ភរិយាគួចាឡឺយ មានដំណឹងល្អ ក្រោយរៀបការ បាន៥ខែ

តៃវ៉ាន់៖ នាង Reen Yu ភរិយារបស់សមាជិកក្រុម F4 តារាសម្តែង Vic Chou ដែលរៀបការកាលពី ខែវិច្ឆិកាឆ្នាំ២០១៥ ថ្មីៗនេះត្រូវគេដឹងថា កំពុងពពោះកូនដំបូង ។
ព័ត៌មានពីJayne star បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសាឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ២៨ឆ្នាំនាង Reen Yu ភរិយារបស់តារាសម្តែង Vic Chou ( គួចាឡឺយ) ត្រូវគេដឹងថា កំពុងមានដំណឹងល្អ គឺម្សិលមិញនេះគេបានឃើញ Vic Chou នាំភរិយាទៅមណ្ឌលសុខភាព ស្ត្រីមានផ្ទៃពោះ ហើយអ្នកគាំទ្រទស្សទាយថា Reen Yu កំពុងមានផ្ទៃពោះ ប្រហែល៣ខែ ដែលអ្នកទាំងពីរនឹងក្លាយជា ឪពុកម្តាយគេក្នុងពេលឆាប់ៗ។

អ្នកតំណាងរបស់តារាវ័យ៣៤ឆ្នាំ Vic Chou បានប្រាប់ឲ្យដឹងដែរថា “ ពេលនេះ Reen កំពុងមានផ្ទៃពោះជាងបីខែ ហើយនាងបានទិញសៀវភៅ ជាច្រើនទាក់ទងនិង ការថែរក្សាទារក ហើយ Vic Chou ក៏អរគុណផងដែរដល់អ្នកទាំងអស់ គ្នាដែលចាប់អារម្មណ៍ ពេលនេះគេប្រើពេលច្រើនបំផុត ដើម្បីមើលថែប្រពន្ធនិងកូនក្នុងផ្ទៃ” ៕

ភរិយាគួចាឡឺយ មានដំណឹងល្អ ក្រោយរៀបការ បាន៥ខែ

ភរិយាគួចាឡឺយ មានដំណឹងល្អ ក្រោយរៀបការ បាន៥ខែ

ភរិយាគួចាឡឺយ មានដំណឹងល្អ ក្រោយរៀបការ បាន៥ខែ