តោះ​ធ្វើ​តាម​បួន​ជំហ៊ាន​នេះ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​និង​ស្រស់​ស្រាយ​នៅ​ពេលព្រឹក!

មនុស្សមិនមែនជា គ្រឿងម៉ាស៊ីន នោះទេ ដូច្នេះយើង ចាំបាច់ត្រូវ ចំណាយពេល និងគំនិតដើម្បី មើលថែ សុខភាព របស់យើង។ ក៏មិនខុសគ្នា ដែរឱ្យតែ យើងមាន សុខភាពល្អ នោះសម្រស់ របស់យើងក៏ ល្អស្អាតតាម ក្រោយដែរ។ ដូច្នេះបើអ្នក ចង់ទទួល បានភាពស្រស់ ស្រាយ ស្រស់ស្អាត នៅរាល់ព្រឹក នោះអ្នក គួរតែ ស្វែងយល់ពី របៀបក្នុង ការថែរក្សា សម្រស់ និងផ្តល់ភាព ស្រស់ស្រាយ ទាំងបួនជំហ៊ាន ខាងក្រោម។ អ្នកមាន ដែលចាប់ អារម្មណ៍ទេ ថា នៅពេល ដែលអ្នក ក្រោកពីគេង នៅពេល ព្រឹកនោះ អ្នកហាក់ ដូចជាមិន ស្រស់ស្រាយ និងមាន អារម្មណ៍ថា ហាក់ដូចជា មិនបានសម្រាក ពេញលេញ សោះ។

ប្រិយមិត្តមួយចំនួន ប្រហែលជាយល់ ថាខ្លួនបាន មើលថែសុខភាព របស់ខ្លួន បានយ៉ាងល្អបំផុត ហើយមែនទេ? តាមពិត ទៅអ្នក បានមើលរំលង ចំនុចមួយ ដោយមិន បានខ្វល់ នោះគឺពេល យប់ តែម្តង។ ដូចនេះ អ្នកប្រហែល ជាអាច ដោះស្រាយ និង ថែរក្សាសុខភាព របស់អ្នកព្រមទាំង ជួយឱ្យអ្នក ស្រស់ស្រាយ រាល់ព្រឹក បានដោយ ធ្វើតាមបួន ជំហ៊ានខាងក្រោម នៅមុន ពេលចូល គេងរាល់យប់ ៖

ប្រិយមិត្តមួយចំនួន ប្រហែលជាយល់ ថាខ្លួនបាន មើលថែសុខភាព របស់ខ្លួន បានយ៉ាងល្អបំផុត ហើយមែនទេ? តាមពិត ទៅអ្នក បានមើលរំលង ចំនុចមួយ ដោយមិន បានខ្វល់ នោះគឺពេល យប់ តែម្តង។ ដូចនេះ អ្នកប្រហែល ជាអាច ដោះស្រាយ និង ថែរក្សាសុខភាព របស់អ្នកព្រមទាំង ជួយឱ្យអ្នក ស្រស់ស្រាយ រាល់ព្រឹក បានដោយ ធ្វើតាមបួន ជំហ៊ានខាងក្រោម នៅមុន ពេលចូល គេងរាល់យប់ ៖

  • សម្អាតមាត់ធ្មេញ មិនគួរមើលរំលង នោះទេ ព្រោះថា ការសម្អាតមាត់ ធ្មេញវាជា ចំនុច​សំខាន់ដែល អាចរក្សាឱ្យ មាត់ ធ្មេញរបស់ អ្នកមាន សុខភាពល្អ។ អ្នកមានដឹង ទេថានៅ ពេលដែល យើងបរិភោគ ចំណីអាហារ រួចនោះ មាត់ធ្មេញរបស់ អ្នកអាច នឹងមាន មេរោគ និងកាកសំណល់ អាហារ ដូចនេះ យើងចាំបាច់ ត្រូវតែ សំអាតវា។
  • លុបលាងមុខ អ្នកគួរតែលុបលាង មុខនិងខ្លួន របស់អ្នកឱ្យបាន ស្អាតចាំចូល គេង ព្រោះថាស្បែក របស់អ្នក គឺអាចមាន ជាតិខ្លាញ់ ញើស និងក្អែល ។ ម្យ៉ាងវិញទៀត វាក៏ អាច ជួយដោះ ស្រាយបញ្ហា ឡើងមុន នៅលើ ស្បែកមុខ បានយ៉ាង ល្អទៀតផង។ ជាពិសេស អ្នកគួរតែប្រើ សាប៊ូឫ ផលិតផលលាង មុខដែល ល្អសម្រាប់ សុខភាពស្បែក និង ប្រើប្រាស់ នូវស្បៃ ដែលប្រើ សម្រាប់ដុស សម្អាតមុខ ដោយមិន មានផល ប៉ះពាល់ ដល់ស្បែក មុខទើប អាចធានា ថាស្បែក របស់អ្នក ពិតជា ត្រូវបាន សម្អាត។
  • បន្ថែមផលិតផល ជំនួយស្បែកមុខ បន្ទាប់ពីធ្វើការ លាងសម្អាត មុខរួច អ្នកគួរតែ បន្ថែមនូវ ផលិតផលជំនួយ ដល់ស្បែក មុខបន្ថែម ទៀត។ ប៉ុន្តែអ្នក ត្រូវសម្ងួត មុខរបស់ អ្នកសិន ចាំធ្វើការ លាបនូវ ផលិតផល ទាំងនោះ ទៅលើផ្ទៃមុខ។
  • បន្ថែមផលិតផល ផ្តល់សំណើមដល់ស្បែក វាចាចំនុច សំខាន់មួយ ព្រោះថានៅ ពេល យប់អ្នក គេងមែន ប៉ុន្តែស្បែក របស់អ្នក ត្រូវធ្វើការ ជួសជុល កោសិកាចាស់ៗ ដើម្បីពង្រឹង សុខភាពស្បែក អ្នកឱ្យ បានល្អ។

បើអ្នកយកចិត្តទុក ដាក់និងចំណាយ ពេលបន្តិចដើម្បី មើលថែ សុខភាព និងអនាម័យ រាងកាយ របស់អ្នកនោះ សុខភាព និងស្មារតី របស់អ្នក ប្រាកដជា ស្រស់ស្រាយ ល្អមិនខាន។ ម្យ៉ាងវិញទៀត ប្រសិនបើ អ្នកចូល គេងទាំង មិនបាន សម្អាតនោះ ជឿថាអ្នក ប្រាកដជា មិនអាច ទទួលទាន ដំណេក បានពេញលេញ និងស្កប់ស្កល់ នោះទេ។ តោះចាំ អីទៀត ធ្វើតាមការ ណែនាំខាងលើ ទាំង អស់គ្នា៕

ប្រភព៖cambo-report

  • តោះ​ធ្វើ​តាម​បួន​ជំហ៊ាន​នេះ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​និង​ស្រស់​ស្រាយ​នៅ​ពេលព្រឹក!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/07  Category:សុខភាព
Tags: