ACU ធ្វើ​សន្និសីទ​កាសែត​ករណី​លោក ស៊ុត ឌីណា នៅ​រសៀល​នេះ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU) នឹង​ធ្វើ​សន្និសីទ​កាសែត​ករណី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា នៅ​រសៀល​ថ្ងៃ​ទី​៧ មេសា បន្ទាប់​ពី​បញ្ជូន​ខ្លួន​លោក ស៊ុត ឌីណា ឲ្យ​តុលាការ។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ មេសា នេះ​ថា ​សន្និសីទ​កាសែត​នេះ នៅ​ធ្វើ​នៅ​ម៉ោង​៣​រសៀល ដោយ​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន និង​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចូលរួម​ដោយ​សេរី។

នៅ​ព្រឹក​ថ្ងៃ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជូន​លោក ស៊ុត ឌីណា មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ប្រគល់​តួនាទី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​សាកសួរ ក្រោយ​ពី​អង្គភាព​នេះ​បាន​ចាប់​ខ្លួន​លោក ស៊ុត ឌីណា កាល​ពី​ថ្ងៃ​ទី​៤ មេសា ដោយ​ចោទ​​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។