កុំរំលង! រោគ​សញ្ញា​ទាំង 5 ដែល​កើត​លើ​ខ្លួន​អ្នក​​នេះ អាច​​ជួយ​​សង្គ្រោះជីវិត​អ្នក​បាន!

ជាធម្មតា មុននឹងមាន រឿងអ្វីមួយកើតឡើង វាតែងតែ អោយ​ហេតុ​មុន ជានិច្ច ជាក់ស្តែង ដូចជា ពត៌​មាន​មួយ​នេះ អញ្ចឹង​​ដែរ ដែល​និយាយ​អំពី រោគ​សញ្ញា ចំនួន 5 បាន​កើត​ឡើង មកលើខ្លួនយើង ដែល​បញ្ជាក់​ថា បន្តិច​ទៀត យើង​អាច​នឹង កើតមានជម្ងឺអ្វីម្យ៉ាង។ ចង់ដឹងថា សញ្ញាទាំង 5 ដែលកើតនៅលើ ខ្លួន​របស់​យើង​នោះ ចង់បង្ហាញពីអ្វីខ្លះនោះ សូមតាមដាន ទាំងអស់គ្នា!

  1. ផ្នែកពណ៌ស នៃគ្រាប់ភ្នែក មានការប្តូរពណ៌

តាមធម្មជាតិ ផ្នែកមួយនេះ មិនត្រូវប្តូរពណ៌នោះទេ ក៏ប៉ុន្តែប្រសិនបើវា សុខៗស្រាប់តែ ប្តូរទៅជា ពណ៌​ក្រហម​នោះ អាចបញ្ជាក់បានថា អ្នកអាចត្រូវបាន វាយប្រហារ ដោយសារជម្ងឺមេរោគ ឬប្រតិកម្មផ្សេងៗ។ ហេតុ​ដូច​នេះ សូមកុំទុកយូរ គួររកការព្យាបាល ជាបន្ទាន់។

  1. សក់ស្កូវមុនអាយុ 35 ឆ្នាំ

យោងតាមការសិក្សាស្រាវជ្រាវ បានអោយដឹងថា វាអាចបណ្តាលមកពី ជម្ងឺទឹកនោមផ្អែម ឬគិត​ច្រើ​ន​ខ្លាំង​ពេក។ ម្យ៉ាងវិញទៀត វាក៏អាចបណ្តាលមកពី ហ្សែនរបស់ ឪពុកម្តាយ ឬជីដូនជីតា របស់យើង ផងដែរ តែ​ទោះ​ជាយ៉ាងណាក៏ដោយ អ្នកក៏គួរតែ ទៅអោយពេទ្យពិនិត្យ មើលផងដែរ ក្រែងលោ មានកើតជម្ងឺ ទឹក​នោម​ផ្អែមមែន។

  1. មានប្រជ្រុយនៅលើខ្លួនច្រើន

ប្រសិនបើ ប្រជ្រុយមានលក្ខណៈ អុចៗពណ៌ខ្មៅ គឺវាមិនមានបង្ករជាបញ្ហា អ្វីធ្ងន់ធ្ងរឡើយ ក៏ប៉ុន្តែប្រសិន ដូចទៅនឹង រូបខាងក្រោមនេះវិញនោះ អាចបញ្ជាក់បានថា អ្នកអាចនឹង មានជម្ងឺមហារីកស្បែក។ ដូច​ទៅ​នឹង ខាងលើដែរ អ្នកគួរតែ ទៅអោយគ្រូពេទ្យផ្នែកស្បែក ពិនិត្យមើល ដើម្បីអោយដឹងថា វាអាចបណ្តាល អោយមានរឿងធ្ងន់ធ្ងរ កើតឡើង ឬក៏អត់។

  1. បបូរមាត់ស្ងួត

ជាធម្មតា វាបណ្តាលមកពី សីតុណ្ហភាព មានការផ្លាស់ប្តូរ ក៏ប៉ុន្តែនៅក្នុងករណី មួយចំនួន បានបង្ហាញ​អោយ​ដឹងថា វាបណ្តាលមកពី កង្វះវីតាមីន B,C និងជាតិស័ង្កសី។ ចំពោះបញ្ហានេះដែរ វាមិនសូវជា បង្ករ​អោយ​មាន បញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដូចនេះ អ្នកគ្រាន់តែបរិភោគអាហារណា ដែលមានវីតាមីន ដូចទៅនឹង ខាង​លើ នឹងលែងអីវិញហើយ។

  1. បាតដៃប្តូរទៅជាពណ៌ក្រហម

ជាធម្មតា វាបណ្តាលមកពី បញ្ហាប្រតិកម្ម ឬអាឡែរហ្សី ជាដើម ប៉ុន្តែនៅក្នុងករណី មួយចំនួនទៀត វា​បញ្ជាក់ថា អាចមកពី ជម្ងឺថ្លើម៕

ប្រភព៖​cambo-report

  • កុំរំលង! រោគ​សញ្ញា​ទាំង 5 ដែល​កើត​លើ​ខ្លួន​អ្នក​​នេះ អាច​​ជួយ​​សង្គ្រោះជីវិត​អ្នក​បាន!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:សុខភាព
Tags: