Klopp នៅ​តែ​សម្ដែង​ការ​អបអរ បើLiverpool ស៊ុត​ចូល​ទីDortmund

​ម៉ោង២:៥នាទីនាទីរំលង​អាធ្រាត្រ​យប់​នេះ ហង្ស​ក្រហម Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ Dortmund ក្នុង​ការ​ប្រកួត UEFA Europa League វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​ក៏​ជា​ការ​វិល​ទៅ​ទឹកដី Signal Iduna Park វិញ​លើក​ដំបូង​របស់​លោក Jurgen Klopp ក្រោយ​ចាក​ចេញ​ពី​ទីនោះ​រយៈ​ពេល ៣១៣​ថ្ងៃ។

 

Klopp នៅ​តែ​សម្ដែង​ការ​អបអរ បើLiverpool ស៊ុត​ចូល​ទីDortmund

 
Klopp នៅ​តែ​សម្ដែង​ការ​អបអរ បើLiverpool ស៊ុត​ចូល​ទីDortmund

 

បើ​ទោះ​ជា​មាន​អនុស្សាវរីយ៍ ៧ឆ្នាំ​ជាមួយ Dortmund ជួប​ក្លឹប​ឈ្នះ​ជើងឯក​លីគ​អាល្លឺម៉ង់​២លើក ឈ្នះ​ពាន​DBF-Pokal និង​រង​ជើងឯក Champions League កាល​ពី​ឆ្នាំ​២០១៣ ក៏​ដោយ​ អ្នកចាត់ការវ័យ៤៨ឆ្នាំ​ ដែល​ពេល​នេះ​កំពុងដឹកនាំ Liverpool បាន​អះអាង​ថា​ខ្លួន​នៅ​តែ​អបអរ (Celebrate)​ ដូច​ធម្មតា​ ក្នុង​ករណី Liverpool ស៊ុត​បញ្ចូល​ទី Dortmund។

 

“ពិត​ណាស់ ខ្ញុំ​នឹង​អបអរ​ពេល Liverpool ស៊ុត​ចូល Dortmund។ ខ្ញុំ​ធ្លាប់​អបអរ​ពេល Dortmund ស៊ុត​បញ្ចូល​ទីក្លឹប Mainz05 ដែល​ជា​អតីត​ក្លឹប​ដែល​ខ្ញុំ​ធ្លាប់​ដឹកនាំ។ រយៈ​ពេល​៧​ឆ្នាំ​នៅ Dortmund អ្នក​គាំទ្រ​គួរ​តែ​ស្គាល់​ខ្ញុំ​ច្បាស់​ថា នៅ​ពេល​ក្រុម​ស៊ុត​ចូល​ ខ្ញុំ​ត្រូវ​តែ​អបអរ”។ លោក Jurgen Klopp បញ្ជាក់​ដូច្នេះ៕

 

ចុច​អាន៖ Pique ​​​ចំអក​ឲ្យ​ Real​ ក្រោយ​ចាញ់ Wolfsburg ​យប់​មិញ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal