សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

ប្រសិន​បើ​​លោក​អ្នក​គិត​ថា មាន​​​សុដន់​តែ​ពីរ​ប្រភេទ គឺ​ធំ និង​តូច ការ​គិត​របស់​លោក​អ្នក​គឺ​​មិន​ត្រឹម​ត្រូវ​ឡើយ​។ បើ​យោង​ទៅ​តាម​ក្រុម​ហ៊ុន​ផលិត​អាវ​ទ្រនាប់ ThirdLove ស្ត្រី​មាន​សុដន់​៧​ប្រភេទ​ខុស​ៗ​គ្នា​។ លោក​ស្រី Ra’el Cohen អនុ​ប្រធាន​រច​នា និង​អភិ​វឌ្ឍ​ផលិត​ផល​ក្នុង​ក្រុម​ហ៊ុន ThirdLove បាន​ឲ្យ​ដឹង​ថា៖ «អំឡុង​ពេល​​ដំណើរ​ការ​រច​នា​ផលិត​ផល​របស់​យើង យើង​បាន​រក​ឃើញ​ថា ការ​​​ពាក់​អាវ​ទ្រនាប់​ដ៏​ស័ក្តិ​សម​គឺ​ការ​កំណត់​ពី​របៀបដែល​សម​ទៅ​នឹង​​ទំ​ហំ​ធម្ម​ជាតិ​របស់​លោក​អ្នក​»​។

ប្រភេទ​សុដន់​ទាំង​៧​មាន​ដូច​ខាង​ក្រោម​នេះ៖

១). ប្រភេទ Asymmetric (តូច និង​ធំ): នេះ​គឺ​ជា​ប្រភេទ​ដែល​សុដន់​ម្ខាង​ធំ​ជាង​ម្ខាង ដែល​មាន​កម្រិត​​មិន​​សូវ​គួរ​ឲ្យ​កត់​សម្គាល់ រហូត​ដល់​កម្រិត​គួរ​ឲ្យ​កត់​សម្គាល់ (ដូច​ក្នុង​រូប)​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

២). ប្រភេទ Bell Shape (រូប​រាង​កណ្តឹង): ជា​ទូ​ទៅ​ជា​សុដន់​មាន​ទម្ងន់ ដែល​ស្តួច​នៅ​ខាង​លើក បន្ទាប់​មក​​រីក​ធំ​នៅ​ខាង​ក្រោម​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

៣). ប្រភេទ East West (កើត ទៅ​លិច)​: ជា​ប្រភេទ​សុដន់​មាន​ជម្រាល​ពី​លើ​ទៅ​ផ្នែក​ខាង​ក្រោម ប៉ុន្តែ ក្បាល​សុដន់​ស្ថិត​ក្នុង​ទិស​ដៅ​ផ្សេង​គ្នា​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

៤). ប្រភេទ Side Set: ជា​ប្រភេទ​សុដន់​ដែល​មាន​​គម្លាត​ដ៏​ធំ​ក្នុង​ចន្លោះ​សុដន់​ទាំង​ពីរ ចុង​ក្បាល​​សុដន់​ស្ថិត​ក្នុង​ទិស​ដៅ​​ផ្សេង​គ្នា​ខ្លាំង​ជាង​ប្រភេទ East West​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

៥). ប្រភេទ Slender (ស្តួច): ជា​ប្រភេទ​សុដន់​មាន​​គម្លាត​ធំ​បន្តិច​ផ្នែក​ខាង​លើ តូច​នៅ​ផ្នែក​ខាង​ក្រោម ហើយ​ជា​ទូ​ទៅ​ជា​ប្រភេទ​សុដន់​ដែល​គ្មាន​សាច់​ច្រើន​ឡើយ​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

៦). ប្រភេទ Tear Drop (ដូច​ដំណក់​ទឹក​​​ភ្នែក): ជា​​​ប្រភេទ​​សុដន់​ដែល​ដូច​ទៅ​នឹង Bell Shape ដែរ ប៉ុន្តែ មាន​ជម្រាល​រលោង​ជាង ងាយ​ស្រួល​ក្នុង​ការ​កំណត់​។

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

៧). ប្រភេទ​ Round (រាង​មូល): ជា​ប្រភេទ​សុដន់​មូល​ស្មើ​គ្នា​នៅ​ផ្នែក​ខាង​លើ និង​ខាង​ក្រោម ហើយ​ជា​ទូ​ទៅ​ជា​សុដន់​ដែល​​ត្រូវ​បាន​វះ​កាត់​ពង្រីក​បន្ថែម ប៉ុន្តែ មិន​តែង​តែ​បែប​នេះ​ឡើយ​៕

សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?

ប្រភព៖baykdang

  • សុដន់​ស្ត្រី​​​ មាន​៧​ប្រភេទ​ខុស​គ្នា តើ​​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ណា?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ចំនេះដឹង
Tags: