ឪពុក​ម្ដាយ​កើត​ឆ្នាំ​វក គួរ​យក​បុត្រ​ធីតា​ឆ្នាំ​ណា​ល្អ ?​

ការ​យក​កូន ឲ្យ​ត្រូវ​នឹង​ឆ្នាំ​របស់​ខ្លួន​ត្រូវ​បាន​គេ​ជឿ​ថា អាច​ចម្រុង​ចម្រើន​ក្រុម​គ្រួសារ​ឱ្យ​រក​ស៊ី​មាន​បាន និង​មាន​សុភមង្គល។
តាម​មហា​សង្ក្រាន្ត តាក់​តែង​ដោយ​លោក អ៊ឺម បូ​រិន្ទ នាយក​នៃ​គណៈកម្មការ​ស្រាវ​ជ្រាវ​វិជ្ជា​​ហោរាសាស្ត្រ ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ លោក​អ្នក​ជា​ឪពុក​ឬ​ម្ដាយ​មាន​ឆ្នាំ​កំណើត​ជា​ឆ្នាំ​វក គួរ​យក​កូន​​ប្រុស ស្រី កើត​ឆ្នាំ​ដូច​ខាង​ក្រោម៖

១) ឆ្នាំ​ល្អ៖ ជូត ឆ្លូវ ថោះ រោង ម្សាញ់ វក កុរ
២) ឆ្នាំ​មធ្យម ៖ ខាល មមែ
៣) ឆ្នាំ​មិន​ល្អ ៖ មមី រកា ច

-ជូត៖ ឆ្នាំ​ស្វា​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​ចិញ្ចឹម​បី​បាច់​ឆ្នាំ​កណ្តុរ
-ឆ្លូវ៖ ឆ្នាំ​គោ ចេះ​គោរព​ប្រណិប័តន៍​ឆ្នាំ​ស្វា​ណាស់ គឺ​ចេះ​ស្ដាប់​ដំបូន្មាន​គ្រប់​បែប​យ៉ាង
-ខាល៖ ឆ្នាំ​ស្វា​ពូកែ​ធ្វើ​ការងារ រី​ឯ​ឆ្នាំ​ខ្លា​មាន​ឆន្ទៈ​មុះ​មុត ហេតុ​នេះ​ហើយ​ត្រូវ​ចេះ​អត់​អោន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
-ថោះ៖ ល្អ​ប្រសើរ​ណាស់ អាច​នាំ​ជោគ​វាសនា​ល្អ​ទៅ​វិញ​ទៅ​មក
-រោង៖ ទាំង​អស់​គ្នា​ពោរពេញ​ទៅ​ដោយ​ជំនឿ​ជឿ​ទុក​ចិត្ត​ពិត​ជា​មាន​ការ​សាមគ្គី​គ្នា​ល្អ
-ម្សាញ់៖ ទាំង​អស់​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ការងារ​អាច​ជួយ​ទំនុក​បម្រុង​គ្នា​ទៅ​វិញ​ទៅ​មក
-មមី៖ ឆ្នាំ​សេះ​ចូល​ចិត្ត​ធ្វើ​ជា​អ្នក​ឈ្លាសវៃ​តែ​ទៅ​មិន​រួច​នឹង​ឆ្នាំ​ស្វា ហេតុ​នេះ​ហើយ​ទើប​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​រឿយ​ៗ។
-មមែ៖ ឆ្នាំ​ពពែ​មាន​ភក្ដី​ភាព ប៉ុន្តែ​ឆ្នាំ​វក​ដូច​ជា​រប៉ិល​រប៉ូច​បន្តិច
-វក៖ ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​គំនិត​ប្លែក​ៗ​ពី​គ្នា ហេតុ​នេះ​ហើយ​ជីវភាព​រស់​នៅ គឺ​ពោរ​ពេញ​ទៅ​ដោយ​បរិយាកាស​សប្បាយ​រីករាយ
-រកា៖ ឆ្នាំ​ស្វា​មើល​ស្រាល​ឆ្នាំ​មាន់ ដែល​ធ្វើ​ឲ្យ​ឆ្នាំ​មាន់​បាត់​បង់​នូវ​ជំនឿ ជឿ​ទុក​ចិត្ត​ខ្លួន​ឯង
-ច៖ អត្តចរិត​ដ៏​ម៉ឺង​ម៉ាត់​របស់​ឆ្នាំ​ឆ្កែ គឺ​ពិត​ជា​មិន​អាច​ទ្រាំ​ទ្រ​បាន​នូវ​កល​ល្បិច​ដ៍​សប្យូរ​បែប​របស់​ឪពុក ម្ដាយ​ជា​ឆ្នាំ​ស្វា​នោះ​ឡើយ។
-កុរ៖ ឆ្នាំ​ស្វា​ស្រលាញ់​ឆ្នាំ​ជ្រូក​ណាស់ ព្រម​ទាំង​បាន​បង្ហាត់​បង្ហាញ​នូវ​ភាព​ឈ្លាស​វៃ​ឲ្យ​ដល់​ឆ្នាំ​ជ្រូក ទៀត​ផង។

អត្ថបទ៖ លឹម សុ​នា
ប្រភព៖ sabay

  • ឪពុក​ម្ដាយ​កើត​ឆ្នាំ​វក គួរ​យក​បុត្រ​ធីតា​ឆ្នាំ​ណា​ល្អ ?​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ចំនេះដឹង
Tags: