ម្ចាស់ផលិត BKS អរហើបជើងពីដី ខណៈឭដំណឹងល្អពីប្រពន្ធ

ភ្នំពេញ៖ អ្វីដែលជាដំណឹងល្អ សម្រាប់គូស្នេហ៍ ក្រោយរៀបការ នោះគឺការពរពោះ ដែលជាមរតកឈាម សម្រាប់បន្តពូជ ពង្សវង្សត្រកូល  ដោយដូចគ្នានេះដែរ ម្ចាស់ផលិត BKS  ក៏ទទួលដំណឹងល្អ មួយពីប្រពន្ធ របស់ខ្លួន ដោយពរពោះបាន ជាង១ខែ ។

ស្ថិតក្នុងស្ថានភាព ក្លាយជាឪពុកគេ អ្នកគ្រប់គ្រងទូទៅ និងជាម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្តី បានសម្តែងនូវអារម្មណ៍ មួយមិនធ្លាប់ បានទទួលពីមុនមក  ។

ឈុន សុវណ្ណភក្តី បានប្រាប់ LookingToday ថា «ដំណឹងដ៏ល្អមួយនេះ ខ្ញុំបានទទួលពី ប្រពន្ធសំណព្វចិត្ត របស់ខ្ញុំ ក្រោយពីមកលេង បាល់ទាត់ ម្សិលមិញ ដោយនាងប្រាប់ថា អូនមានកូនហើយ» ។

ម្ចាស់ផលិតកម្ម BKS ថា«ដំណឹងនេះ ធ្វើឲ្យខ្ញុំសប្បាយ ចិត្តជាពន់ពេក មិនធ្លាប់ទទួល បានពីមុនមក នោះទេ» ។ លោកថា «ប្រពន្ធខ្លួនពរ ពោះមានជាង ១ខែហើយ  ទោះបីជាទារកក្នុងផ្ទៃនោះ ជាកូនប្រុស ឬស្រី ក៏លោកស្រឡាញ់ដូចគ្នា »។
លោកបន្តថា «បើសិនជាកូនប្រុសវិញ សម្រាប់ចិនគឺវា ល្អ ជាអ្នកកាន់ជើងធូប ក្នុងវង្សត្រកូល តែសម្រាប់លោក ជាកូនខ្មែរសុទ្ធសាធអ៊ីចឹង បើបានកូនស្រីវា កាន់តែប្រសើរ សម្រាប់វង្សត្រកូល ដោយកូននោះ អាចជួយបន្ទុកធុរៈ ការងារក្នុងគ្រួសារ ជួយដល់ប្រពន្ធរបស់ខ្ញុំ» ។

បញ្ជាក់ផងដែរថា លោក ឈុន សុវណ្ណភក្តី បានចូលរោងការ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ជាមួយនឹងភរិយា របស់ខ្លួនឈ្មោះ ម៉ែន ចេននីត ៕

ម្ចាស់ផលិត BKS អរហើបជើងពីដី ខណៈឭដំណឹងល្អពីប្រពន្ធ