង

ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )ក្បាច់​រាំ និង បទ​ចម្រៀង របស់ ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»( មាន​វីដេអូ )

Posted by Capture One Image on Monday, April 4, 2016

Posted by Capture One Image on Monday, April 4, 2016