យ៉ែម សំអូន ស្កាត់ទៅជួបកូនស្រី ក្នុងថ្ងៃកំណើតគម្រប់១៥ឆ្នាំ នៅលើទឹកដីអូស្ត្រាលី

ភ្នំពេញៈ តារាប្រុសដែលជួប រឿងបែកបាក់ ជាមួយភរិយារូបស្អាត ដោយសារតែការ ប្រើអំពើហឹង្សា លោក យ៉ែម សំអូន កាលពីពេលកន្លងទៅថ្មីៗនេះ បានចោលការងារ នៅក្នុងស្រុក ស្កាត់ទៅជួបកូនស្រី នៅលើទឹកដីអូស្ត្រាលី ក្នុងថ្ងៃកំណើតកូនស្រី គម្រប់១៥ឆ្នាំ ។

តាមរយៈរូបថតមួយសន្លឹក ដែលតារាប្រុសរូបនេះ បានបង្ហោះនៅលើ Facebook បានសរបញ្ជាក់ឲ្យឃើញ ពីទឹកចិត្តដែលស្រលាញ់ នឹករឭកកូនស្រីបណ្តូលចិត្ត ដែលខានបានជួបគ្នា មួយរយៈពេលធំលោក បានបង្ហាញពីទឹកចិត្តក្នុងនាមជាឪពុក ដែលបែកកូនយូរខែថ្ងៃថា « ថិតនៅក្នុងរង្វង់ដៃ ដែលអោបជាប់ទៅនិង ដើមទ្រូង ហើយខ្យល់ដង្ហើមរបស់អ្នក បានបង្ហាញនៅអារម្មណ៍ និងភាពកក់ក្ដៅ ដែលសំរាប់ខ្ញុំបានរង់ចាំមកយ៉ាងយូ អ្នកហាក់មានថាមពលដ៏អស្ចារ្យ និងជាកំលាំង ដែលបង្ហាញពីភាពអត់ធ្មត់ តស៊ូ តំណក់ទឹកភ្នែករបស់ខ្ញុំ ដែលហូរមក គឺបង្ហាញនៅក្ដីរំភើបហួសនិងថ្លែង ចង់ប្រាប់អ្នកជាកំលាំង ការលើកទឹកចឹត្តខ្ញុំ ឲ្យខ្ញុំតស៊ូបន្តទៀត ខ្ញុំស្បថថាខ្ញុំស្រឡាញ់ និងថែរក្សាអ្នកអស់មួយជីវិត » ។

តាមរយៈសារខ្លីរបស់លោក បានបង្ហាញយ៉ាងច្បាស់ថា លោកពេលនេះពិតជា មានអារម្មណ៍កណ្តោចកណ្តែង កំព្រាម្នាក់ឯង ព្រោះតែលោកត្រូវរស់នៅឆ្ងាយ ភរិយានិងកូន ដោយសារតែកំហុសមួយពេល ដែលលោកបានជ្រុល ទៅប្រើហឹង្សាដាក់ភរិយា ទាំងដែលមិនបានតាំងចិត្ត រហូតដល់ភរិយាត្រូវចាកចេញ ពីលោកទៅសម្ងំរស់នៅ ជាមួយកូនស្រី នៅឯនាយសមុទ្រ ៕