ទឹក​ផ្លែឈើ​ចម្រុះ ១០ យ៉ាង ដើម្បី​បណ្តេញ​ជាតិពុល​ពី​រាងកាយ

​ការរស់នៅ​ប្រចាំថ្ងៃ ដោយ​ទទួលទាន​អាហារ​មិនសូវមាន​ប្រយោជន៍​ចំពោះ​សុខភាព និង ហ៊ុំព័ទ្ធ​ដោយ​បរិយាកាស​ដែល​រង​ការបំពុល បណ្តាលឱ្យ​កើតមាន​នូវ​ជាតិពុល​ក្នុង​រាងកាយ​របស់​យើង​គ្រប់ៗ​គ្នា ហេតុនេះហើយ​យើង​គួរ​ស្វះ​ស្វែងរក​វិធី​បណ្តេញ​ជាតិពុល​ពី​រាងកាយ​វិញ ។ ​ការបណ្តេញ​ជាតិពុល​ពី​រាងកាយ ជួយ​សម្រួល​ដល់​ចរន្តឈាម​រត់ កម្ចាត់​សារធាតុ​កខ្វក់ និង សំណល់ ថែមទាំង​បំពេញបន្ថែម​នូវ​ថាមពល​ដល់​រាងកាយ ។

ការអនុវត្ត​មួយចំនួន​អាចជា​ទុន​គំនិត ប្រសិនបើ​អ្នក​គិតថា​រាងកាយ​គួរតែ​ត្រូវ​លាង​ជាតិពុល​ចេញ​ម្តង​ហើយ​នោះ ។ មួយវិញទៀត ការប្រើ​វិធី​ឆាប់រហ័ស​អាច​នឹង​បណ្តាលឱ្យមាន​គ្រោះថ្នាក់ និង បង្ក​ផលវិបាក​ចំពោះ​សុខភាព ដូចនេះ យើង​សូម​ណែនាំ​វិធី​ធម្មជាតិ​ងាយៗ ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯង ហើយ​ទទួលបាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែលគ្នា ថែមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង ។​

១. ទឹក​ផ្លែឈើ​ត្រូ​ពិ​ក​៖ គួរ​ទទួលទាន​នៅពេល​ព្រឹក ដើម្បី​កម្ចាត់​កំណក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​សល់​ពីយ​ប់ម​ក​។ ​វិធី​ធ្វើ​ភេសជ្ជៈ​នេះ គឺ​ត្រូវ​ក្រឡុក​គ្រឿងផ្សំ​បញ្ចូល​គ្នា ជាការ​ស្រេច រួមមាន ម្នាស់ ១ ផ្លែ​តូច ខ្ញី ១ ថ្នាំងដៃ ផ្លែ​គី​វី​តូច​ល្មម ១ និង ទឹកដូង​ខ្ចី​ប្រមាណ ២៤០ មិ​ល្លិ​លីត្រ ។​
២. ទឹក​ស្វាយ ៖ គ្រឿងផ្សំ​សម្រាប់​ក្រឡុក​ចូលគ្នា មាន​ស្វាយ ១ ផ្លែ ប្លូ​ប៊ឺ​រី ១ កែវ ស្ត្រ​ប៊ឺ​រី ៣ ទៅ ៤ ផ្លែ ។
៣. ទឹក​ស៊េរី ៖ អ្នកត្រូវការ​ផ្លែ​ស៊េរី​១​ផ្លែ ស្ពៃ​Celery ២ ដើម និង ផ្លែ​ឈឺ​រី កន្លះ​កែវ សម្រាប់​ក្រឡុក​ចូលគ្នា​ជា​ភេសជ្ជៈ ។ ភេសជ្ជៈ​នេះ​សម្បូរ​ទៅដោយ​វីតាមីន​អា វីតាមីន​បេ វីតាមីន​សេ និង វីតាមីន​អ៊ី រួមផ្សំ​ជាមួយ​សារធាតុ​លូ​ទីន ជួយ​ការពារ​ការ​ចាស់​មុន​អាយុ​ទៀតផង ។​

៤. រូបមន្ត​បន្លែ​លាយ​ផ្លែឈើ ៖ ភេសជ្ជៈ​នេះ​សម្បូរ​ដោយ​វីតាមីន​កា និង ជាតិ​ដែក ជួយ​ពង្រឹង​មុខងារ​សរីរាង្គ​នានា​ក្នុង​រាងកាយ ជាពិសេស តម្រងនោម ។ គ្រឿងផ្សំ រួមមាន ស្ពៃ kale ផ្លែ​ប៉ោម​បៃតង ទំពាំងបាយជូរ​បៃតង និង ផ្លែ​ត្រសក់។​
៥. ទឹក​បន្លែ​បៃតង​ចម្រុះ ៖ ភេសជ្ជៈ​នេះ​ជួយ​បង្កើត​ជាតិ​អាល់​កា​ឡាំង ជួយ​បណ្តេញ​ជាតិពុល និង សម្បូរ​ដោយសារ​ធាតុ​រ៉ែ​សំខាន់ៗ ដូចជា ដែក និង កាល់ស្យូម ។ គ្រឿងផ្សំ រួមមាន ស្ពៃ Celery ១ គុម្ព ស្លឹក​ស្ពៃ Kale ៤-៥ ដើម ផ្លែ​ប៉ោម​បៃតង ១ ផ្លែ ជី​ឃិនឆាយ ១ ក្តាប់ ក្រូចឆ្មារ​លឿង (lime) ១ ផ្លែ ក្រូចឆ្មារ ១ ផ្លែ ខ្ញី​ស្រស់ ១ ថ្នាំងដៃ និង ប្រេងដូង ១ ស្លាបព្រា​បាយ ។​

៦. ភេសជ្ជៈ​ជូរអែម ៖ ទឹក​នេះ​មាន​រសជាតិ​គួរឱ្យ​ចង់​ទទួលទាន ហើយ​ផ្តល់​ថាមពល​ដល់​រាងកាយ ១៥៥ កាឡូរី ។ គ្រឿងផ្សំ​រួមមាន ខ្ជី​ស្រស់ ៣ ទៅ ៤ ចំណិត ការ៉ុត ១ ផ្លែ ឆៃថាវ​ក្រហម ១ មើម និង ផ្លែ​ប៉ោម​កន្លះ​ផ្លែ ។​
៧. ភេសជ្ជៈ​នា​រដូវរងារ ៖ ភេសជ្ជៈ​នេះ​ផ្តល់​អត្ថប្រយោជន៍ ក្នុងការ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ស៊ាំ​នៃ​រាងកាយ បណ្តេញ​ជាតិពុល ជាពិសេស​ពពួក​បាក់តេរី និង មេរោគ​នានា​ពី​រាងកាយ ស័​ក្ត​សម​សម្រាប់​រដូវរងារ ។ គ្រឿងផ្សំ​រួមមាន ផ្លែ​គី​វី ក្រូចថ្លុង ក្រូចពោធិ៍សាត់ និង ម្សៅ​ឈើអែម​បន្តិច ។

៨. ភេសជ្ជៈ​សម្រាប់​ពេលព្រឹក​ព្រហាម ៖ ជួយ​បង្កើន​ថាមពល​នៃ​រាងកាយ ដោយ​បន្ថែម​ជាតិ​ទឹក និង បណ្តេញ​ជាតិពុល​ពី​រាងកាយ ។ គ្រឿងផ្សំ​រួមមាន ផ្លែ Peach ១ ផ្លែ ទឹក​ស៊ី​រ៉ូ​រសជាតិ​គូលែន (​តាម​ចូលចិត្ត​) ខ្ទិះដូង​កន្លះ​កែវ និង ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ (​មិន​ដាក់​ក៏បាន​) ។
៩. ទឹក​ផ្លែឈើ​ជូរអែម ៖ ភេសជ្ជៈ​នេះ មាន​គ្រឿងផ្សំ​ពី​ផ្លែឈើ​ច្រើន​មុខ ទាំង​ប្រភេទ​ផ្អែម និង ជូរអែម ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការលាង​ជាតិពុល​ពី​រាងកាយ ផ្តល់នូវ​សារធាតុ​រ៉ែ និង វីតាមីន​ច្រើន​ប្រភេទ ។ គ្រឿងផ្សំ រួមមាន ឆៃថាវ​ក្រហម ៣ មើម​តូចៗ ផ្លែ​ប៉ោម ២ ឬ ៣ ផ្លែ ប៊ឺ​រី​ពណ៌​ខ្មៅ​ប្រមាណ ២៣០ ក្រាម និង ខ្ញី​ស្រស់ ១ ថ្នាំងដៃ ។

១០. ទឹក​ផ្លែឈើ​ស្រាល​ស្រទន់ ៖ ភេសជ្ជ​នេះ មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​បរិមាណ​ច្រើន និង មាន​រសជាតិ​ស្រាល គួរឱ្យ​ចង់​ទទួលទាន ។ គ្រឿងផ្សំ​រួមមាន ផ្លែ​ដូងខ្ចី ១ ផ្លែ​តូច ស្ពៃ Kale ១ ក្តាប់ ស្ពៃ Spinach ១ ក្តាប់ និង ចេក​កន្លះ​ផ្លែ ។ សម្រាប់​ដូងខ្ចី ត្រូវយក​ទាំង​ទឹក និង សាច់​ក្រឡុក​ចូលគ្នា ៕

ប្រភព៖ pmhotnews

  • ទឹក​ផ្លែឈើ​ចម្រុះ ១០ យ៉ាង ដើម្បី​បណ្តេញ​ជាតិពុល​ពី​រាងកាយ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:សុខភាព
Tags: