ស្មាតហ្វូន P9 បំពាក់កាម៉េរ៉ា ២ ចេញជាផ្លូវការ (មានវីដេអូ)

បច្ចេកវិទ្យា៖ នៅទីបំផុត Huawei  បានបញ្ចេញនូវស្មាតហ្វូន ២ម៉ូដែល ចុងក្រោយរបស់ខ្លួន គឺ P9  និង P9 Plus ក្នុងព្រឹត្តិការណ៍ បង្ហាញជាផ្លូវការ នៅក្រុងឡុងដ៏ ។

សម្រាប់ស្មាតហ្វូនចុងក្រោយនេះ ២ម៉ូដែល ជោគជ័យខ្លាំងជាង P8 ដែលជាស្មាតហ្វូន កាលពីឆ្នាំទៅ ។ គ្រាន់តែដូច P8 ពីមុន តែ  P9  គឺជាស្មាតហ្វូន ឆើតឆាយ  ដោយបំពាក់ដោយ កាម៉េរ៉ា២ ទាំងមុខ និងក្រោយ ទំហំ ១២មេហ្គាភិចសែល ។

ស្មាតហ្វូននេះ បំពាក់ដោយអេក្រង់ ៥.២អ៊ីញ និងប្រើប្រាស់បន្ទះឈីប Kirin 955   និងអង្គប្រតិបត្តិការ 2.5GHz 64-bit ARM  និងអង្គចងចាំទិន្នន័យពី ៣២ ទៅ ៦៤ជីហ្គាបាយ ។ ដោយឡែកតម្លៃ គឺ ៦៣៣ ដុល្លារ សម្រាប់ ៣២ជីហ្គាបាយ ហើយនឹងចេញលក់ ជាផ្លូវការ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ នេះ៕
ទស្សនាវិដូឃ្លិបដូចខាងក្រោមនេះ៖

ស្មាតហ្វូន P9 បំពាក់កាម៉េរ៉ា ២ ចេញជាផ្លូវការ (មានវីដេអូ)