ទឹកម្រះ ល្អសម្រាប់អ្នកជំងឺមហារីក ក្រពេញលំពែង

យោងតាមការស្រាវជ្រាវមួយ នាពេលថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានបញ្ជាក់ថា ផ្លែម្រះ ជួយទប់ស្កាត់ និងកំទេច កោសិកាមហារីកក្រពេញលំពែង ។

ពួកអ្នកវិទ្យាសាស្ត្រ នៅមជ្ឈមណ្ឌលមហារីក CU និងសាលាវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Skaggs នៅ Colorado (អាមេរិក) បានរកឃើញថា ទឹកកៀបពីផ្លែម្រះ ជួយដំណើរការបំប្លែងគ្លុយកូស , កំហិតថាមពល ផ្គត់ផ្គង់ឲ្យកោសិកា មហារីកក្រពេញលំពែង និងកំទេចវា តែមិនធ្វើឲ្យមាន ផលប៉ះពាល់ដល់ ឥទ្ធិពលនៃកោសិកាធម្មតា នោះទេ ។

មហារីកក្រពេញលំពែង ជាប្រភេទមហារីកគ្រោះថ្នាក់បំផុតមួយ ,មានអត្រាបាត់បង់ជីវិតខ្ពស់ ដោយសារមិនងាយរកឃើញ ។ ដោយឡែក តែនៅអាមេរិក រាល់ឆ្នាំ មានប្រមាណ ៥៤.២២០ ករណីកើតជំងឺ ត្រូវបានរកឃើញ និង ៣៨.៤៦០ ករណីបាត់បង់ជីវិត ។
ក្រុមអ្នកស្រាវជ្រាវ បានសង្កេតឃើញថា ក្រោយពេលឲ្យកណ្តុរ ប្រើទឹកម្រះ លទ្ធភាពរីកចម្រើន របស់កោសិកាមហារីក ក្រពេញលំពែង ថយចុះបាន ៦០ ភាគរយ ។ អត្រាក៏ប្រហាក់ប្រហែល ចំពោះកោសិកាមហារីក ក្រពេញលំពែង ត្រូវបានចិញ្ចឹមផ្សាំ ក្នុងចាន Petri (ចានចិញ្ចឹមផ្សាំបាក់តេរី) ក្នុងបន្ទប់ពិសោធន៍ ។

សាស្ត្រាចារ្យ Rajesh Agarwal ,បាននិយាយថា ពួកអ្នកស្រាវជ្រាវជាច្រើន កំពុងអភិវឌ្ឍន៍ប្រភេទថ្នាំថ្មីៗ ដើម្បីរារាំងលទ្ធភាព ផ្គត់ផ្គង់ថាមពល ឲ្យកោសិកាមហារីក ។ តែឥឡូវ យើងបានមានស្រាប់ សារជាតិចម្រុះធម្មជាតិមួយ អាចធ្វើបានរឿងនោះ ។
តាមការស្រាវជ្រាវផ្សេងៗ មួយចំនួន បានបង្ហាញឲ្យដឹងថា ម្រះជាប្រភេទផ្លែសម្បូរវីតាមីន និងសារជាតិរ៉ែ ដូចជា ០,៩ ភាគរយ ប្រូតេអ៊ីន ០,១ ភាគរយលីពីត , ០,២ ភាគរយ កាបូអ៊ីដ្រាត និងវីតាមីនផ្សេងៗ ជាច្រើនទៀត ដូចជា កាល់ស្យូម , ប៉ូតាស្បូម , ម៉ាញ៉េស្យូម , ដែក… ។

ម្រះមានប្រសិទ្ធភាព ធ្វើឲ្យថយចំនួនបរិមាណស្ករ ក្នុងសរីរាង្គ , អាស្រ័យហេតុនោះ ត្រូវបានប្រើ ក្នុងការព្យាបាល ជំងឺទឹកនោមផ្អែម ។ ម្រះនៅមានប្រសិទ្ធភាព រំញោចការទទួលទាន , ជំនួយមុខងាររំលាយអាហារ , ជួយថ្លើម , ជួយឲ្យបត់ជើងតូចស្រួល ។ ពុំត្រឹមតែប៉ុណ្ណឹងទេ ម្រះនៅអាចប្រើជាម៉ាសបិទមុខ ព្យាបាលមុនយ៉ាងល្អ , ជួយបន្ថយបរិមាណ កូឡេស្តេរ៉ូល ក្នុងសរីរាង្គ ហេតុនេះ វាជាអាហារដ៏ មានប្រសិទ្ធភាព ដើម្បីស្រ្តីបញ្ចុះទម្ងន់ ៕

ប្រភព៖ cen

  • ទឹកម្រះ ល្អសម្រាប់អ្នកជំងឺមហារីក ក្រពេញលំពែង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:សុខភាព
Tags: