លោក ស៊ុត ឌីណា៖ អយុត្តិធម៌ណាស់សម្រាប់​ខ្ញុំ

លោក ស៊ុត ឌីណា នៅពេល​បញ្ជូន​ទៅ​សាលា​ដំបូងរាជ​ធានីភ្នំពេញ។ រូបថត ក្រុម SBNលោក ស៊ុត ឌីណា ឯកអគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​កូរ៉េខាងត្បូង ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរនៅ​សាលា​ដំបូងរាជ​ធានីភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ ព្រហស្បតិ៍​នេះ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពីអង្គ​ភាព​ប្រឆាំងអំពើពុក​រលួយ​ (ACU) រក​ឃើញ​ថា លោក​ជាប់​សង្ស័យ​ពាក់ព័ន្ធនឹងការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

មុន​បញ្ជូន​ចូល​ទៅ​ក្នុង​តុលាការ លោក​ ស៊ុត ឌីណា បាន​ស្រែក​ថា៖ «អយុត្តិធម៌ណាស់​សម្រាប់​ខ្ញុំ»។

សូម​បញ្ជាក់​ថា កន្លងមក​លោក ឌី​ណា ក៏​ធ្លាប់​សរសេរ​សារ​ទៅកាន់ Page Facebook របស់​សម្តេច ហ៊ុន សែន ផ្ទាល់ ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​បញ្ហា ដែល​លោក​អះអាងថា ខ្លួន​ទទួលរង​ភាពអយុត្តិធម៌ ដោយសារ​ការ​មួលបង្កាច់ ​និង​បង្ខូច​កេ​រ្ត៍​ឈ្មោះ​លោក ពី​មនុស្ស​មួយចំនួន​នៅក្នុង​គណបក្ស​ប្រជាជន។ ក្នុងអំឡុងពេល​កាន់​តួនាទី​លោក ស៊ុត ឌី​ណា ក៏​ធ្លាប់មាន​បញ្ហា​ល្អក់កករ​មួយចំនួន ជាមួយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដោយ​លោក ហោ ណាំហុង ធ្លាប់បាន​ផ្ញើ​លិខិត​ណែនាំ​ទៅ​លោក ស៊ុត ឌី​ណា ជុំវិញ​បញ្ហា​កិច្ចការងារ​ការទូត​នេះដែរ ហើយ​លោក ស៊ុត ឌី​ណា ត្រូវ​ក្រសួងការបរទេស​កម្ពុ​ជា ហៅ​មក​បំភ្លឺ​នៅ​ទីស្តីការក្រសួង​ទៀតផង៕