អាហារ​ដ៏​ល្អ​សម្រាប់​អ្នកខ្លាច​មហារីក​ថ្លើម​

មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ស្វែងរក​ឱសថ​ទិព្វ​នោះទេ ដោយ​អ្នក​អាច​ប្រើប្រាស់ ក្រូចថ្លុង , ខ្ទឹមបារាំង ឬ​តែ​បៃតង ដើម្បី​បង្ការ​មហារីក​ថ្លើម ប្រកបដោយ​ប្រសិទ្ធភាព​។​

អ្នកជំនាញការ​ជីវជាតិ លោក Russel Mark Reisaer មកពី​មជ្ឈមណ្ឌល ព្យាបាល​មហារីក​អាមេរិក បាន​អះអាងថា អាវុធ​មួយ ជួយ​អ្នកជំងឺ​ប្រយុទ្ធ ជាមួយ​ជំងឺ​នេះ គឺ​របប​ជីវជាតិ ។

​ពពួក​ផ្លែឈើ​អម្បូរ​ក្រូច ដូចជា ក្រូចថ្លុង , ក្រូចឆ្មារ , ក្រូចពោធិសាត់ ត្រូវបាន​លើកទឹកចិត្ត ឲ្យ​ប្រើប្រាស់ សំដៅ​បង្ការ​មហារីក​ថ្លើម ប្រកបដោយ​ប្រសិទ្ធភាព ។ មូលហេតុ​គឺ ពពួក​ផ្លែឈើ​នេះ ផ្ទុក​វីតាមីន C ច្រើន​- សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ មានលទ្ធភាព​ទប់ស្កាត់ ការកកើត​រ៉ាឌីកាល​សេរី មាន​គ្រោះថ្នាក់​។​​

ទន្ទឹម​នោះ ពួក​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​មហារីក A.P John ក៏​អះអាងថា ពពួក​ផ្លែឈើ​អម្បូរ ក្រូចថ្លុង​សម្បូរ limonene និង​អាស៊ីត​ស៊ី​ទ្រិ​ក ។ limonene មាន​ឥទ្ធិពល បំបាត់​ប្រសិទ្ធភាព ការរីកចម្រើន​របស់ ហ្សែ​ន​មហារីក Ras- ហ្សែ​ន​មួយ ត្រូវបាន​រកឃើញ នៅ ១០ ប្រភេទ​មហារីក , រួមមាន​មហារីក​ថ្លើម ។ ក្នុងពេលនោះ អាស៊ីត​ស៊ី​ទ្រិ​ក មានលទ្ធភាព​ទប់ស្កាត់ កោសិកា​បង្ក​ជំងឺ ស្រូបយក​ជីវជាតិ , សន្សឹមៗ​កំទេច​វា ។

ខ្ទឹមបារាំង​៖ ក្រៅពី​ឥទ្ធិពល​បង្កើន​រសជាតិ​ឲ្យ​អាហារ ខ្ទឹមបារាំង​នៅ​ផ្ទុក​ច្រើន quercetin-polyphenol មួយ​ប្រភេទ​។ ពេល​ចូលក្នុង​សរីរាង្គ សារជាតិ​នេះ ឥទ្ធិពល​ពន្យឺតការ​លូតលាស់ របស់​កោសិកា មហារីក​ថ្លើម ។​​

លទ្ធផល​ស្រាវជ្រាវ របស់​ពួក​អ្នកវិទ្យាសាស្ត្រ មកពី​សកល​វិទ្យាល័យ Cornell ក៏​បញ្ជាក់ថា ខ្ទឹមបារាំង ដែលមាន​រសផ្អែម ឬ​ហាង សុទ្ធតែ​អាច​ពង្រីក​ប្រសិទ្ធភាព រារាំង​ការលូតលាស់​របស់ កោសិកា​មហារីក ។​

តែ​៖ តែ​បៃតង និង​តែ​ខ្មៅ សុទ្ធតែ​សម្បូរ glycolosis ។ ពេល​ចូលក្នុង​សរីរាង្គ សារជាតិ​នេះ មាន​ប្រសិទ្ធិភាព ជួយ​សរីរាង្គ “​បង្អត់​” កោសិការ​មហារីក ។ ក្រៅពីនេះ តែ នៅ​ជួយ​បំពេញ​ថែម Sulphorane មាន​ប្រយោជន៍​។

​ផ្កា​ស្ពៃខៀវៈ​៖ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ ត្រូវបាន​រកឃើញ ក្នុង​ផ្កា​ស្ពៃខៀវ មានលទ្ធភាព​រារាំង ការរីកចម្រើន​មហារីក , ទ​ប​ស្កាត់​សារជាតិ ពុល​បង្ក​គ្រោះថ្នាក់​ឲ្យ​សរីរាង្គ ។​

ផ្លែ​អូ​លីវ​៖ តាម​វិទ្យាស្ថាន​មហារីក AP John  បានប្រកាសថា ប្រើប្រាស់​ពី ៨-១០ ផ្លែ​អូ​លីវ​ខ្មៅ ឬ​បៃតង ក្នុង​ពេលបាយ នាំមក​នូវ​ប្រសិទ្ធភាព បង្ការ​មហារីក​ដ៏​អស្ចារ្យ ។ មូលហេតុ​មកពី​អូ​លីវ សម្បូរ Squalene និង​អាស៊ីត Oleic ទប់ស្កាត់​ការលូតលាស់ របស់​កោសិកា​មហារីក ៕

ប្រភព៖ cen

  • អាហារ​ដ៏​ល្អ​សម្រាប់​អ្នកខ្លាច​មហារីក​ថ្លើម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:សុខភាព
Tags: