នាង Tavia Yeung និយាយថា មិនទាន់ចង់បានកូន

ហុងកុង៖ បើទោះជាមានវ័យរាងជ្រេបន្តិចមែន តារាសម្តែង Tavia Yeung ដែលទើបតែរៀបការស្ងាត់នៅអង់គ្លេសជាមួយស្វាមី Him Law ថ្មីៗនេះបាននិយាយថាខ្លួនមិនទាន់ចង់បានកូនទេ ។

ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៦បានឲ្យដឹងថា តារាសម្តែងវ័យ៣៦ឆ្នាំនាង Tavia Yeung ក្នុងពេលចូលរួមផ្សព្វផ្សាយភាពយន្តថ្មី “ The Last Healer In Forbidden City” របស់ទូរទស្សន៍ TVB មុនពេលនាង ចប់កុងត្រា ត្រូវសួរ ថាតើនាងឈប់សម្រាកដើម្បីសម្រាលកូនមែនទេ ? តារារូបនេះបានឆ្លើយថា “ខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើនៅឆ្នាំក្រោយ ហើយមិនទាន់ មានគម្រោង យកកូននោះទេ”  ។

Tavia Yeung ធ្លាប់បាននិយាយដែរថា ពេលចប់កុងត្រាជាមួយ TVB ខ្លួនគ្មានគម្រោងទៅធ្វើការនៅក្រុមហ៊ុនផ្សេងនោះទេគឺចង់សម្រាកមួយរយៈធំ ហើយក្រោយនិយាយមិនបានប៉ុន្មានតារារូបនេះក៏រៀបការស្ងាត់ៗធ្វើប្រិយមិត្តគិតថា នាងប្រហែលចង់សាងគ្រួសារធំមួយក្នុងពេលឆាប់ជាមួយស្វាមីតារាសម្តែងវ័យ៣១ឆ្នាំលោក Him Law ៕

នាង Tavia Yeung  និយាយថា មិនទាន់ចង់បានកូន

នាង Tavia Yeung  និយាយថា មិនទាន់ចង់បានកូន

 

នាង Tavia Yeung  និយាយថា មិនទាន់ចង់បានកូន