វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​

គ្រប់​ឧបទ្ទវហេតុ​ទាំង​អស់​គឺ​សុទ្ធ​តែ​គួរ​ឲ្យ​ខ្លាច​​ ប៉ុន្តែ​ឧបទ្ទវហេតុ​ដែល​ឡាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក អាច​និយាយ​បាន​ថា​ជា​ហេតុការណ៍​គួរ​ឲ្យ​ខ្លាច​ជាង​គេ​ ​នរណា​ក៏​ចង់​ជៀស​ឲ្យ​ផុត​ដែរ។ ​​ថ្ងៃ​នេះ​ Sabay បង្ហាញ​ពី​វិធី​គេច​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​ ដែល​ដក​ស្រង់​ចេញ​ពី​វិបសាយ​បរទេស។

១. ធ្វើ​ចិត្ត​ឲ្យ​​នឹង

ការ​ស្លន់​ស្លោ​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​​ និង​អស់​ខ្យល់​​អុកស៊ីហ្សែន​ពី​ក្នុង​ខ្លួន។

២. ដោះ​ខ្សែ​ក្រវាត់​ឡាន

ការ​ដោះ​ខ្សែ​ក្រវាត់​​ឡាន​ចេញ​ពី​ខ្លួន​​​ គឺ​ជា​រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​ធ្វើ ប្រសិន​បើ​ក្នុង​ឡាន​អ្នក​មាន​​កូន​​ត្រូវ​ជួយ​ពួក​គេ​ដោះ​ខ្សែ​ក្រវាត់​ ដោយ​ចាប់​ផ្ដើម​ពី​កូន​បង​មុន​ ព្រោះ​កូន​បង​អាច​ជួយ​ប្អូនៗ​ឯ​ទៀត​បាន។

វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​

៣. ​បើក​​បង្អួច​ឡាន​​ភ្លាម​ពេល​ឡាន​ធ្លាក់​ចូល​ក្នុង​ទឹក

កុំ​ព្យាយាម​បើក​ទ្វារ​ឡាន​ ដោយ​បើក​បង្អួច​ឡាន​ជំនួស​វិញ។ ការ​បើក​ទ្វារ​ឡាន​គឺ​ពិបាក​ដោយ​សារ​កម្លាំង​នៃ​​សម្ពាធ​ទឹក ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ទឹក​ឆាប់​ចូល​ពេញ​ក្នុង​ឡាន​ ដែល​ធ្វើ​ឲ្យ​ឡាន​លិច​ចូល​ក្នុង​ទឹក​កាន់​តែ​លឿន។

វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​

៤. វាយ​បំបែក​​កញ្ចក់​បង្អួច

ករណី​ដែល​អ្នក​មិន​អាច​បើក​បង្អួច​បាន​ អ្នក​ត្រូវ​វាយ​បំបែក​វា​ដោយ​ប្រើ​ប្រាស់​របស់​មាន​ក្នុង​ឡាន​ ឬ​ប្រើ​ប្រាស់​​ដៃ​-ជើង​វាយ​បំបែក។ នៅ​ក្នុង​រថយន្ត​​មួយ​ចំនួន​អ្នក​អាច​ដោះ​ ផ្នែក​សម្រាប់​កល់​ក្បាល​ចេញ​ពី​កៅអី​អង្គុយ​ រួច​យក​មក​វាយ​បំបែក​ ដោយ​សារ​ផ្នែក​សម្រាប់​កល់​ក្បាល​នេះ​មាន​ដែក​ស្រួច​ៗ​ងាយ​ស្រួល​វាយ​បំបែក។

វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​

៥.​ គេច​ចេញ​តាម​បង្អួច​ដែល​​បាន​បើក​ ឬ​វាយ​បំបែក​នោះ

មុន​គេច​ចេញ​អ្នក​ត្រូវ​ដក​ដង្ហើម​ឲ្យ​វែង​មួយ​ រួច​ហែល​ចេញ​តាម​បង្អួច​ឡាន។ ប្រសិន​បើ​ឡាន​មាន​ក្មេង​តូចៗ​ត្រូវ​​ឲ្យ​ពួក​គេ​ចេញ​មុន​ ហើយ​បើ​ពួក​គេ​មិន​ចេះ​ហែល​ទេ​អាច​ឲ្យ​របស់​អ្វី​មួយ​ដែល​អណ្ដែត​លើ​ទឹក​​ឲ្យ​ទៅ​ពួក​គេ​តោង​បាន។ ​​ប្រសិន​បើ​គ្មាន​អ្វី​សម្រាប់​តោង​ទៀត​​ត្រូវ​តែ​មាន​មនុស្ស​ធំ​​ដែល​ចេះ​ហែល​ទឹក​ទៅ​មួយ​ពួក​គេ។ពេល​កំពុង​តែ​ហែល​ចេញ​ត្រូវ​ចាំ​ថា​កុំ​ប្រើ​ជើង​ដើម្បី​ធាក់​ទឹក​ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ដែល​ហែល​ចេញ​​តាម​ពី​ក្រោយ​របួស​បាន ដូច​នេះ​គួរ​ប្រើ​តែ​ដៃ​បាន​ហើយ។

វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​

៦. ស្វែង​រក​ជំនួយ
​ក្រោយ​ពី​គេច​ចេញ​ពី​ហេតុការណ៍​នេះ​បាន​សម្រេច​ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម​ ព្រោះ​​ការ​ដែល​នៅ​ក្នុង​ទឹក​យូរ​ពេក​អាច​ធ្វើ​ឲ្យ​អ្នក​​គ្មាន​អារម្មណ៍​ឈឺ​លើ​មុខ​របួស​ ដែល​​បង្ក​ឡើង​ពេល​នៅ​ក្នុង​ទឹក។

៧. ករណី​ដែល​​មិន​អាច​បើក​បង្អួច​និង​វាយ​បំបែក​បាន
អ្នក​នៅ​តែ​មាន​ឱកាស​ស្ដួច​ស្ដើង​​ដើម្បី​គេច​ចេញ។ នៅ​ពេល​ដែល​ទឹក​ចូល​ចេញ​ឡាន​ហើយ​ សម្ពាធ​​នឹង​ចាប់​ផ្ដើម​ស្មើ​គ្នា​ ហើយ​អ្នក​នឹង​អាច​​បើក​ទ្វារ​ឡាន​បាន។ ប៉ុន្តែ​ដើម្បី​ធ្វើ​ដូច​នេះ​បាន​លុះ​ត្រា​តែ​អ្នក​អាច​ទប់​ដង្ហើម​បាន​យូរ​ល្អ៕​​​​​​​​​​​​​​

ប្រភព៖ sabay

  • វិធី​គេច​ចេញ​ពី​ឡាន​ដែល​ធ្លាក់​ចូល​ក្នុង​ទឹក​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:ចំនេះដឹង
Tags: