ខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាម

(តាកែវ)៖ អគារសាលប្រជុំដ៏ធំមួយ ដែលអាចផ្ទុកអ្នកចូលរួមបានជិត១ពាន់នាក់ និងមានតម្លៃរហូតដល់២៣ម៉ឺនដុល្លារ ត្រូវបានអាជ្ញាធរខេត្តអានយ៉ាង បានសម្រេចផ្ដល់ជូនសាលាខេត្តតាកែវ ទៅតាមការស្នើសុំរបស់លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ ការជំរាបជូនពីការសម្រេចផ្ដល់អគារសាលប្រជុំដ៏ធំដល់សាលាខេត្តតាកែវនេះ ខណៈដែលគណៈប្រតិភូខេត្តអានយ៉ាង មួយក្រុមដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនវៀតណាមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូមកជូនពអាជ្ញាធរខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

លោក ឡេ វ៉ាន និងអនុប្រធានគណៈកម្មាធិការ ខេត្តអានយ៉ាង បានថ្លែងថា អគារសាលប្រជុំដែលមានតម្លៃ២៣ម៉ឺនដុល្លារនេះ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សម្រេចផ្ដល់ជួនទៅតាមសំណើរបស់អភិបាលខេត្តតាកែវ ហើយការសាងសង់ និងប្រព្រឹត្តទៅក្នុងពេលឆាប់ខាងមុខនេះដោយក្រុមហ៊ុនវៀតណាមរបស់ខេត្តអានយ៉ាង។

ថ្លែងនៅក្នុងឱកាស់នោះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានសំដែងនូវអំណគុណដល់ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដែលបានផ្ដល់អាគារសាលប្រជុំដ៏ធំនេះ។ អគារនេះ គឺជាការដូឆ្នាំថ្មីដល់ខេត្តតាកែវ ក៏ដូចជាប្រជាជនខេត្តតាកែវ ទាំងមូលហើយម្យ៉ាងទៀតវាក៏ជានិមិត្តរូបនៃចំណងមិត្តភាពសាមគ្គីភាពរវាងខេត្តតាកែវ និងខេត្តអានយ៉ាងផងដែរ។

លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ បានថ្លែងថា «បើទោះបីជាក្រុមហ៊ុនវៀតណាម ជាអ្នកសាងសង់ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធរខេត្តតាកែវ ជាអ្នកគូសប្លង់ និងរៀបចំរចនាបថអគារនេះឲ្យមានលក្ខណៈជាខ្មែរ សុទ្ធសាធជាពិសេស ការជាផ្ដល់អគារសាលប្រជុំដ៏ធំនេះ ជូនដល់សាលាខេត្តតាកែវ វាបានកាត់បន្ថយការចំណាយថវិការដ្ឋយើង យ៉ាងច្រើនក្រាស់ក្រែលផងដែរ»៕

ខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាម

ខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាម

ខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាមខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាម

ខេត្តតាកែវទទួលការដូឆ្នាំថ្មី ជាអគារសាលប្រជុំតម្លៃ២៣ម៉ឺនដុល្លារ ពីខេត្តអានយ៉ាងរបស់វៀតណាម ប្រភពៈ freshnewsasia