Pique ​​​ចំអក​ឲ្យ​ Real​ ក្រោយ​ចាញ់ Wolfsburg ​យប់​មិញ

VfL Wolfsburg ​ដែល​ជា​ក្រុម​ទើប​ឡើង​ដល់​វគ្គ​៨​ក្រុម​ UEFA Champions League ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រដូវ​កាល​នេះ​ ​បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​ពួកគេ​បាន​បំបាក់​ក្រុម​ជើង​ឯក​អឺរ៉ុប​១០​សម័យ​កាល​​ Real Madrid ​​២-០ ក្នុង​ការ​ប្រកួត​​ជើង​ទី​១ យប់​មិញ។

 

Pique ​​​ចំអក​ឲ្យ​ Real​ ក្រោយ​ចាញ់ Wolfsburg ​យប់​មិញ

 

ក្រោយ​ចប់​ការ​ប្រកួត​​​បាន​ប៉ុន្មាន​នាទី Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ដែល​​តែង​តែ​​ឌឺដង​ដល់​ក្រុម​ Real នោះ បាន​​ចំអក​ឲ្យ​ក្រុម​ស្ដេច​ស​ជា​ថ្មី​ទៀត ដោយសារ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ សរសេរ​សារ​​លើ​ Twitter ​​​និយាយ​ពី​ភាពយន្ត​ ប៉ុន្តែ​បង្កប់​អត្ថន័យ​ឌឺដង​ឲ្យ​ក្រុម​ Real ជា​ពិសេស​គឺ Marcelo ដែល​កំពុង​រង​ការ​រិះគន់​ថា​បាន​ធ្វើ​ពុត​ជា​ដួល​ក្នុង​ការ​ប្រកួត​នេះ។

 

​​Pique បាន​សរសេរ​ថា៖ “សាច់​រឿង​ដ៏​អស្ចារ្យ! Will Smith គឺជា​តួអង្គ​ដ៏​ល្អ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ”។

 

Pique ​​​ចំអក​ឲ្យ​ Real​ ក្រោយ​ចាញ់ Wolfsburg ​យប់​មិញ

Pique ផូស​ក្រោយ​ចប់​ការ​ប្រកួត ដែល​ត្រូវ​​បាន​គេ​ដឹង​ថា​ជា​ការ​ឌឺដង​ឲ្យ Real

 

នេះ​មិន​មែន​លើក​ទី​១​ទេ ដែល​​ខ្សែ​ការពារ​​វ័យ​២៩​ឆ្នាំ​រូប​នេះ ឌឺដង​​​ឲ្យ​ក្រុម​ Real ​លើ​បណ្ដាញ​សង្គម។ កាល​ពី​ដើម​ខែ​ធ្នូ ​Pique ក៏​បាន​សរសេរ​​រូប​ emojis ​បែប​សើច និង​យំ​ចំនួន​៩ ចំអក​ឲ្យ​ Real បន្ទាប់​ពី​​​ត្រូវ​សហព័ន្ធ​កាត់​ក្ដី​ឲ្យ​ធ្លាក់​ពី Copa del Rey ​ដោយ​ស្វ័យ​ប្រវត្តិ​ ​ព្រោះ​តែ​ដូរ​កីឡាករ​ជាប់​បម្រាប​ឲ្យ​ចូល​លេង​ផង​ដែរ៕

 

Pique ​​​ចំអក​ឲ្យ​ Real​ ក្រោយ​ចាញ់ Wolfsburg ​យប់​មិញ

Pique ផូស​កាល​ពី​ខែ​ធ្នូ ចំអក​ឲ្យ Real

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ marca